backup og meta

ពេលចូលក្នុងខ្លួន COVID-19 មានលទ្ធភាពទប់ស្កាត់ការបញ្ជូន​ព័ត៌មានពីកោសិកាទៅ​កាន់​ប្រ​ព័ន្ធភាពស៊ាំ

ពេលចូលក្នុងខ្លួន COVID-19 មានលទ្ធភាពទប់ស្កាត់ការបញ្ជូន​ព័ត៌មានពីកោសិកាទៅ​កាន់​ប្រ​ព័ន្ធភាពស៊ាំ

នៅ​លើ​ពិភព​លោក​​មក​ទល់​ពេល​នេះ វីរុស​ផ្លូវ​ដង្ហើម​ COVID-19 នៅ​តែ​យាយី​​លើ​មនុស្ស​ពុំ​ទាន់​ស្រាក​ស្រាន្ត​ ពោល​គឺ​មាន​​ជាង​​៣​លាន​ករណី​ហើយ ដែល​បាន​ឆ្លង​វីរុស​ផ្លូវ​ដង្ហើម នេះ​ ចំណែក​ករណី​មនុស្ស​ស្លាប់​គឺ​មាន​ជាង​ ២​សែន​នាក់ នេះ​បើ​​ផ្អែក​តាម​ទិន្នន័យ​ពី World Ometers។ ជា​មួយ​​បញ្ហា​​ដ៏​ធំ​នេះ វិធាន​ការ​​​​​ជា​ច្រើន​ក៏​នៅ​តែ​បន្ត​ជាប់ ដើម្បី​ទប់​ស្កាត់ការរាលដាល​។ ដោយ​ឡែក វិធាន​ការ​រំលឹក​ដល់​ប្រជាពល​រដ្ឋ​ ឱ្យ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​​ជា​មួយ​វីរុស​នេះ ​នៅ​តែ​ជា​​អាទិភាព​សំខាន់​មួយ។

​​ជា​ហេតុ​ផល​មួយ​ ដែល​​អ្នក​វិទ្យាសាស្រ្ត​បាន​លើក​ឡើង​ ដើម្បី​​​ឱ្យ​ប្រជាពល​រដ្ឋ​គ្រប់​រូប ប្រុង​ប្រយ័ត្ន​នឹង​ការពារ​ខ្លួន​ជា​និច្ច​នោះ​គឺ ការ​ជ្រៀត​ចូល​នៃ​វីរុស​ខាង​លើ ដែល​ពួក​​អ្នក​ស្រាវជ្រាវ​វិទ្យាសាស្រ្ត​បាន​​ពន្យល់​ដូច​ខាង​ក្រោម​៖

អត្ថបទ​ពាក់ព័ន្ធ៖ 

នៅ​ពេល​ដែល​វីរុស​នេះ​ជ្រៀត​ចូល​ក្នុង​រាង​កាយ តាម​រយៈ​​​​សេរីរាង្គ​របស់​​មនុស្ស​ មាន​ដូច​ជា ភ្នែក ច្រមុះ មាត់ នោះ​​​កោសិកា​ប្រូតេអ៊ីន​របស់ COVID-19 ដែល​ស្ថិត​នៅលើ​ស្រទាប់​ខាងក្រៅ (Spike Proteins) នឹង​ភ្ជាប់​ទៅ​នឹង​រេសេបទ័រ​ឈ្មោះ​ថា ACE-2 ហើយ​រេសបទ័រ​នេះ​ ហើយ​ ដែល​ជា​ច្រក​ផ្លូវ​ វីរុស​អាច​ជ្រៀត​ចូល​ចរន្ត​ឈាម និង​កោសិកា​ផ្សេង​ៗ និង​បង្កើត​ខ្លួន​វីរុស​​នេះ​​ពេញ​ក្នុង​​រាង​កាយ និង​សេរីរាង្គ​មួយ​ចំនួន​ ដោយ​ការ​ចម្លង​ខ្លួន​វា នឹង​ធ្វើ​ឱ្យ​ចេញ​អាការៈ​ដំបូង​ៗ ដូច​ជា​ពិបាក​ដក​ដង្ហើម ឬ​ក្អក​ជា​ដើម។

អត្ថបទ​ពាក់ព័ន្ធ៖

ម្យ៉ាង​វិញ​ទៀត អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​ គឺ​វីរុស​ផ្លូវ​ដង្ហើម​នេះ​​អាច​គេច​ពី​ការ​ចាប់​ដឹង​ភ្លាម​ៗ​នៃ​កោសិកា​ការពារ​ក្នុង​​រាង​កាយ​យើង ដែល​​មាន​ន័យ​ថា វីរុស​ COVID-19 ប្រើ​​ដៃ​របស់​វា កាត់​ផ្តាច់​នូវ​​ប្រូតេអ៊ីន​ក្នុង​រាង​កាយ​ដែល​បញ្ជូន​សញ្ញា ទៅ​រក​​​ជំនួយ​ពី​ប្រព័ន្ធ​ភាពស៊ាំ​​មក​ប្រឆាំង​នឹង​​វីរុស​នេះ។ ដោយ​សារ​លទ្ធភាព​បែប​នេះ ទើប​ធ្វើ​ឱ្យ​វីរុស​នេះ អាច​សម្ងំ​នឹង​បង្កើន​ឥទ្ធិពល​ខ្លួន​​ទៅ​បំផ្លាញ​សេរីរាង្គ​ក្នុង​រាង​កាយ​យើង ដែល​ជា​ហេតុ​ផល​ យើង​ពុំ​គួរ​ធ្វេស​ប្រហែស​ និង​មើល​ស្រាល​​វីរុស​នេះ​ឡើយ៕ ​​​​​​

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.webmd.com/lung/news/20200423/the-great-invader-how-covid-attacks-every-organ

កំណែ​ប្រែបច្ចុប្បន្ន

04/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ មាន រតនា


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 04, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម