backup og meta

ល្អមែនទែន! ហាង​កាហ្វេ​មួយ​នៅ​ហ្វីលីពីន ឈប់​ប្រើ​ទុយោ​ជ័រ ​ហើយ​ច្នៃ​ស្លឹកដូង​ជំនួសវិញ

ល្អមែនទែន! ហាង​កាហ្វេ​មួយ​នៅ​ហ្វីលីពីន ឈប់​ប្រើ​ទុយោ​ជ័រ ​ហើយ​ច្នៃ​ស្លឹកដូង​ជំនួសវិញ

ទុយោជ័រ​សម្រាប់​បឺត​កាហ្វេ​ផឹក ជា​ផ្នែក​មួយ នៃ​ការ​បង្ក​ឲ្យ​មាន​សំណល់​ប្លាស្ទិក ។ ក្នុង​មួយ​ថ្ងៃៗ ទុយោជ័រ​រាប់​លាន ត្រូវប្រើប្រាស់ និង​បោះចោល ក្លាយ​ជា​សំណល់​  ដែល​ជា​កង្វល់​មួយ​របស់​ពិភពលោក។

ក្នុង​គោលបំណង​ចូលរួម​កាត់បន្ថយ​សំណល់​ប្លាស្ទិក លោកស្រី Sarah Tiu អ្នកគ្រប់គ្រង​ហាង​កាហ្វេ Café Editha នៅ​ខេត្ត Surigao Del Norte របស់​ហ្វីលីពីន ​ព្យាយាម​ឈប់​ប្រើ​ទុយោជ័រ។ ដំបូង​ឡើយ លោកស្រី ប្រើ​ទុយោ​ពី​ក្រដាស នៅ​ហាង​កាហ្វេ ប៉ុន្ដែ​អតិថិជន មិនចូលចិត្ត​នោះទេ ដូច្នេះ លោកស្រី គិតរក​ទុយោ​ប្រភេទ​ផ្សេង​ទៀត។

គំនិត​បង្កើត​ទុយោ​ប្រភេទ​ថ្មី កើតឡើង​ក្រោយ​លោកស្រី ទៅ​កម្សាន្ត​នៅ​កោះ Corregidor និង​ឃើញ​ម្ចាស់ហាង​មួយ ប្រើ​ទុយោ​ស្លឹកដូង សម្រាប់​ឲ្យ​ភ្ញៀវ​បឺត​ទឹកដូង​ផឹក។ បន្ទាប់​មក លោកស្រី បាន​ឲ្យ​ម្ចាស់​ហាង បង្រៀន​វិធី​ធ្វើ​ទុយោ​ស្លឹកដូង ដើម្បី​យក​មក​ប្រើ​នៅ​ហាង​កាហ្វេ​របស់​លោកស្រី។

ពេល​យក​មក​ប្រើ​ក្នុង​ហាង ទុយោ​ស្លឹកដូង ទទួល​បាន​ការ​ចូលចិត្ត​ពី​ភ្ញៀវ និង​មាន​ការ​ចែករំលែក​តាមរយៈ​បណ្ដាញ​សង្គម​ផងដែរ។ ទុយោ​ស្លឹកដូង​នេះ មាន​សុវត្ថិភាព និង​ងាយ​រលាយ ក្រោយ​លែង​ប្រើប្រាស់ មិន​ដូច​ទុយោ​ជ័រ​នោះទេ ដែល​ត្រូវ​ចំណាយពេល​រាប់សិប​ឆ្នាំ និង​ធ្វើឡើងពី​សារធាតុគីមី។

លោកស្រី Sarah Tiu ក៏ចែករំលែក​រូបភាព​ទុយោ​ស្លឹកដូង​ជាច្រើន​ផងដែរ ដើម្បី​ជំរុញ​ឲ្យ​ម្ចាស់ហាង​ផ្សេង​ទៀត ប្ដូរ​មក​ប្រើ​ទុយោ​ស្លឹកដូង និង​កាត់បន្ថយ​ការ​ប្រើប្រាស់​ទុយោ​ជ័រ។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Cafe in the Philippines Now Uses Straws Made Out of Coconut Leaves to Cut Plastic Waste

កំណែ​ប្រែបច្ចុប្បន្ន

28/05/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ May 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម