backup og meta

អាជ្ញាធរទីក្រុងអ៊ូហាននឹងតេស្ដរកវីរុស COVID-19 លើប្រជាជនទាំងអស់ ក្រោយ​មាន​ករណីឆ្លង​ថ្មី

អាជ្ញាធរទីក្រុងអ៊ូហាននឹងតេស្ដរកវីរុស COVID-19 លើប្រជាជនទាំងអស់ ក្រោយ​មាន​ករណីឆ្លង​ថ្មី

ប្រជាជន​រាប់​លាន​នាក់​នៅ​ទីក្រុង​អ៊ូហាន​នឹង​ត្រូវ​ធ្វើ​តេស្ដ​រក​វីរុស COVID-19 នៅ​ប៉ុន្មាន​ថ្ងៃខាងមុខទៀត​បន្ទាប់ពី​មាន​ករណី​ឆ្លង​ថ្មី​កើតមាន​ឡើង។

ដើម្បីទប់​ស្កាត់ការរាលដាល​វីរុសកូវីដ១៩ អាជ្ញាធរ​បាន​បិទទីក្រុងនេះ​ចំនួន​៧៦​ថ្ងៃនាពេល​កន្លង​មក។ ប្រហែលមួយ​សប្ដាហ៍​នេះ​ ទីក្រុង​អ៊ូហាន​មាន​អ្នក​​ឆ្លងវីរុស COVID-19 ៦​ករណី​ ​ដែល​ជា​ករណី​ឆ្លង​លើក​ដំបូង​ក្រោយ​ពី​មិន​មាន​ករណី​ឆ្លង​រយៈពេល​៣៥ថ្ងៃ​ជាប់​គ្នា។ ដោយ​ករណី​ទាំង​នេះ​មិន​មែន​ជា​ករណី​នាំ​ចូល​ពី​ប្រទេស​ផ្សេងនោះ ក៏បានធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​វីរុស​អាច​នឹង​កំពុង​បន្ដ​រាតត្បាត​នៅ​ក្នុង​ទីក្រុងមួយ​នេះ​។

ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ការ​ផ្ទុះឡើង​ម្ដងទៀត អាជ្ញាធរ​ទីក្រុង​អ៊ូហាន​នឹង​ធ្វើ​តេស្ដ​ nucleid acid លើ​ប្រជាជន​ទាំងអស់​ក្នុង​អំឡុងពេល​១០ថ្ងៃ។ ការ​ធ្វើ​តេស្ដ​  nucleic acid គឺ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ចាប់​វីរុស​ដែល​ឆ្លង​ក្នុង​ដំណាក់កាល​ដំបូងនិង​ បន្ទាប់​មក​នឹង​ធ្វើ​តេស្ដ​ពិនិត្យ​លើ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ក្នុង​របាយការណ៍​របស់អាជ្ញាធរ​​បាន​ពិពណ៌នា​ថា​ការធ្វើ​តេស្ដ​រយៈពេល​១០​ថ្ងៃ​នេះ​អាច​ធ្វើ​តេស្ដ​លើ​​មនុស្ស​​រហូត​ដល់​១១លាន​នាក់។

ក្រៅ​ពី​ទីក្រុង​អ៊ូហាន​ដែល​មាន​ករណី​ឆ្លង​ថ្មី​ ទីក្រុង​ស៊ូឡាន​នៅ​ខេត្ត​ជីលីន​មាន​ករណី​ឆ្លង​វីរុស COVID-19 រហូតដល់​១១​នាក់ដែរ។

អត្ថបទ​ពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

edition.cnn.com/2020/05/12/asia/wuhan-coronavirus-testing-china-intl-hnk/index.html?

កំណែ​ប្រែបច្ចុប្បន្ន

12/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ថាត់ រ័ត្នមូនីតា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

តើអ្នកជាពីជំងឺបង្កដោយវីរុស COVID-19 អាចមាន​អង់ទីករការពារខ្លួនទេ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម