backup og meta

ធាតុ​ផ្សំ​ក្នុង​ថ្នាំពេទ្យ​​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ប្រតិកម្ម

ធាតុ​ផ្សំ​ក្នុង​ថ្នាំពេទ្យ​​មួយ​ចំនួន ធ្វើ​ឲ្យ​មាន​ប្រតិកម្ម

បណ្ឌិត Giovanni Traverso សាស្រ្តាចារ្យ​វិស្វកម្ម​មេកានិកនៃ​វិទ្យាស្ថាន MIT និងជា​អ្នកជំនាញ​ផ្នែក​ក្រពះ និង​ពោះវៀននៃ​មន្ទីរពេទ្យ​ស្រ្តី Brigham ​នៅអាមេរិក រកឃើញ​ថា ឱសថ​ភាគច្រើនមាន​ផ្ទុក​ធាតុផ្សំ​អសកម្ម​ មាន​សមត្ថភាព​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មួយ​ចំនួន​មាន​រងប្រតិកម្ម។

បណ្ឌិតរូប​នេះ និង​ក្រុម​ការងារ បានធ្វើការ​វិភាគ​លើ​ថ្នាំលេបចំនួន ៤២.០៥២​ មុខ និង​បាន​រកឃើញ​ថា ជិត ៩៣% ក្នុង​ចំណោម​ថ្នាំ​ទាំងនោះ មាន​ផ្ទុក​ធាតុ​ផ្សំ​អសកម្ម​យ៉ាងតិច ១ ​មុខ ​អាច​បណ្ដាល​ឲ្យ​មាន​ប្រតិកម្ម​ នៅ​ក្នុង​លក្ខខណ្ឌ​ជាក់លាក់​នានា ដូចជា ប្រេង​សណ្ដែកដី សារធាតុ Lactose និង​ថ្នាំពណ៌។ ចំណែក​ថ្នាំផ្សេងទៀត រួមមាន​ធាតុផ្សំដែលយើង​ត្រូវ​ប្រុងប្រយ័ត្ន ដូចជា សារធាតុ Gluten និង​ប្រភេទ​ស្ករ​មួយ​ចំនួន​ទៀត។

យោងតាម​ការ​សិក្សា ជាង​ពាក់កណ្ដាល​នៃ​ឱសថ​ទាំង​នោះ បាន​រួមបញ្ចូល​សារធាតុ​ស្ករ នាំឲ្យមាន​បញ្ហា​រំលាយ​អាហារ ​ក្នុង​ចំណោម​មនុស្ស​មួយ​ចំនួនដែល​ឈឺចាប់​ដោយសារ​ជំងឺ​រលាក​ពោះវៀនធំ។

ដើម្បី​ដឹង​ថាតើនៅក្នុង​ឱសថ​មាន​ធាតុផ្សំអសកម្ម​ចំនួនប៉ុន្មាន ក្រុមស្រាវជ្រាវក៏​បាន​បង្កើត​ក្រុម​ការងារ​មួយ​សិក្សា​លើ​ករណី​នេះ។ ក្រុម​ការងារ​នេះបាន​រកឃើញថា ៧៥% ក្នុងថ្នាំ​នីមួយៗ ផលិតដោយ​សារធាតុ​អសកម្ម។ នៅពេល​មនុស្ស​ម្នាក់ មិនប្រតិកម្ម​ទៅនឹង​បរិមាណ​សារធាតុ Lactose នៅក្នុង​ថ្នាំ ១ ​គ្រាប់ ក៏ពិតមែន ​ប៉ុន្តែ​ប្រហែល​ជាអាច​ប្រតិកម្ម​ទៅ​នឹង​បរិមាណ​សារធាតុ Lactose នៅពេលលេប​ថ្នាំ ៥​ ប្រភេទ​ផ្សេង​គ្នា។

ប៉ុន្ដែ នោះមិនមាន​ន័យថា សារធាតុ​អសកម្មចាំបាច់​ត្រូវកាត់ចេញ ឬចៀសវាង​ទាំងស្រុង​នោះទេ។ លោក Giovanni Traverso បញ្ជាក់​ថា “ពួកវាមាន​គុណប្រយោជន៍ ក៏​មាន​គុណវិបត្តិ​ដូច​គ្នា“។

សារធាតុអសកម្មក្នុងថ្នាំ ធ្វើឲ្យមានប្រតិកម្មថ្នាំធ្ងន់ធ្ងរ

អត្ថបទ​ពាក់​ព័ន្ធ៖

ធាតុផ្សំ​អសកម្មជួយ​ឲ្យ​ស្រួល​លេប មាន​រសជាតិ​ល្អ និង​ប្រើប្រាស់​បាន​រយៈពេល​យូរ។ បច្ចុប្បន្ន អ្នកស្រាវជ្រាវកំពុង​ព្យាយាម​ស្រាវជ្រាវលើប្រតិកម្ម​លើ​រាងកាយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដែល​បណ្ដាល​មក​ពី​ធាតុផ្សំ​អសកម្ម​ក្នុងឱសថ។

បញ្ជាក់​ថា ការសិក្សា​នេះ គឺ​ក្រោយ​លោក Giovanni Traverso បាន​ជួប​ប្រទះ​អ្នក​ជំងឺ​ម្នាក់មាន​បញ្ហា​ប្រតិកម្ម​ថ្នាំ ដោយ​សារ​លោក​ជា​អ្នកចេញ​វេជ្ជបញ្ជាឲ្យកាលពី ៥ ​ឆ្នាំ​មុន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.cnbc.com/2019/03/15/inactive-ingredients-in-medications-flagged-as-potential-problem.html

កំណែ​ប្រែបច្ចុប្បន្ន

19/03/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Mar 19, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម