ភ្លើងឆេះព្រៃពីកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បង្កជាផ្សែងពុល សាយភាយដល់ប្រទេសជិតខាង រួមមាន ម៉ាឡេស៊ី សឹង្ហបុរី ហើយនៅពេលនេះ ផ្សែងពុល ក៏បានសាយភាយប៉ះពាល់ដល់ខេត្តចំនួន ៣ របស់ថៃ។
សារព័ត៌មាន Bangkok Post អះអាងថា ខេត្តភាគខាងត្បូងដែលរងផលប៉ះពាល់ពីផ្សែងអ័ព្ទពុល នោះរួមមាន ខេត្តសុងខ្លា ខេត្តសាទុន និងខេត្តត្រាង ដោយគុណភាពខ្យល់នៅខេត្តទាំងនេះ មានកម្រិតភាគល្អិតខ្យល់តូចជាង ២,៥ មីក្រូម៉ែត្រ (តូចជាងទំហំសក់) ជាមធ្យមប្រមាណ៥៤ ភាគល្អិត/ម៉ែត្រគូបខ្យល់ ដែលកត្តានេះ បង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ពិសេសមនុស្សចាស់ ឬក្មេងៗមានបញ្ហាសួត។
អត្ថបទពាក់ព័ន្ធ៖
- ភ្លើងឆេះព្រៃនៅស៊ូម៉ាត្រាថ្ងៃមុន បង្កជាផ្សែងពុល អុកឡុកឥណ្ឌូណេស៊ី ហើយរាលដាលដល់ម៉ាឡេស៊ី និងសិង្ហបុរី
- ផ្សែងពុលខ្លាំង ម៉ាឡេស៊ី បិទសាលារៀន៤០០ និងបញ្ជូនម៉ាស៥០ម៉ឺន ឲ្យពលរដ្ឋ
[embed-health-tool-bmi]