backup og meta

ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាច​ដាច់សរសៃឈាមខួរក្បាល

ការសិក្សាបារាំង៖ ធ្វើការលើសម៉ោងយូរ អាច​ដាច់សរសៃឈាមខួរក្បាល

នៅ​ស្រុកខ្មែរ​យើង បុគ្គលិក​ជាទូទៅ ត្រូវ​បំពេញ​ការងារ ជាមធ្យម ៨​ម៉ោង/ថ្ងៃ តែ​ក៏មាន​បុគ្គលិក​ខ្លះ មាន​តួនាទី ប្រាក់ខែ និង​ទំនួលខុសត្រូវ​ខ្ពស់ ចាំបាច់​បំពេញ​ការងារ​លើស​ម៉ោង​ធម្មតា​ផងដែរ ដើម្បី​កុំ​ឲ្យ​រារាំង​ស្ទះ​ដល់​ប្រតិបត្តិការ​ការងារ​របស់​ក្រុមហ៊ុន ឬ​ស្ថាប័នទាំង​មូល។ ពេលខ្លះ ការងារ​នៅ​សល់ ត្រូវ​យក​ទៅ​ធ្វើនៅ​ផ្ទះ ដល់​ពាក់​កណ្ដាល​អធ្រាត្រ​ទៀត ព្រោះ​បើ​មិន​អ៊ីចឹង​ទេ សម្ពាធ​កាន់​តែ​ធ្ងន់​មិន​ខាន។

ស្រលាញ់​ការងារ និង​បំពេញ​តួនាទី​ដោយ​មាន​ទំនួល​ខុសត្រូវ​ខ្ពស់ ជា​រឿង​ល្អ និង​ចាំបាច់​ក៏ពិតមែន តែ​ក៏គួរ​គិតពី​សុខភាព និង​ប្រុងប្រយ័ត្ន​ដែរ ព្រោះ ការសិក្សា​របស់​បារាំង រកឃើញ​ថា ធ្វើការ​លើស ១០​ម៉ោង រយៈពេល ៥០​ថ្ងៃ/ឆ្នាំ ប្រឈម​នឹង​ការ​កើតជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល

ជាងនេះទៅទៀត អ្នកធ្វើការ​លើស​ម៉ោង អស់រយៈពេល​ ១​០​ឆ្នាំ ប្រឈម​ខ្ពស់​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​នេះ ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Angers និង​វិទ្យាស្ថាន​ជាតិ​សុខាភិបាល និង​ស្រាវជ្រាវ​វេជ្ជសាស្ត្រ របស់​បារាំង ដោយ​ពិនិត្យ​លើ​ទិន្នន័យ​ស្ដីពី​អាយុ ការ​ជក់បារី និង​រយៈពេល​ធ្វើការ លើ​ចំនួន​ប្រជាជន ១៤៣.០០០​នាក់។

ក្នុង​នោះ ប្រជាជន ១/៣ ធ្វើការ​លើស​ម៉ោង ដោយ ១០% ធ្វើការ​លើស​ម៉ោង រយៈពេល ១០​ឆ្នាំ និង​លើស​នេះ។ ការសិក្សា បញ្ជាក់​ថា អ្នកធ្វើការ​លើស​ម៉ោង​រយៈពេល ១០​ឆ្នាំ សរុប ១.២២៤​នាក់ មាន​ជំងឺ​សរសៃឈាម​ខួរក្បាល​ទាំងអស់។

អត្ថបទពាក់ព័ន្ធ៖

តាមរយៈ​ការចេញផ្សាយ អ្នក​ស្រាវជ្រាវ បញ្ជាក់ថា អ្នកធ្វើការ​លើស​ម៉ោង ប្រឈម​នឹង​ជំងឺ​ដាច់សរសៃ​ឈាម​ខួរក្បាល ២៩% ចំណែក​អ្នកធ្វើការ​លើសម៉ោង រយៈពេល ១០​ឆ្នាំ ប្រឈម​នឹង​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ៤៥%។

លោក​វេជ្ជបណ្ឌិត Richard Francis អ្នកដឹកនាំ​ការសិក្សា និយាយ​ថា មាន​រឿងសាមញ្ញជាច្រើន ដែល​យើង​អាច​ធ្វើ ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ដាច់សរសៃឈាម​ខួរក្បាល ប្រសិនបើ​យើង​ចាំបាច់​​ត្រូវ​ធ្វើការ​លើសម៉ោង។ លោកថា “ញ៉ាំ​អាហារ​សុខភាព រកពេល​ហាត់ប្រាណ ឈប់​ជក់​បារី និង​ធ្វើតាម​ការណែនាំ​ពី​ចំនួន​ម៉ោង​ត្រូវ​គេង អាច​ធ្វើ​ឲ្យ​សុខភាព​របស់​អ្នក​ល្អប្រសើរ“។

 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-48703955

កំណែ​ប្រែបច្ចុប្បន្ន

21/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 21, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម