ស្របពេលពិភពលោក កំពុងប្រកាសអាសន្នជាមួយមេរោគកូរូ៉ណាប្រភេទថ្មី (New Coronavirus )អ្នកស្រាវជ្រាវ កំពុងដាក់ការសង្ស័យ មេរោគនេះអាចឆ្លងពីសត្វពស់ទៅមនុស្ស ខណៈការស្រាវជ្រាវខ្លះថាអាចឆ្លងពីសត្វប្រចៀវដែលគេយកទៅធ្វើជាស៊ុប។
ស្របពេលពិភពលោក កំពុងប្រកាសអាសន្នជាមួយមេរោគកូរូ៉ណាប្រភេទថ្មី (New Coronavirus )អ្នកស្រាវជ្រាវ កំពុងដាក់ការសង្ស័យ មេរោគនេះអាចឆ្លងពីសត្វពស់ទៅមនុស្ស ខណៈការស្រាវជ្រាវខ្លះថាអាចឆ្លងពីសត្វប្រចៀវដែលគេយកទៅធ្វើជាស៊ុប។
ការសិក្សាថ្មីមួយពាក់ព័ន្ធវីរុសកូរ៉ូណាប្រភេទថ្មី ត្រូវក្រុមអ្នកស្រាវជ្រាវកំពុងសិក្សា និងដាក់ការសង្ស័យទៅលើសត្វពស់ អាចជាមូលហេតុបង្កឲ្យផ្ទុះរាលដាលនេះ។ ការស្រាវជ្រាវមួយទៀតចុះផ្សាយក្នុងព្រឹត្តិបត្រវិទ្យាសាស្រ្តចិនដាក់ការសង្ស័យការរាលដាលនេះចេញពីស៊ុបប្រចៀវ ដែលជាអាហារពេញនិយមមួយនៅទីក្រុងវូហាន។
ការសិក្សាមួយបានវិភាគទៅលើហ្សែនរបស់មេរោគថ្មីនេះ ដែលគេស្គាល់ថា 2019-nCoV ហើយយកទៅប្រៀបធៀបជាមួយហ្សែនមេរោគ Coronaviruse ជាង ២០០ ប្រភេទផ្សេងទៀត ដែលឆ្លងពីសត្វទៅមនុស្ស និងកំពុងរាលដាលពេញពិភពលោក។
ការសិក្សាថ្មីទើបចេញផ្សាយកាលពីម្សិលមិញក្នុង Journal of Medical Virology របស់អាមេរិក បង្ហាញថា មេរោគ 2019-nCoV គឺកើតចេញពីទម្រង់ល្បាយមេរោគពពួក Coronaviruse ពីរប្រភេទ លាយបញ្ចូលគ្នា ដែលមេរោគមួយប្រភេទ ឆ្លងចេញពីសត្វប្រចៀវ និងមួយប្រភេទទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយ។ យ៉ាងណា ផ្អែកលើកការស្រាវជ្រាវដដែល ក្រុមអ្នកជំនាញបានដាក់ការសង្ស័យ មេរោគ 2019-nCoV គឺអាចឆ្លងពីសត្វពស់ ដែលជាមូលហេតុបង្កឲ្យមានជំងឺផ្លូវដង្ហើមថ្មីនេះឡើង។
អត្ថបទពាក់ព័ន្ធ៖
នៅក្នុងរបាយការណ៍ស្រាវជ្រាវដដែលសត្វពស់ ២ ប្រភេទ សម្បូរនៅក្នុងភាគអាគ្នេយ៍ប្រទេសចិន គឺពស់អំបូរ Many-banded krait និងពស់វែក អាចជាប្រភពចម្លងមេរោគនេះ ខណៈសត្វពស់ទាំងនេះ មានដាក់លក់ក្នុងទីផ្សារចំណីអាហាររបស់ទីក្រុងវូហាន ប្រទេសចិន ដែលជាកន្លែងផ្ទុះឡើងមេរោគ 2019-nCoV តែម្តង។
ដោយឡែកព្រឹត្តិបត្រវិទ្យាសាស្រ្តចិននិយាយដែរថា ការរកឃើញវីដេអូឃ្លីបមួយស្ដីពីការទទួលទានស៊ុបប្រចៀវនៅទីក្រុងវូហាន ក៏ជាចំណុចមួយដែលជាប់សង្ស័យថាវីរុងកូរ៉ូណាថ្មីនេះអាចឆ្លងតាមរយៈសត្វប្រចៀវ ខណៈសត្វប្រចៀវក៏ជាសត្វដែលអាចចម្លងវីរុសក្នុងត្រកូលកូរ៉ូណានេះដូចគ្នា។
មកទល់នឹងពេលនេះ ចំនួនអ្នកស្លាប់ដោយសារមេរោគផ្លូវដង្ហើមថ្មីនេះ កើនឡើងដល់ទៅ ១៧ នាក់ និងជាង ៥០០ នាក់ ធ្លាក់ខ្លួនឈឺ ខណៈបណ្តាប្រទេសជាច្រើន មានទាំងអាមេរិក កូរ៉េខាងត្បូង ជប៉ុន កោះតៃវ៉ាន់ និងថៃ សុទ្ធតែរកឃើញមានអ្នកផ្ទុកមេរោគនេះ នាំឲ្យអង្គការសុខភាពពិភពលោកបានប្រកាសអាសន្ន ឲ្យបណ្តាអន្តរប្រជាជាតិទាំងអស់ មានការប្រុងប្រយ័ត្នខ្ពស់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
New coronavirus may have ‘jumped’ to humans from snakes, study finds
https://www.mirror.co.uk/news/world-news/coronavirus-could-been-spread-bat-21340510?fbclid=IwAR3_8QH65TAkoEpOA2ykVn99E8VuiZblQzP8Wx0A_md0GSZ45ET_PPvzLdU
កំណែប្រែបច្ចុប្បន្ន
25/03/2020
អត្ថបទដោយ សន សុភា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ