backup og meta

​ថ្នាំ​គ្រាប់​វីតាមីន D អាច​បន្ថយ​ហានិភ័យ​ស្លាប់​ដោយ​មហារីក​គ្រប់ប្រភេទ​

បញ្ហា​ទម្លាប់​រស់នៅ អាហារ និង​ខ្វះ​ពេល​ហាត់ប្រាណ​ទៀត​នោះ ធ្វើឲ្យ​មនុស្ស​ប្រឈម​នឹង​ការ​កើត​ជំងឺមហារីក។ ជំងឺ​សាហាវ​នេះ បើកើត​ហើយ ពិបាក​នឹង​ព្យាបាល​ណាស់ ដោយសារ​កោសិកាមេរោគ តែងតែ​វិវត្ត​ខ្លួន ធ្វើ​ឲ្យ​ស៊ាំ​នឹង​ការ​ព្យាបាល។ តែ​ថ្នាំ​វីតាមីន D អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក។

ការសិក្សា​ចំនួន ៣ មាន​លទ្ធផល​ស្រដៀង​គ្នា គឺ ថ្នាំ​គ្រាប់​វីតាមីន D អាច​ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​បាន តែ​កុំយល់ច្រឡំថា នេះ​ជាថ្នាំ​បង្ការ​មហារីក​ឲ្យសោះ។

ការសិក្សា​ទី១ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Michigan និង​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Hurley របស់​អាមេរិក លើ​មនុស្ស​ពេញវ័យ ចំនួន ៨​ម៉ឺន​នាក់។ លទ្ធផល រកឃើញ​ថា ការ​លេប​ថ្នាំ​គ្រាប់​វីតាមីន D យ៉ាងតិច ៣​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការ​ធ្លាក់ចុះ ១៣% នៃ​ការស្លាប់​ដោយ​ជំងឺ​មហារីក​គ្រប់ប្រភេទ​ទាំង​អស់។

ការសិក្សា​ទី២ ធ្វើឡើង​ដោយ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Madrid របស់​អេស្ប៉ាញ រកឃើញ​ថា ការលេប​ថ្នាំ​គ្រាប់​វីតាមីន D ជាមួយ​ពពួកថ្នាំបញ្ចុះជាតិខ្លាញ់ Statin រាល់​ថ្ងៃ ពាក់ព័ន្ធ​នឹង​ការ​កាត់បន្ថយ ៣៨% នៃ​ការស្លាប់​ដោយ​មហារីក​ក្រពេញ​ប្រូស្ដាត។ អ្នក​វិទ្យាសាស្ត្រ បញ្ជាក់​ថា ឥទ្ធពល​ថ្នាំ​ទាំង​ពីរ មាន​លក្ខណៈ​ឯករាជ្យ​ដាច់​ដោយ​ឡែក​ពី​គ្នា។

ការសិក្សា​ទី៣ ធ្វើឡើង​ដោយ​វិទ្យាស្ថាន​បណ្ដាញ​សុខាភិបាល​មហារីក Allegheny ក្នុង​ក្រុង Pittsburgh របស់​អាមេរិក រកឃើញ​ថា ការធ្លាក់ចុះ​កម្រិត​វីតាមីន D ក្នុង​ខ្លួន ប្រឈម​ទ្វេដង នឹង​ជំងឺ​មហារីក​លំពែង

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.telegraph.co.uk/news/2019/06/03/vitamin-d-supplements-can-cut-risk-cancer-scientists-find/

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 13/07/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម