backup og meta

ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន?

ពិតអត់ដែលប្រើ Wifi ច្រើន បណ្ដាលឲ្យប្រុសៗងាប់មេជីវិត ហើយ​អត់កូន?

បញ្ហា​អត់កូន អាច​បណ្ដាល​មកពី​ទាំង​ខាងស្រី និង​ខាងប្រុស ហើយ​បើតាម​អង្គការ​សុខភាព​ពិភពលោក គូ​សា្វមី-ភរិយា ប្រមាណ ១៥% នៅ​លើ​ពិភពលោក ជួប​បញ្ហា​នេះ ដោយ​ក្នុង​នោះ យ៉ាងតិច ១/៣ នៃ​បញ្ហា​នេះ បណ្ដាល​មកពី​ខាងប្រុស។ បញ្ហា​អត់កូន​របស់​ប្រុសៗ បណ្ដាល​មកពី​កត្ដា​ជាច្រើន ដូចជា របប​អាហារ​មិនល្អ ស្ត្រេស និង​សេណេទិក​ជាដើម។

ក្រៅ​ពី​កត្ដា​ខាងលើ អ្នកវិទ្យាសាស្ត្រ​ជប៉ុន លោកស្រី Kumiko Nakata រកឃើញ​ថា រលក​អេឡិចត្រូម៉ាញ៉េទិក ដែល​ចេញ​ពី​ឧបករណ៍ Wifi ដូចជា Router នៅ​តាមផ្ទះ ឬ​ទូរស័ព្ទ ក៏​អាច​បំផ្លាញ​មេជីវិត​ឈ្មោល​ដែរ។ អ្នកវិទ្យាសាស្ត្រ​ខាងលើនេះ បាន​សិក្សា​លើ​បុរស ចំនួន ៥១​នាក់ ដោយ​បែងចែក​ជា ៣​ក្រុម ដោយ​ពួកគេ ប្រើប្រាស់​ឧបករណ៍ Wifi និង​ទូរស័ព្ទ សម្រាប់​ប្រើ​អ៊ីនអឺណិត។

អ្នកវិទ្យាសាស្ត្រ បែងចែក​ដោយ​ឲ្យ ក្រុម​ទី១ មិន​រង​ការ​ប៉ះពាល់​ពី​ឧបករណ៍ Wifi Router ទេ ចំណែក​ក្រុមទី២ រង​ការ​ប៉ះពាល់ ប៉ុន្ដែ​មាន​ការ​ការពារ និង​ក្រុមទី៣ រង​ការប៉ះពាល់​ទាំង​ស្រុង។ លទ្ធផល រកឃើញ​ថា ស្ថិត​ក្រោម​រលក​អេឡិចត្រូម៉ាញ៉េទិក ដែល​ចេញ​ពី Wifi ត្រឹម​រយៈពេល ៣០​នាទី សឹងតែ​គ្មាន​ផល​ប៉ះពាល់​ណាមួយ លេចឡើង។

ប៉ុន្ដែ​ការ​ស្ថិត​ក្រោម​រលក​អេឡិចត្រូម៉ាញ៉េទិក ២​ម៉ោង បណ្ដាលឲ្យ​ក្រុម​ទី១ មាន​អត្រា​បង្ក​កំណើត​ត្រឹមតែ ៥៣,៣% ក្រុម​ទី២ មាន​អត្រា ៤៤,៩% និង​ក្រុម​ទី៣ ដែល​រក​ការ​ប៉ះពាល​ទាំង​ស្រុង ធ្លាក់​ចុះ​រហូត​ដល់ ២៦,៤%។ បើ​រងផល​ប៉ះពាល់រហូតដល់ ២៤ម៉ោង ក្រុម​ទី៣ ងាប់​មេជីវិត​ឈ្មោល រហូត​ដល់ ២៣,៣% ប្រៀប​នឹង​ក្រុម​ទី១ ងាប់​មេជីវិត ៨,៤%។

អត្ថបទពាក់ព័ន្ធ៖

តាម​ស្ថិតិ​ជាច្រើន បច្ចុប្បន្ន ចំនួន​ទូរស័ព្ទ មាន​ច្រើនជាង​ចំនួន​ប្រជាជន​សរុប​លើ​ពិភពលោក​ទៅ​ទៀត មាន​ន័យ​ថា មនុស្ស​មួយ​ចំនួន ប្រើ​ទូរស័ព្ទ​ច្រើន​ជាង ១​គ្រឿង ដូច្នេះ​ការ​ប៉ះពាល់​ពី​រលក​អេឡិចត្រូម៉ាញ៉េទិក ក៏​ធ្ងន់ធ្ងរ​ដែរ។

ទោះយ៉ាងណា លោកស្រី Kumiko Nakata បញ្ជាក់​ថា ដំណោះស្រាយ ដើម្បី​បង្ការ​បញ្ហា​អត់កូន​របស់​ប្រុសៗ គឺ​ចៀសវាង​ការ​ទុក​ទូរស័ព្ទ​ក្នុង​ហោប៉ៅ ដោយ​ទុក​វា​នៅ​លើ​តុ​ជំនួស​វិញ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://brightside.me/inspiration-health/study-reveals-that-wi-fi-devices-affect-male-fertility-768860/?utm_source=fb_brightside&utm_medium=fb_organic&utm_campaign=fb_gr_brightside&fbclid=IwAR1NVt6Y4_pyVPkZCMMig7H4bLq04MRlLvRB03LZ0nfb09hZ0Y2Xkm27oKw

កំណែ​ប្រែបច្ចុប្បន្ន

09/09/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Sep 09, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម