backup og meta

នៅថៃប្រកាសអាសន្ន ដោយសារខ្យល់ព្យុះលាយភ្លៀងខ្លាំង

នៅថៃប្រកាសអាសន្ន ដោយសារខ្យល់ព្យុះលាយភ្លៀងខ្លាំង

បណ្តា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ កំពុង​ប្រឈម​ខ្លាំង​ជាមួយ​គ្រោះ​ទឹកជំនន់ ខណៈប្រ​ទេស​ថៃ​ នៅ​សប្តាហ៍​នេះ កំពុង​ជួប​ព្យុះ​ភ្លៀង​​ខ្លាំង និង​ស្ថិត​ក្នុង​កម្រិត​អាសន្ន​។ នេះ​បើ​​សេចក្តី​ថ្លែង​ការ​ណ៍​​របស់​រដ្ឋាភិបាល​ក្រុង​បាងកក។

តាម​សារព័ត៌មាន​ Nation Thiland ក្រសួង​ឧតុនិយម​ថៃ បាន​ចេញ​​សេចក្តី​ជូន​ដំណឹង ដល់​ប្រជាពល​រដ្ឋ​​ខ្លួន នៅ​ទូ​ទាំង​បណ្តា​ខេត្ត ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ដោយ​សារ​វត្តមាន​ព្យុះ​ឈ្មោះ Podul មាន​ប្រភព​មក​ពី​​សមុទ្រ​ចិន បង្ក​ឲ្យ​មាន​ភ្លៀង​ខ្លាំង​ ស្ទើរ​​ទូ​ទាំង​ប្រទេស​ថៃ ប៉ុន្មាន​សប្តាហ៍​នេះ។

នាយកដ្ឋាន​​ឧតុនិយម​នៃ​ក្រសួង​ឧតុនិយម​ថៃ បាន​អំពាវ​នាវ​ឲ្យ​ ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​មួយ​ចំនួន​ មាន​ការ​ប្រុង​ប្រយ័ត្ន​ ចាប់​ពី​ថ្ងៃ​​ទី ​០១​ ខែ​កញ្ញា​ នេះ ក្នុង​នោះ​មាន​ដូច​ជា៖

ខេត្ត​ភាគ​​ជើង​៖ Mae Hong Son, Chiang Mai, Lamphun, Lampang, Tak, Sukhothai និង Kamphaeng Phet

​​​ខេត្ត​ភាគ​​​កណ្តាល៖ Ratchaburi, Kanchanaburi, Uthai Thani, Suphan Buri និង Chai Nat

ខេត្ត​ភាគ​ខាង​កើត៖ Chonburi, Rayong, Chanthaburi និង Trat

ខេត្ត​ភាគ​ខាង​ត្បូង៖ Phetchaburi, Ranong, Phang Nga និង Phuket។

អត្ថបទពាក់ព័ន្ធ៖

រំឮក​ផង​ដែរ​ថា មក​ទល់​ពេល​​នេះ ខ្យល់​ព្យុះ​ Podul បាន​​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ថៃ ជា​ច្រើន​គ្រួសារ​ ដោយ​សារ​ទឹក​​ភ្លៀង​ខ្លាំង ហើយ​អាជ្ញាធរ​ ក៏​កំពុង​ជម្លៀស​ពួក​គេ​ជា​បណ្តោះ​អាសន្ន៕

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​បញ្ហា​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.nationthailand.com/news/30375525?fbclid=IwAR241QusgD8IgvsWb6w77qfnAuWKQq0_ijm81Zx1miAxwVAuyspqDctlUo8

‘Worst tropical storm in 40 years’ submerges Thai northeast (Photos)

កំណែ​ប្រែបច្ចុប្បន្ន

01/09/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Sep 01, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម