សំបកស៊ុត ដែលយើងតែងតែបោះចោលនោះ បែរជាត្រូវក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា មានប្រយោជន៍ខ្លាំង សម្រាប់ការបណ្តុះ ជួសជុល ពង្រឹងឆ្អឹង និងធ្មេញឲ្យបានរឹងមាំ។
សំបកស៊ុត ដែលយើងតែងតែបោះចោលនោះ បែរជាត្រូវក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា មានប្រយោជន៍ខ្លាំង សម្រាប់ការបណ្តុះ ជួសជុល ពង្រឹងឆ្អឹង និងធ្មេញឲ្យបានរឹងមាំ។

ក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក ដឹកនាំដោយ វេជ្ជបណ្ឌិត Gulden Cami-Unal បានពិសោធសាកល្បង ល្បាយសារធាតុអន្ធិល Hydrogel Matrix និង Gelatin Hydrogel លាយជាមួយសំបកស៊ុត សម្រាប់ព្យាបាលឆ្អឹងសត្វកណ្តុរ ដែលជាលទ្ធផល កោសិការឆ្អឹងសត្វកណ្តុរ គឺលូតលាស់ ជាសះបានឆាប់រហ័ស និងមានសុខភាពរឹងមាំទៀតផង។
លទ្ធផលនេះ នាំឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សង្ឃឹមយ៉ាងមុតមាំ នឹងអាចប្រើតិចនិកនេះ ជួយព្យាបាលមនុស្សបានដូចគ្នា ជាពិសេស បញ្ហាឆ្អឹងពុក ដោយសារកត្តាអាយុ ជំងឺ ឬរបួស ខណៈក្រុមអ្នកស្រាវជ្រាវអះអាងទៀតថា វិធីសាស្រ្តនេះ ក៏ជួយដល់បរិស្ថានមួយផ្នែកផងដែរ។
អត្ថបទពាក់ព័ន្ធ៖
តាមការស្រាវជ្រាវកន្លងមក ធ្វើឡើងនៅអង់គ្លេស តាមរយៈមន្ទីរពេទ្យ Bradford រកឃើញថា សំបកស៊ុត ក៏អាចជួយព្យាបាលស្បែក ដែលរបួសរយៈពេលយូរ ព្រោះក្នុងសំបកស៊ុត មានផ្ទុកសារធាតុប្រូតេអ៊ីន ដែលស្បែកត្រូវការ និងជួយឲ្យស្បែកឆាប់ជាសះពីរបួសទៀតផង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.dailymail.co.uk/health/article-7229049/Broken-bones-one-day-healed-EGGSHELLS.html
https://medicalxpress.com/news/2019-07-eggshells-bones.html
កំណែប្រែបច្ចុប្បន្ន
15/07/2019
អត្ថបទដោយ មាន រតនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ សន សុភា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ