backup og meta

អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន​

អ្នកវិទ្យាសាស្រ្តរកឃើញ​ពន្លឺថ្មី អាចវិនិច្ឆ័យនិង​ព្យាបាលជំងឺមហារីកបានលឿន​

ស្រប​ពេល​ដែល ការ​ស្រាវជ្រាវ​​ទៅ​លើ​វិធីសាស្រ្ត​ទប់​ស្កាត់​​ និង​ការ​ការពារ​វីរុស​កូរ៉ូណា​ថ្មី ក្រឡេក​​ទៅ​មើល​ការ​ស្រាវជ្រាវ​​លើ​ជំងឺ​មហារីក​ឯ​ណោះ​វិញ គឺ​ថ្មី​ៗ​នេះ អ្នក​វិទ្យាសាស្រ្ត​បាន​​​ឃើញ​រូប​ភាព​​សណ្ឋាន​​នៃ​មហារីក​កាន់​តែ​ច្បាស់ ដែល​​អ្នក​ស្រាវជ្រាវ​អះ​អាង​ថា​ជា​ពន្លឺ​ថ្មី​មួយ​ សម្រាប់​ការ​ធ្វើ​វិនិច្ឆ័យ​មហារីក​ប្រភេទ​ជាក់​លាក់​ និង​បង្កើត​វិធី​ព្យាបាល​បាន​លឿន។

តាម​សារព័ត៌មាន​ BBC គម្រោង​កិច្ច​សហ​ការ​ស្រាវជ្រាវ​ជា​​អន្តរ​ជាតិ​លើ​ជំងឺ​​មហារីក​​ហៅ​​​ថា The Pan-Cancer Analysis បាន​​វិភាគ​ឃើញ​រូប​ភាព​លម្អិត​នៃ​​ កោសិកា​មហារីក ពិសេស​ទៅ​លើ​ ហ្សេណេទិក នៃ​មហារីក​ដែល​មាន​​ប្រមាណ ២,៦៥៨​​ប្រភេទ។ ការ​យល់​អំពី​សណ្ឋាន​​បាន​ច្បាស់​បែប​នេះ ធ្វើ​ឱ្យ​​ក្រុម​អ្នក​ស្រាវជ្រាវ​អាច​បង្កើត​នីតិវិធី​ព្យាបាល​​បាន​ជាក់​លាក់ និង​បាន​រហ័ស​លើ​ប្រភេទ​​មហារីក​​ទាំង​នោះ។

នៅ​ក្នុង​គម្រោង​ខាង​លើ​នេះ​ផង​​ដែរ អ្នក​វិទ្យាសាស្រ្ត​ក៏​បាន​កត់​សម្គាល់​នូវ​ បម្រែ​បម្រួល​ហ្សេណេទិក (Driver Mutations) ៤​ ទៅ៥ ដែល​ជា​​​កាតាលីករ​ជំរុញ​ឱ្យ​​មហារីក​លូត​លាស់​កាន់​តែ​ខ្លាំង​។ ដូច​នេះ​ជា​ចំណុច​មួយ ដែល​អ្នក​វិទ្យាសាស្រ្ត​នឹង​អាច​សិក្សា​បន្ថែម​លើ​វិធី​សាស្រ្ត​កម្ចាត់​នូវ បម្រែ​បម្រួល​ហ្សេណេទិក(Driver Mutations)ទាំង​នោះ​ចេញ​។ តែ​យ៉ាង​ណា​មិញ ៥%​​នៃ​ប្រភេទ​មហារីក​​មិន​បាន​បង្ហាញ​ច្បាស់​នូវ Driver Mutations ដែល​ធ្វើ​ឱ្យ​ អ្នក​វិទ្យាសាស្រ្ត​​នឹង​ត្រូវ​ចំណាយ​ពេល​​លើ កិច្ច​ការ​ស្រាវជ្រាវ​បន្ថែម។

អត្ថបទពាក់ព័ន្ធ៖

ទោះ​ជា​យ៉ាង​ណា លោក​វេជ្ជបណ្ឌិត Peter Van Loo មក​ពី​វិទ្យាសា្ថន​ស្រាវជ្រាវ​ Francis Crick ប្រទេស​អង់គ្លេស ជា​អ្នក​ស្រាវជ្រាវ​ម្នាក់​រួម​ចំណែក​​កិច្ច​ការ​ខាង​លើ​បាន​និយាយ​ថា៖ “ការ​រក​ឃើញ​​នេះ នឹង​ធ្វើ​ឱ្យ​ពួក​យើង​រក​ឃើញ​វិធី​វិនិច្ឆ័យ​ថ្មី​បានកាន់​តែ​​លឿន​ជា​ង​មុន’។

រំលឹក​ដែរ​ថា ​មហារីក​ជា​ប្រភេទ កោសិកា​ខូច​ខាត ដែល​ចេញពី​កោសិកា​​ក្នុង​រាង​កាយ​ធម្មតា ប៉ុន្តែ​កោសិកា​ខូច​ទាំង​នោះ វិវឌ្ឍ​​លូត​លាស់​​ខ្លាំង​​(ដុំ​សាច់​កាច) រហូត​​ដល់​រាង​កាយ​មិន​អាច​គ្រប់​គ្រង ដែល​តម្រូវ​ឱ្យ​មាន​​នីតិវិធី​កម្ចាត់​ចោល​ឱ្យ​បាន​ទាន់​ពេល​៕

អត្ថបទពាក់ព័ន្ធ៖

​​​​ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51391151

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម