ទីក្រុងចំនួន ៧ នៅសហរដ្ឋអាមេរិក បានយកពន្ធទៅលើ ផលិតផលភេសជ្ជៈមានជាតិស្ករ តាមរយៈតម្លៃពន្ធ អាស័្រយលើបរិមាណជាតិស្ករក្នុងភេសជ្ជៈនោះ ហើយត្រូវជំនាញស្រាវជ្រាវជឿថា អាចជួយឲ្យសុខភាពពលរដ្ឋបានកាន់តែប្រសើរជាងមុន និងជួយកាត់បន្ថយ ការចំណាយលើបញ្ហាសុខភាព បានច្រើនលានដុល្លារ។
តាមប្រភពសារព័ត៌មាន Business Fast ក្រុមអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ នៃសាកលវិទ្យាល័យ Harvard នៅអាមេរិក បានសិក្សាឃើញថា ការយកពន្ធទៅលើពពួកផលិតផលភេសជ្ជៈជាតិស្ករ គឺផ្តល់វិជ្ជមានច្រើន។ អ្នកស្រាវជ្រាវរកឃើញថា ជាមធ្យមយុវវ័យធ្លាប់ផឹកភេសជ្ជៈជាតិស្ករ បានស្រក់ទម្ងន់ប្រមាណ ០,៧ ផោន ស្មើនឹង ០,៣១ គីឡូក្រាម ដែលកត្តានេះ ជួយកាត់បន្ថយហានិភ័យជំងឺធាត់ខ្លាំង លើយុវវ័យដល់ទៅជាង ៦ សែននាក់ ខណៈហានិភ័យជំងឺទឹកនោមផ្អែមប្រភេទ ២ បានជាង ១០.០០០នាក់។ ពិសេសជាងនេះទៅទៀត គឺវាចំណេញដល់សេដ្ឋកិច្ច ពិសេសចំពោះពលរដ្ឋអាមេរិកផ្ទាល់ ដែលត្រូវចាយលើសេវាព្យាបាលសុខភាព រហូតដល់ទៅ ១,៨ ប៊ីលានដុល្លារ ជារៀងរាល់ឆ្នា ដោយសារទម្លាប់ផឹកភេសជ្ជៈជាតិស្ករច្រើន។
អត្ថបទពាក់ព័ន្ធ៖
[embed-health-tool-bmi]