backup og meta

ប្រើ​ទូរសព្ទ​​យូរពេក មិនមែនតែក្មេងទេ មនុស្សធំក៏ប្រឈម​កើតជំងឺទាំង​នេះដែរ

ប្រើ​ទូរសព្ទ​​យូរពេក មិនមែនតែក្មេងទេ មនុស្សធំក៏ប្រឈម​កើតជំងឺទាំង​នេះដែរ

ការ​សិក្សា​របស់​ប្រទេស​កូឡុំប៊ី ​​រក​ឃើញ​ថា ការ​ប្រើ​ប្រាស់​ទូរសព្ទ ឬ​​ឧបករណ៍​អេឡិចត្រូនិក​​ច្រើនម៉ោង​ ក្នុងមួយ​ថ្ងៃ​ៗ នឹង​បង្ក​ឲ្យ​កើត​ជំងឺ​ធាត់ ក៏​ដូច​ជា​ ជំងឺ​បេះ​ដូង​ និងទឹក​នោម​ផ្អែម។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​​ របស់​សាកលវិទ្យាល័យ Bolivar Simon បាន​តាម​ដាន​ទៅ​លើ សិស្ស​ និស្សិត​ស្ម័គ្រ​​ចិត្ត ១០៦០​នាក់ ក្នុង​នោះ​ ស្រី​៧០០​នាក់ និង​ប្រុស​ ៣៦០​នាក់ អាយុ​ចាប់​ពី ១៩-២០ ​ឆ្នាំ។ ក្នុង​ការ​សិក្សា​នេះ អ្នក​ស្រាវជ្រាវ រក​ឃើញថា ក្នុង​ចំណោម​សិស្ស​ទាំង​នោះ សិស្សចូល​ចិត្ត​មើល​​អេក្រង់​ទូរស័ព្ទ​ ពួក​គេ​មាន​ទំនោរ​បន្ថែម​លើការ​ញ៉ាំ​អាហារ​ក្រៅ​ពេល កំដរ​មាត់​ច្រើន ដូច​ជា​អាហារ​​ Fast Food ភេសជ្ជៈ​ផ្សេង​ៗ ហើយ​ក៏​កាត់​ផ្តាច់​សកម្មភាព​​ប្រចាំ​ថ្ងៃ​ផ្សេង​ៗ​ដូច​គ្នា​។

​យោង​តាម​របាយការណ៍​ អង្គការ​សុខភាព​ពិភព​លោក (WHO) គិត​ត្រឹម​ឆ្នាំ ២០១៦ យុវវ័យប្រមាណ ១៩០០លាន​​នាក់ ជុំ​វិញ​ពិភពលោក កើត​មាន​បញ្ហា​លើស​ទម្ងន់ ហើយ​ប្រមាណ​ ៦៥០​លាន​នាក់ មាន​ជំងឺ​ធាត់​ខ្លាំង​​។

អត្ថបទ​ពាក់ព័ន្ធ៖

បើ​តាម​សម្តី​ លោក​ស្រី​វេជ្ជបណ្ឌិត Mirary Mantilla-Morron អ្នក​ជំនាញ​​ផ្នែកសុខភាព​​បេះ​ដូង និង​ស្តារ​នីតិសម្បទា បាន​ឲ្យ​ដឹង​ថា ការ​ចំណាយ​ពេល​ច្រើនជាមួយ​អេក្រង់​ទូរសព្ទ បាន​កាត់​បន្ថយ​សកម្ម​ភាព​ប្រចាំ​ថ្ងៃ​​ ហើយ​បង្ក​ជំងឺ​ ដូច​ជា ជំងឺទឹក​នោម​ផ្អែម បេះ​ដូង និង​មហារីក​ទៀត​ផង​ ជា​ពិសេស​សិស្ស​​ចូល​ចិត្ត​លេង​​ជាប់​រាប់​ម៉ោង កាន់​តែ​មាន​ហានិភ័យខ្ពស់។ ហេតុ​នេះ យុវវ័យ​ដែល​ចូល​ចិត្ត​ប្រើ​ប្រាស់ទូរសព្ទ​ច្រើន​ម៉ោង ក៏​គួរ​ប្រើ​ឲ្យ​ត្រូវប្រយោជន៍​វិញ ដូច​ជា ​ប្រើ​សម្រាប់​ការ​តាម​ដាន​សុខភាព​ ជា​​ដើម។

ក្នុង​ករណី​មាន​សំណួរ​ ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក​ ​ជម្រើស​ល្អ​បំផុត​ ​សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ​។​ ​Hell​o​ ​Health​ Group​ មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.uniindia.com/too-much-time-on-smartphones-leads-to-obesity-deadly-disease/world/news/1679608.html

កំណែ​ប្រែបច្ចុប្បន្ន

29/07/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 29, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម