អ្នកជំងឺដែលជួបបញ្ហាធ្ងន់ធ្ងរ បណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាល អាចផឹកថ្នាំអាស្ពីរីន (Aspirin) បានដោយសុវត្ថិភាព។ ថ្នាំបំបាត់ការឈឺចាប់នេះ ជួយកាត់បន្ថយការកើតមានជំងឺដាច់សរសៃឈាមខួរក្បាល និងបញ្ហាបេះដូងផងដែរ។
ការសិក្សាមួយ ចេញផ្សាយលើកាសែតវេជ្ជសាស្ត្ររបស់អង់គ្លេស The Lancet បង្ហាញថា ថ្នាំអាស្ពីរីន មិនជំរុញឲ្យកើតមានជំងឺដាច់សរសៃឈាមមានហានិភ័យ ហើយថែមកាត់បន្ថយការកើតមានជំងឺនេះទៀត។ ការសិក្សានេះ ធ្វើឡើងលើអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ៥៣៧នាក់ នៅទូទាំងអង់គ្លេស។ ក្នុងនោះ អ្នកជំងឺពាក់កណ្ដាល ឲ្យបន្ដផឹកថ្នាំអាស្ពីរីន និងពាក់កណ្ដាលទៀត ណែនាំឲ្យឈប់ផឹកថ្នាំ។
ជាង ៥ឆ្នាំក្រោយមក លទ្ធផលសិក្សា រកឃើញថា ក្នុងចំណោមអ្នកផឹកថ្នាំ មានអ្នកជំងឺ ១២នាក់ ជួបជំងឺដាច់សរសៃឈាមជាថ្មី ប្រៀបធៀបជាមួយអ្នកអត់ផឹកថ្នាំវិញ មានរហូតដល់ ២៣នាក់។
ក្រៅពីបំបាត់ការឈឺចាប់ ថ្នាំអាស្ពីរីន ក៏ធ្វើឲ្យឈាមរាវដែរ (កម្រិតប្រចាំថ្ងៃចាប់ពី ៧៥ មិល្លីក្រាម) ដូច្នេះទើបពេទ្យប្រុងប្រយ័ត្នក្នុងការឲ្យថ្នាំនេះទៅអ្នកជំងឺដាច់សរសៃឈាមខួរក្បាល ដោយខ្លាចវាបង្កឲ្យមានការហូរឈាមច្រើន។ ថ្នាំនេះមិនតម្រូវឲ្យប្រើចំពោះក្មេងដែលមានអាយុតិចជាង ១៦ ឆ្នាំឡើយ (លើកលែងតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ)។
អត្ថបទពាក់ព័ន្ធ៖
- ប្រយ័ត្នបំផុត! ស្ត្រីពពោះ អាចប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល
- ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ហើយរើសចំណីបែបណាទើបល្អៗ?
[embed-health-tool-bmi]