ស្ករស មានរសជាតិផ្អែម ត្រូវប្រើប្រាស់ក្នុងអាហារ និងភេសជ្ជៈ សឹងតែគ្រប់មុខ ហើយគ្នាយើងភាគច្រើន ក៏ចូលចិត្តរសជាតិមួយនេះដែរ។ តែនៅសប្ដាហ៍នេះ នាយករដ្ឋមន្រ្តីថៃ ណែនាំពលរដ្ឋឲ្យប្រើស្មៅផ្អែម Stevia ជំនួសស្ករស ព្រោះវាល្អសម្រាប់សុខភាព។
មេដឹកនាំកំពូលថៃ លោក ប្រាយុទ្ធ ចាន់អូចា បានលើកឡើងថា ភោជនីយដ្ឋាន និងហាងជាច្រើន បានប្រើស្ករសក្នុងអាហារ ធ្វើឲ្យពលរដ្ឋថៃ ញៀននឹងស្ករ ហើយលទ្ធផល បង្កឲ្យមានជំងឺទឹកនោមផ្អែម និងជំងឺផ្សេងទៀតជាច្រើន នាំឲ្យចំណាយថវិកាយ៉ាងច្រើន ដើម្បីព្យាបាល។ ដូច្នេះ លោកណែនាំឲ្យប្រើ ស្មៅផ្អែម Stevia គ្មានកាឡូរី ជំនួសស្ករស ព្រោះវាល្អសម្រាប់សុខភាព។
យោងតាមគេហទំព័រវេជ្ជសាស្ត្រ Healthline ស្មៅផ្អែម Stevia ជួយសម្រកទម្ងន់ វាល្អសម្រាប់ជំងឺទឹកនោមផ្អែម ដោយសារជួយរក្សាកម្រិតជាតិស្ករក្នុងឈាម។
ទោះស្មៅផ្អែមមិនទាន់ពេញនិយមខ្លាំង ប៉ុន្តែកសិករថៃ ពិសេសនៅខេត្តឈៀងម៉ៃ បានប្ដូរពីការធ្វើស្រែទៅដាំស្មៅផ្អែម Stevia វិញ ដោយសារវាជាដំណាំមានតម្លៃថ្លៃ។
អត្ថបទពាក់ព័ន្ធ៖
- ទឹកនោមផ្អែមប្រភេទ ១ និង ២ ខុសគ្នាម៉េចខ្លះ?
- ចង់គេចផុតពីទឹកនោមផ្អែមប្រភេទទី ២ ត្រូវស្គាល់ជំងឺនេះឲ្យច្បាស់
គួរបញ្ជាក់ថា តាមសហព័ន្ធជំងឺទឹកនោមផ្អែមអន្តរជាតិ (IDF) កាលពីឆ្នាំ ២០១៧ យ៉ាងហោចណាស់ ៨% នៃពលរដ្ឋថៃពេញវ័យ មានជំងឺទឹកនោមផ្អែម ស្មើនឹងប្រមាណ ៤,២លាននាក់ ខណៈពលរដ្ឋស្លាប់ពាក់ព័ន្ធជំងឺទឹកនោមផ្អែម ក្នុងឆ្នាំ ២០១៩ នេះ គឺមានប្រមាណ ៤៤.០០០នាក់។
[embed-health-tool-bmi]