លោក David Bennett វ័យ៥៧ឆ្នាំ ដែលទទួលបានការវះកាត់ផ្លាស់ប្ដូរ បេះដូងជ្រូកលើកដំបូង កាលពី ខែមករា កន្លងទៅ បានទទួលមរណៈភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។
លោក David Bennett វ័យ៥៧ឆ្នាំ ដែលទទួលបានការវះកាត់ផ្លាស់ប្ដូរ បេះដូងជ្រូកលើកដំបូង កាលពី ខែមករា កន្លងទៅ បានទទួលមរណៈភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងរដ្ឋ Maryland សហរដ្ឋអាមេរិក។

លោក វេជ្ជបណ្ឌិត ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការ ការវះកាត់មួយនេះ មិនទាន់បានបកស្រាយបង្ហាញនូវព័ត៌មានលម្អិត ឲ្យដឹងច្បាស់ជុំវិញការស្លាប់របស់លោក David Bennett ទេ ថាបណ្ដាល ពីបញ្ហាអ្វីឲ្យប្រាកដ អាចបណ្ដាលមកពីជំងឺ ឬ ហានិភ័យនៃការវះកាត់ឬក៏យ៉ាងណា ដោយលោកគ្រាន់តែបង្ហើបថា អាការៈនៃលក្ខខ័ណសុខភាពរបស់អ្នកជំងឺមានការប្រែប្រួលធ្វើទុក្ខយ៉ាប់យឺនខុសពីធម្មតា ប៉ុន្មានថ្ងៃក្រោយមកនេះ។
អត្ថបទគួរអាន៖
លោក Bennett គឺជាបេក្ខជនដំបូងបង្អស់លើលោក ដែលទទួលយកការសម្រេចចិត្ដចុងក្រោយ សាកល្បង បទពិសោធន៍ថ្មីនៃការវះ ផ្លាស់ប្ដូរ បេះដូងជូ្រកមកមនុស្ស។ ដោយហេតុព្រោះថា លោក មានជំងឺកំដៅប្រែប្រួលក្នុងបេះដូងយ៉ាងធ្ងន់ធ្ងរមិនអាចព្យាលបាន ម្យ៉ាងវិញទៀតលោក ក៏មិនមានសិទ្ធិគ្រប់គ្រាន់ ដើម្បីទទួលបានការវះកាត់ផ្លាស់ប្ដូរបេះដូងមនុស្សនោះទេ។ បន្ទាប់ពីទទួលបានការវះកាត់រួចមក លោកបាន ចំណាយពេលអស់រយៈពេល ២ខែចុងក្រោយ រស់នៅជាមួយនិងការផ្លាស់ប្ដូរបេះដូងជ្រូកនេះ។
គួររំឮកថា ការវះកាត់បានធ្វើឡើងកាលពីខែមករា ក្រោមលទ្ធផលជោគជ័យជំហានដំបូង បានល្អប្រសើរហើយ ដោយអ្នកជំងឺ មានអាការៈល្អធូរស្បើយបន្ដិចម្ដងៗ ជាប្រចាំ។ ហើយកាលពីខែកុម្ភៈកន្លងទៅ គ្រូពេទ្យក៏បានបង្ហាញនូវវីដេអូរបស់អ្នកជំងឺផងដែរជាមួយនិង ក្រុមគ្រូពេទ្យនៅ បន្ទប់វះកាត់ ដែលបង្ហាញពីអាការៈបានល្អប្រសើរ។ ប៉ុន្ដែលោកគ្រូពេទ្យ ក៏មិនទាន់ហ៊ាធានាបានទាំងស្រុងនោះដែរ ចំពោះពេលវេលាបន្ដទៅទៀត ពោល លោក Bennett គឺត្រូវស្ថិតក្នុងសា្ថនភាព តាមដានយ៉ាងយកចិត្ដទុកដាក់ខ្លាំងបំផុតជាប្រចាំ។
លោវេជ្ជបណ្ឌិត Bartley Griffith ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការវះកាត់នេះបានសម្ដែងនូវការសោកស្ដាយចំពោះ ការបាត់បង់លោក Bennett។ ហើយលោក ក៏តែងមានមោទនភាព កោតសរសើរ ដល់ការតស៊ូ រហូតដល់ដំណាក់កាលចុងក្រោយ របស់លោក Bennett។

គួរបញ្ជាក់ផងដែរថា ប្រតិបត្កិការ ផ្លាស់ប្ដូរ អវៈយវៈជ្រូកមកមនុស្ស កាលពីឆ្នាំ ២០២១ ដោយពិសោធន័៍សាកល្បង ការវះកាត់ ប្ដូរក្រលៀនជ្រូកនៅញីវយ៉កដូចគ្នា ហើយក្រុមអ្នកស្រាវជ្រាវបានដាក់ក្ដីសង្ឃឹមខ្ពស់ក្នុងការប្រើប្រាស់អវៈយវៈជ្រូកមិនថា ក្រលៀន បេះដូង និងផ្នែកផ្សេងទៀតនាថ្ងៃអនាគត ព្រោះការបរិច្ចាគ ឬគ្រឿងបន្លាស់រាងកាយមនុស្សទៅមនុស្សមិនមែនជារឿងបើកចំហ ឬជារឿងខុសច្បាប់(អាចជួញដូរ)។
តួលេខពីរដ្ឋបាលសុខាភិបាលអាមេរិកផ្នែកបរិច្ចាគអវៈយវៈបានចង្អុលបង្ហាញថា អ្នកជំងឺហោចណាស់ ១៧នាក់ស្លាប់រាល់ថ្ងៃ ពីក្នុងចំណោមបណ្ដាអ្នកជំងឺ១០៦ ៦៥៧នាក់ ដែលដេករង់ចាំអវៈយវៈផ្លាស់ប្ដូរពីការបរិច្ចាគ។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Maryland man who got first pig heart transplant dies after 2 months, https://www.cbsnews.com/news/david-bennett-dies-pig-heart-transplant-recipient-dead-2-months-after-operation/
U.S. man with transplanted genetically modified pig heart dies, https://www.reuters.com/world/us/us-man-have-transplant-genetically-modified-pigs-heart-dies-hospital-says-2022-03-09/
Man given genetically modified pig heart dies, https://www.bbc.com/news/health-60681493#:~:text=The%20first%20person%20in%20the,the%20surgery%20in%20the%20US.
Man Who Received First Pig Heart Transplant Has Died, https://www.usnews.com/news/health-news/articles/2022-03-09/man-who-received-first-pig-heart-transplant-has-died
First Person to Receive Genetically Modified Pig Heart Transplant Has Died, https://www.cnet.com/news/first-person-to-receive-genetically-modified-pig-heart-transplant-has-died/
កំណែប្រែបច្ចុប្បន្ន
10/03/2022
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ