backup og meta

ម៉ាក់ៗ​ប្រយ័ត្ន​ប្រយែង ទាំងនេះ​ជា​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល

ម៉ាក់ៗ​ប្រយ័ត្ន​ប្រយែង ទាំងនេះ​ជា​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល

មនុស្ស​ស្រី​ពិបាក​មួយ​ចប់ តែ​បើ​និយាយ​រឿង​សុខភាព​ពេល​ពពោះ សម្រាល​កូន​វិញ​រឹត​តែ​ប្រឈម​គ្រោះ​ថ្នាក់​ខ្លាំង។ កាល​ពី​សប្តាហ៍​មុន Hello គ្រូពេទ្យ បាន​ចេញ​ផ្សាយ​អំពី​ សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ពេល​នេះ​បងប្អូន​ស្រីៗ​យើង​ទាំងអស់​គ្នា​មកដឹង​ពី​សញ្ញា​គ្រោះថ្នាក់​ពេល​ឈឺពោះ និង​សម្រាល​កូន​វិញ​ម្តង តើ​មាន​អ្វីខ្លះ?

១- បែកទឹកភ្លោះ តែមិនឈឺពោះ

កៀក ឬ​ដល់​ថ្ងៃ​សម្រាល ស្រាប់​តែ​ម៉ាក់ៗ​ បែក​ទឹក​ភ្លោះ​មុន ប៉ុន្តែ​មិន​ឈឺ​ពោះ​ទាល់​តែ​សោះ ត្រូវ​តែ​ស្វែង​រក​ជំនួយ​ជា​បន្ទាន់។ ក្រោយ​បែក​ទឹក​ភ្លោះ​យ៉ាង​យូរ ១២ ម៉ោង ប្រសិន​បើ​ម៉ាក់ៗ​មិន​ឈឺ​ពោះ ស្បូន​មិន​បើក ឬ​បើក​បាន​តិច នោះ​គ្រូពេទ្យ​នឹង​អន្តរាគមន៍នូវវិធីផ្សេងៗ​ដើម្បី​សង្រ្គោះ​ជីវិត​ម្តាយ និង​កូន។

២- ឈឺពោះរយៈពេលយូរ

ការ​ឈឺពោះ​ខ្លាំង អូស​បន្លាយ​ពេល​លើស​ពី ១២ ម៉ោង​ហើយ នៅ​តែ​គ្មាន​សញ្ញា​កើត​អាអូន​ទេ នេះ​ជា​រឿង​គ្រោះថ្នាក់ ដែល​អាច​សម្លាប់​ទាំង​ម៉ាក់​ទាំង​កូន។ វិធី​ដែល​សង្គ្រោះ​បាន មាន​តែ​ការអន្តរាគមន៍ពីគ្រូពេទ្យជំនាញ។

៣- ធ្លាក់ឈាម

អំឡុង​ពេល​សម្រាល​ស្ត្រី​បាត់បង់​ឈាម​ច្រើន​ណាស់ ចំពោះ​ម៉ាក់ៗ​​មួយ​ចំនួន​ដែល​ខ្សោយ សេ្លកស្លាំង អាច​មាន​គ្រោះថ្នាក់ ប្រឈម​នឹង​ការ​ខ្វះឈាម ត្រូវ​បញ្ចូល​ឈាម​ភ្លាមៗ​ក្រោយ​សម្រាល។

៤- ទងសុករុំកកូន

ទង​សុក​រុំ​បេប៊ី​តែ​១​ជាន់​មិន​មាន​ឧបសគ្គ​នោះ​ទេ តែ​បើ​ច្រើន​ជាន់​នឹង​ពិបាក​សម្រាល ព្រោះ​ក្បាល​កូន​មិន​ព្រម​ចុះ ឯ​ចង្វាក់​បេះដូង​បេប៊ី​ក៏​ធ្លាក់​ចុះ បែប​នេះ​មានតែ​វិធី​វះកាត់​ទេ​ទើប​អាច​សង្គ្រោះ​បាន។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/10/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម