backup og meta

ចិន រក​ឃើញ​​ហ្សែន​​ពិសេសក្នុង​ខ្លួនសត្វ​ស៊ី​ស្មៅ អាចព្យាបាល​ជំងឺ​បាន​ច្រើន​មុខ

ចិន រក​ឃើញ​​ហ្សែន​​ពិសេសក្នុង​ខ្លួនសត្វ​ស៊ី​ស្មៅ អាចព្យាបាល​ជំងឺ​បាន​ច្រើន​មុខ

វិទ្យាសាស្ត្រ​ចិន​កាន់​តែ​ជឿនលឿន ខណៈ​ថ្មី​ៗ​នេះ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ ហ្សែន​ពិសេស​​ម្យ៉ាង​ដែល​មាន​នៅ​ក្នុង​ខ្លួន​បណ្តា​សត្វស៊ី​ស្មៅ ​ដោយ​​អះ​អាង​ថា ជា​ពន្លឺ​ថ្មី​ អាច​នឹង​ព្យបាល​ជំងឺ​របស់​មនុស្ស​បាន​ច្រើន​មុខ នៅ​ពេល​អនាគត។

តាម​សារព័ត៌មាន​ ស៊ីនហួរ ក្រុម​អ្នក​វិទ្យាសាស្រ្ត​​ជា​ចិន​ ​ប្រចាំ​សាកលវិទ្យាល័យ​ Standford សហរដ្ឋអាមេរិក បាន​រក​ឃើញ ហ្សែនក្នុង​ពពួក​សត្វ​ស៊ី​ស្មៅប្រមាណ​ជាង​ ៤៤​ប្រភេទ រាប់​​ទាំង គោ ពពែ ក្តាន់ រមាំង ប្រើស ដែល​សត្វ​ទាំង​នេះ អាច​បន្ស៊ាំ​ខ្លួន​នឹង​បរិស្ថាន បរិយាកាស​​អាប់​អួរ​ខ្លាំង​បាន ហើយ​ពិសេស ​ក្នុង​ខ្លួនសត្វ​ទាំង​នោះ អាច​ផលិត​វីតាមីន D ​បញ្ចៀស​ហានិភ័យ​ជំងឺ​ពុក​ឆ្អឹង​ទៀត​​ផង។

ដោយ​ឡែក​ ក្រុម​អ្នក​ស្រាវជ្រាវ ​​មក​ពីសាកលវិទ្យាល័យ Northwestern Polytechnical និង​សាកលវិទ្យាល័យ​ Northwest A&F នៃ​ប្រទេស​ចិន ​ស្រាវជ្រាវ​លើ​ករណី​ពពួក​សត្វ​ស៊ី​ស្មៅ ​ក៏​​បង្ហាញ​លទ្ធផល​​​​ចំនួន​​ពាក់ព័ន្ធ​បណ្តា​​សត្វ​ទាំង​នោះ ​មាន​ប្រព័ន្ធ​ពិសេស​ក្នុង​ខ្លួន​​មួយ​ទៀត ដែល​ជា​ម៉ូលេគុល​ប្រឆាំង​ជំងឺ​មហារីក ​ពិសេស​អាច​ធន់​នឹងពន្លឺ ភាព​ងងឹត ដោយ​ពុំ​មាន​ការ​រំខាន​ដំណេក​ពួក​វា​ទៀត​ផង។ រាង​កាយ​សត្វ​ទាំង​នោះ អាច​ស្រូប​យក​ជីវជាតិ​កាល់ស្យូម ទៅ​ចិញ្ចឹម​​ស្នែង ធ្វើ​ឲ្យ​​នោះ​​វិទ្យាសាស្រ្ត​ចិន​អះ​អាង​ថា មាន​លក្ខណៈ ​ពិសេស​អាច​ប្រឆាំង​ជំងឺ​ពុក​ឆ្អឹង​បាន។

អត្ថបទពាក់ព័ន្ធ៖

ជា​មួយ​ការ​ស្រាវជ្រាវ​នេះ លោក Wang Wen ​បាន​និយាយ​ថា៖ ‘ បើ​យើង​យល់​ពី​ដំណាក់​កាល​ប្រែ​ប្រួល​បែប​ជីវ​លើពពួក​សត្វ​ស៊ី​ស្មៅ​ទាំងនោះ ប្រហែល​ថា​យើង​នឹង​អាច​រក​ឃើញ​វិធីផលិត​ថ្នាំ​ ក៏​ដូច​ជាវិធីសាស្ត្រសម្រាប់​ព្យាបាល​ជំងឺ​ជា​ច្រើន ​មាន​ទាំង​ ជំងឺ​មហារីក គេង​មិន​លក់ ជំងឺ​ពុក​ឆ្អឹង និង​ផលិត​ភាព​ស៊ាំ​ខ្លាំង​ ទៅ​ដល់​បណ្តា​សត្វ​​យើង​ចិញ្ចឹម​យក​សាច់​ជា​អាហារ​បាន​ថែម​ទៀត’។ ​​​​​​​​​​​​​​​

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://global.chinadaily.com.cn/a/201906/21/WS5d0c2f53a3103dbf14329713.html

កំណែ​ប្រែបច្ចុប្បន្ន

22/06/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jun 22, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម