ការផឹកគ្រឿងស្រវឹង មិនល្អសម្រាប់សុខភាព ប៉ុន្ដែនៅក្នុងសង្គមបច្ចុប្បន្ន មានទម្លាប់ផឹកគ្រឿងស្រវឹង ឲ្យតែជួបជុំមិត្តភក្តិ ឬក្រុមគ្រួសារ មិនចាំបាច់កម្មវិធីធំដុំឡើយ។ អង្គការសុខភាពពិភពលោក (WHO) តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន បានព្រមានពីគ្រោះថ្នាក់ជាច្រើន បណ្ដាលមកពីការផឹកគ្រឿស្រវឹងច្រើន និងញឹកញាប់។
អង្គការ WHO បានបញ្ជាក់ថា ការផឹកគ្រឿងស្រវឹង ១០០% បង្កបញ្ហាដល់ខួរក្បាល ២៧% បង្កគ្រោះថ្នាក់ចរាចរណ៍ ១៨% បង្កអត្តឃាត ១៨% បង្កហិង្សាលើអ្នកដទៃ និង ១៣% បង្កជំងឺឆ្កួតជ្រូក។
បើនិយាយពីជំងឺវិញ អង្គការ WHO បញ្ជាក់ទៀតថា ការផឹកគ្រឿងស្រវឹង បង្កជំងឺក្រិនថ្លើម ៤៨% មហារីកមាត់ ២៦% ជំងឺមហារីកលំពែង ២៦% ជំងឺរបេង ២០% ជំងឺពោះវៀនធំ ១១% ជំងឺមហារីកសុដន់ ៥% និងជំងឺបេះដូង ៧%។
អត្ថបទពាក់ព័ន្ធ៖
នៅឆ្នាំ២០១៩នេះ ការសិក្សាចេញផ្សាយលើគេហទំព័រវេជ្ជសាស្ត្រ Medical News Today បញ្ជាក់ថា អត្រាអ្នកផឹកស្រា ស្រាបៀរ ទូទាំងពិភពលោក កើនឡើងដល់ទៅ ៧០% ហើយនៅអាស៊ី ផឹកកាន់តែច្រើនជាងមុន ប៉ុន្តែនៅអឺរ៉ុប បែរជាផឹកកាន់តែតិចជាងមុន។
មុនឆ្នាំ១៩៩០ ការផឹកស្រាច្រើន មានតែនៅក្នុងប្រទេសចំណូលខ្ពស់ ដូចជា សហភាពអឺរ៉ុប ប៉ុន្ដែនិន្នាការនេះ បានផ្លាស់ប្ដូរ ដោយវាបានកើតមាននៅក្នុងប្រទេសមានចំណូលមធ្យមវិញ ដូចជា ចិន ឥណ្ឌា វៀតណាម និងតំបន់អាស៊ីអាគ្នេយ៍។ នៅអឺរ៉ុប មនុស្សចាស់ផឹកស្រា ថយចុះ ១២% ពី ១១,២ លីត្រ/ឆ្នាំ នៅឆ្នាំ ២០១០ មកនៅត្រឹម ៩,៨ លីត្រ/ឆ្នាំ នៅឆ្នាំ ២០១៧។ ចំណែកនៅអាស៊ីអាគ្នេយ៍វិញ កើនឡើង ៣៤% ពី ៣,៥ លីត្រ/ឆ្នាំ នៅឆ្នាំ ២០១០ ទៅ ៤,៧ លីត្រ/ឆ្នាំ នៅឆ្នាំ ២០១៧។
[embed-health-tool-bmi]