កាន់តែទំនើបហើយ! បញ្ញាសិប្បនិម្មិត (AI) អាចធ្វើរោគវិនិច្ឆ័យជំងឺមហារីកសួត ច្បាស់ជាងវេជ្ជបណ្ឌិតជំនាញទៅទៀត។ នេះជាសញ្ញាវិជ្ជមានមួយបន្ថែមទៀត ដោយការស្វែងរកដុំសាច់មហារីក នៅដំណាក់កាលដំបូង កាន់តែងាយស្រួល សម្រាប់ការព្យាបាលឲ្យមានប្រសិទ្ធភាព និងជាដាច់តែម្តង។
ការសិក្សាផ្ដោតលើផ្ដាច់បារីនេះ ធ្វើឡើងដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Northwestern ក្នុងរដ្ឋ Illinois និងក្រុមហ៊ុន Google របស់អាមេរិក។ ដំណាក់កាលដំបូង អ្នកស្រាវជ្រាវបង្កើត Software បញ្ញាសិប្បនិម្មិត ទៅភ្ជាប់ជាមួយម៉ាស៊ីនស្កែនមហារីកសួត (CT Lung Scan) ដែលធ្វើរោគវិនិច្ឆ័យលើអ្នកជំងឺ ១៥.០០០នាក់។
អ្នកស្រាវជ្រាវបញ្ជាឲ្យបញ្ញាសិប្បនិម្មិត ពិនិត្យលើអ្នកជំងឺណាមានមហារីកសួត និងអ្នកជំងឺណាគ្មានជំងឺនេះ។ កាន់តែគួរឲ្យចាប់អារម្មណ៍នោះ គឺអ្នកស្រាវជ្រាវយកបញ្ញាសិប្បនិម្មិតទៅធ្វើរោគវិនិច្ឆ័យមហារីក ប្រណាំងជាមួយវេជ្ជបណ្ឌិតជំនាញ (Radiologists) ចំនួន ៦ នាក់ ដែលធ្វើការវិភាគជំងឺតាមរយៈម៉ាស៊ីន CT Scan។
លទ្ធផលបង្ហាញថា បញ្ញាសិប្បនិម្មិតបង្កើនការចាប់មេរោគមហារីកបាន ៥% និងកាត់បន្ថយកំហុសមនុស្សដែលរកឃើញថា មានផ្ទុកជំងឺនេះ ១១%។ វេជ្ជបណ្ឌិត Mozziyar Etemadi នៃសាកលវិទ្យាល័យ Northwestern បញ្ជាក់ថា ជំហានបន្ទាប់ ការសិក្សានឹងធ្វើឡើង ដោយផ្ដោតលើការព្យាបាលអ្នកជំងឺមហារីកសួត តាមរយៈបញ្ញាសិប្បនិម្មិត។
លោកស្រី Rebecca Campbell នៃមជ្ឈមណ្ឌលស្រាវជ្រាវមហារីករបស់អង់គ្លេស ជំរុញឲ្យបង្កើតបច្ចេកវិទ្យាថ្មីៗ ដើម្បីជួយពេទ្យ ស្វែងរកជំងឺមហារីកសួត តាំងពីដំណាក់កាលដំបូង ព្រោះការរកឃើញជំងឺនេះ នៅដំណាក់កាលដំបូង ជួយឲ្យការព្យាបាលទទួលបានប្រសិទ្ធភាពខ្ពស់។
- កុំនៅក្បែរ! អ្នកស្រូបផ្សែងបារីដោយប្រយោលក៏ប្រឈមជំងឺសហាវច្រើនមុខដែរ
- ឈប់លេសទៀត នេះជាវិធីសាស្ត្រងាយៗ ដើម្បីផ្តាច់បារី
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]