ធម្មតា ស្រីៗភាគច្រើនប្រឈមនឹងការពុកឆ្អឹង ជាពិសេសឆ្អឹងត្រគាកដែលបណ្ដាលឲ្យស្រីៗជួបការឈឺឆ្អឹងខ្នង។ រឿងពុកឆ្អឹងនេះ ប្រុសៗក៏មិនចាញ់ស្រីៗដែរ ហើយប្រសិនបើជួបការឈឺឆ្អឹងខ្នង គួរចាំបាច់ទៅជួបពេទ្យ ដើម្បីពិនិត្យកំហាប់ឆ្អឹង។
អ្នកស្រាវជ្រាវធ្វើការសិក្សាលើមនុស្សពេញវ័យ ១៧៣ នាក់ អាយុពី ៣៥-៥០ឆ្នាំ រកឃើញថា ប្រុស និងស្រី មានកំហាប់ឆ្អឹងទាប សឹងប្រហាក់ប្រហែលគ្នា ដោយប្រុសមាន ២៨% ចំណែកស្រីមាន ២៦%។
អ្នកស្រាវជ្រាវបញ្ជាក់ថា អ្នកចូលរួមក្នុងសិក្សាមានញ៉ាំប្រៃ ដោយករណីខ្លះ វាវិវត្តទៅជាឈឺខ្នង ឈឺចង្កេះ និងជំងឺឆ្អឺង Brittle ធ្វើឲ្យខូចឆ្អឺងតែម្ដង។ ការសិក្សានេះចេញផ្សាយលើកាសែតវេជ្ជសាស្ត្រដ៏ល្បី Webmd។
ការរកឃើញថា បញ្ហាពុកឆ្អឺងលើប្រុសៗ សឹងប្រហាក់ប្រហែលគ្នានឹងស្រីៗ ជារឿងគួរឲ្យភ្ញាក់ផ្អើលមួយ ដោយសារការពុកឆ្អឺង ជាបញ្ហារួមរបស់ស្រីៗ។ នេះលោកស្រី Allison Ford សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រសុខាភិបាល នៅសាកលវិទ្យាល័យ Mississippi របស់អាមេរិក។
អត្ថបទពាក់ព័ន្ធ៖
- នៅក្មេងក៏អាចកើតជំងឺពុកឆ្អឹងដែរ ឲ្យតែមានប៉ុន្មានចំណុចនេះ
- កាល់ស្យូមល្អសម្រាប់ក្មេង បើខ្វះច្បាស់ជាមានបញ្ហាឆ្អឹងធ្ងន់ធ្ងរ
[embed-health-tool-bmi]