backup og meta

កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត​

កូរ៉េខាងត្បូង៖ ការរកឃើញករណី​លាប់​ជាថ្មីនៃ COVID-19 អាចមកពី​បញ្ហាឧបករណ៍​តេស្ត​

ការសិក្សា​ថ្មី​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​បាន​ឲ្យ​ដឹង​ថា​ករណី​ដែល​អ្នក​ជំងឺ​ឆ្លង​វីរុស COVID-19​ មាន​លាប់ឡើង​វិញ​ក្រោយ​ជាសះស្បើយ​អាចជា​លទ្ធផលតេស្ត​​​វិជ្ជមាន ដែល​មិ​ន​ត្រឹម​ត្រូវ។

ករណី​មាន​អ្នក​ជា​សះស្បើយ​ និង​លាប់​​វីរុស COVID-19 ជាថ្មី​នេះ​បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយ​បារម្ភខ្លាំង និង​មាន​ផល​លំបាក​ទៅ​លើ​ការ​ដកការរឹតត្បិត​ការ​ដើរ​ហើរ​ និង​ការស្វែង​រក​លទ្ធ​ភាព​​ផលិត​វ៉ាក់សាំង។ ប៉ុន្តែ​ក្រោយ​ពី​សិក្សា​លម្អិត​ ក្រុម​មន្ត្រី​កូរ៉េ​ខាង​ត្បូង​បានរក​​ឃើញ​ថា​លទ្ធផល​តេស្ដ​វិជ្ជមាន​លើក​ទី២​នេះ​ អាចមានកំហុសដោយសារ​ឧបករណ៍តេស្ត​ចាប់​សំណល់​វីរុស​នៅ​ក្នុង​រាងកាយ ហើយដោយថា​សំណល់​វីរុស​គឺ​មិន​ចម្លង​ទៅ​មនុស្ស​ផ្សេង​ទៀត​ទេ។

ប្រទេស​កូរ៉េ​​ប្រើប្រាស់ឧបករណ៍​​តេស្ដ RT-PCR ក្នុង​ការ​រក​ហ្សេន​វីរុស COVID-19​ ហើយ​តេស្ដ​នេះ​ដែរ​ឲ្យ​លទ្ធផល​ក្នុង​រយៈពេល​ខ្លី និង​​ច្បាស់លាស់។ ប៉ុន្តែ​ក្នុង​ករណី​មួយ​ចំនួន តេស្ដ​គឺ​អាច​ចាប់​បាន​នូវ​បំណែក​ចាស់​របស់​វីរុស​ដែល​មិន​បង្ក​ការ​គំរាមកំហែង​ដល់​អ្នក​ជំងឺ​ ឬ​អ្នក​ដទៃ​ទេ។ អ្នក​ជំនាញ​ផ្នែក​បង្កើត​វ៉ាក់សាំង​នៅ​សាកលវិទ្យាល័យ Chung-Ang លោក Seol Dai-wu បាន​លើក​ឡើង​ថា​តេស្ដ​ RT-PCR នេះ​មិន​អាច​ញែក​ដាច់​រវាង​បំណែក​វីរុស​ដែល​អាច​ចម្លង និង​មិន​អាច​ចម្លង​បាន​ទេ គឺ​តេស្ដ​នេះ​ប្រើ​ដើម្បី​រក​បំណែក​វីរុស​ធម្មតា​ប៉ុណ្ណោះ។ នេះ​អាច​ជា​កំហុស​ក្នុង​ការ​តេស្ដ​ឃើញ​វិជ្ជមាន​លើក​ទី២​នៅ​លើ​អ្នក​ជំងឺ​ជា​សះស្បើយ​ពី​វីរុស COVID-19នេះ។

អាជ្ញាធរ​កំពុង​ប្រមូល​ភស្តុតាង​ដើម្បី​គាំទ្រ​លើ​ការ​សន្និដ្ឋាន​នេះ​ដោយ បាន​ធ្វើ​តេស្ដ​លើ​អ្នក​ជំងឺ​ម្ដងទៀត​ក្រោយ​ពី​អ្នក​ទាំង​នោះ​​មាន​រោគសញ្ញា​ផ្លូវដង្ហើមជាថ្មី ឬអ្នក​ដែល​ត្រូវ​ជ្រើសរើស​ដោយ​អាជ្ញាធរ។ តិចជាង​ពាក់កណ្ដាល​នៃ​អ្នក​តេស្ដ​ម្តងទៀត​កាលពី​ពាក់កណ្ដាលខែមេសាមាន​រោគសញ្ញា ប៉ុន្តែបច្ចុប្ប្នអាជ្ញាធរ​បាន​និយាយថា​រោគសញ្ញា​ទាំង​នោះ​មិន​ទំនង​ជាការ​លាប់​ឡើង​វិញ​ដោយ​វីរុស​ទេ។

អ្នកជំងឺជាសះស្បើយ និង​តេស្ដវិជ្ជមានម្ដងទៀតហាក់ដូចជាមិនចម្លងទៅកាន់អ្នក​ផ្សេង​ទៀតទេ ព្រោះថា​មជ្ឈមណ្ឌល​ប្រឆាំង​ជំងឺ​ឆ្លង​គឺ​មិន​ទាន់​រក​ឃើញ​ករណី​ដែល​អ្នក​ជំងឺ​តេស្ដ​វិជ្ជមាន​ម្ដងទៀត​បាន​ចម្លង​វីរុស​ទៅ​អ្នកផ្សេង​​ទេ។ ក្រុម​មន្ត្រីជំនាញ​​ក៏​បាន​សិក្សា​លម្អិត​ទៅ​លើ​អ្នក​ដែល​មាន​លាប់​ឡើង​វិញ​ក្រោយ​ពី​ជា​សះស្បើយដែរ ដោយ​​សិក្សា​ទៅ​លើ​វីរុស​នេះ​ថា​តើ​អាច​ចម្លង​បាន​ដែរ​ឬ​ទេ។ ក្រុម​នេះ​​បាន​បញ្ចប់​ការធ្វើតេស្ដលើវីរុស​នេះ២៩​តេស្ដ​ និង​ឃើញ​ថា​លទ្ធផល​អវិជ្ជមាន ហើយ​៧៩​ទៀត​កំពុង​ដំណើរការ។ នេះ​មាន​ន័យ​ថា​វីរុស​នៅ​ក្នុង​អ្នក​ជំងឺ​ដែលរកឃើញថា​លាប់​ឡើង​វិញ​គឺ​មាន​ភាគរយ​តិច ឬ​គ្មាន​សោះឡើយ​​ក្នុង​ការ​ចម្លងទៅ​អ្នក​ផ្សេង​។

អាជ្ញាធរកូរ៉េខាង​ត្បូង​​ក៏​បាន​កំពុង​ធ្វើ​តេស្ដ​រក​មើលវត្តមាន​អង់ទីករ​ដែល​អ្នក​ជំងឺ​បង្កើតដើម្បី​ប្រឆាំងនឹង​វីរុស​នេះ និង​កំពុងតេស្ដ និង​ត្រួតពិនិត្យ​លើ​អ្នក​ដែល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ជំងឺ​ COVID-19​ ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/covid-19-south-korea-reinfected-coronavirus-false-positives-12711416

កំណែ​ប្រែបច្ចុប្បន្ន

07/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម