ហាត់ប្រាណរាល់ថ្ងៃ ដើម្បីបង្កើនកម្លាំងសាច់ដុំ ល្អសម្រាប់សុខភាព ថែមជួយឲ្យរាងស្អាតសង្ហាថែមទៀត។ យ៉ាងណា គ្នាយើងប្រហែលមិនដឹងទេថា បង្កើនថាមពលសាច់ដុំ ជួយឲ្យអាយុវែង។ ត្រង់នេះ ប្រិយមិត្តប្រហែលឆ្ងល់ថា តើថាមពលសាច់ដុំ (Muscle Power) ខុសគ្នានឹងកម្លាំងសាច់ដុំ (Muscle Strength) ម៉េចខ្លះ?
ថាមពលសាច់ដុំ ខុសពីកម្លាំងសាច់ដុំ ត្រង់ថា អាស្រ័យនឹងកម្លាំង ល្បឿនបញ្ចេញ នៅពេលធ្វើចលនា។ ឧទាហរណ៍ លើកទម្ងន់ ១ដង ត្រូវការកម្លាំង ប៉ុន្ដែលើកទម្ងន់ច្រើនដង និងលឿនតាមអាចធ្វើបាន គឺជាថាមពល។
ងាកទៅការលើកឡើងខាងលើ “បង្កើនថាមពលសាច់ដុំ ជួយឲ្យអាយុវែង‘ គឺជាលទ្ធផលការសិក្សារបស់សាស្ដ្រាចារ្យ Claudio Gil Araujo ប្រធានអប់រំ និងស្រាវជ្រាវ នៅគ្លីនិកវេជ្ជសាស្ដ្រលំហាត់ប្រាណ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល។ ការសិក្សានេះ ធ្វើឡើងលើមនុស្ស ៣.៨៧៨នាក់ (មិនមែនអត្ដពលិក) អាយុពី ៤១-៨៥ ឆ្នាំ ចន្លោះឆ្នាំ ២០០១-២០១៦ ដោយតម្រូវឲ្យអ្នកចូលរួមលើដុំដែក។
អ្នកស្រាវជ្រាវ កំណត់ថាមពលសាច់ដុំក្រុមអ្នកចូលរួមម្នាក់ៗ ដោយយកតួលេខខ្ពស់បំផុត នៃការលើកដុំដែកបាន ដោយលើក ២-៣ ដង ជាមួយនឹងការបន្ថែមទម្ងន់ដុំដែក។ ក្រោយទទួលលទ្ធផលលើកដុំដែក ការស្រាវជ្រាវ បានបែងចែកអ្នកចូលរួមផ្តោតសំខាន់លើថាមពលសាច់ដុំជា ៤ក្រុម ក្រុមទី១ សំដៅអ្នកមានថាមពលទាបបំផុត ទៅកាន់ក្រុមទី ៤ ខ្ពស់បំផុត ដើម្បីធ្វើការវិភាគ ដោយផ្អែកលើភេទផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- ហាត់ប្រាណស្រួលៗ ៣បែប ជួយចាស់ៗ កុំឲ្យកើតជំងឺវង្វេង
- ឮថាហាត់ប្រាណល្អខ្លាំងសម្រាប់ចាស់ៗ ចឹងគួរហាត់យ៉ាងម៉េច? បានប្រយោជន៍អីខ្លះ?
ផ្អែកលើទិន្ន័យតាមដានអ្ឲ ជាមធ្យម ៦ ឆ្នាំកន្លះ ពេលវាយតម្លៃដំបូង មានបុរស ២៤៧នាក់ និងស្រី ៧៥ នាក់ស្លាប់ នាំឲ្យការស្រាវជ្រាវ រកឃើញថា មានថាមពលសាច់ដុំខ្ពស់ មានអត្រារស់បានយូរជាងមានថាមពលសាច់ដុំទាប។
សាស្ដ្រាចារ្យ Claudio Gil Araujo បញ្ជាក់ថា អ្នកចូលរួមស្ថិតក្នុងក្រុមទី១ ប្រឈមការស្លាប់ពី ១០-១៣ ដង ខ្ពស់ជាងអ្នកចូលរួមនៅក្រុមទី៣ និងទី ៤។ ចំណែកក្រុមទី ២ ប្រឈមការស្លាប់ ៤-៥ ដង ខ្ពស់ជាងក្រុមទី៣ និងក្រុមទី៤។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]