ថៃ ដែលត្រូវចាត់ទុកជាប្រទេសបំពុលផែនដីដោយថង់ប្លាស្ទិកធំបំផុតលេខរៀងទី ៦ លើពិភពលោក បានសម្រេច គ្រប់បណ្តាផ្សារទំនើបទាំងអស់ ឈប់ប្រើប្រាស់ថង់ប្លាសិក ដើម្បីវេចខ្ចប់ទំនិញតទៅទៀត ដោយការសម្រេចនឹងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២០ តទៅ។
តាមសារព័ត៌មាន Bangkok Post មូលហេតុធ្វើឲ្យមានចំណាត់ការខាងលើនេះ ក៏ព្រោះតែការសហការគ្នា រវាងម្ចាស់ឧស្សាហកម្មផលិតប្លាស្ទិកធំៗនៅថៃ ក៏ដូចជាម្ចាស់ផ្សារទំនើប និងហាងលក់ផលិតផលផ្សេងៗ បានមកជួបជុំគ្នា និងឯកភាពគ្នា លើការបញ្ឈប់សកម្មភាពផ្តល់ជូនថង់ប្លាស្ទិកជូនអតិថិជន ពេលមកទិញទំនិញ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំង ការប្រើប្រាស់ប្ទាស្ទិកក្រសួងបិរស្ថានថៃ។
បើតាមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ លោក វ៉ារ៉ាវុធ សីប៉ា អាឆា បានលើកឡើងថា ការចូលរួមយុទ្ធនាការនេះ គឺបង្ហាញពីឆន្ទៈកាត់បន្ថយសំណល់ប្លាស្ទិក បន្ទាប់ពីថៃ ជាប្រទេសចំណាត់ថ្នាក់លេខ ៦ លើពិភពលោក បានរួមចំណែកធ្វើឲ្យមានសំណល់ប្លាស្ទិកក្នុងសមុទ្រ។
បើតាមរបាយការណ៍ពីក្រសួងខាងលើ បង្ហាញថា ប្រទេសថៃប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ៤៥ ប៊ីលានថង់ ក្នុង/ឆ្នាំៗ ដោយប្រមាណ ៣០% មានប្រភពចេញពីផ្សារទំនើប និងហាងលក់រាយផ្សេងៗ និង ៣០% មានប្រភពមកពីពលរដ្ឋលក់ដូរផ្សេងៗ តាមផ្សារតូចៗ។
អត្ថបទពាក់ព័ន្ធ៖
- ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ
- អាកាសយានដ្ឋានអន្តរជាតិមួយនេះ ប្រកាសបញ្ឈប់ឲ្យប្រើ “ដបទឹកប្លាស្ទិក”
គួរបញ្ជាក់ដែរថា ប្រទេសថៃមានយុទ្ធនាការ គ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិករយៈពេលវែង ពីឆ្នាំ ២០១៨-២០៣០ និងកំពុងព្រាងច្បាប់ គ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីជាវិធានការអនុវត្តឲ្យមានប្រសិទ្ធិភាពលើបញ្ហាខាងលើ៕
[embed-health-tool-bmi]