អ្នកជំនាញវេជ្ជសាស្រ្តអង់គ្លេសអាចធ្វើការព្យាបាលដោយហ្សែនថ្មីដើម្បីព្យាបាលអ្នកខ្សោយគំហើញពីកំណើតដែលបានទទួលហ្សែនមិនត្រឹមត្រូវពីឪពុកម្តាយ ហើយតម្លៃព្យាបាលវិញជាងកន្លះលានដុល្លារអាមេរិក។
ការព្យាបាលដោយហ្សែននេះ ទទួលបានការអនុញ្ញាតពីសេវាកម្មសុខភាពជាតិនៃប្រទេសអង់គ្លេស (NHS) ហើយការព្យាបាលត្រូវចំណាយ៦០០ ០០០ផោន ឬប្រហាក់ប្រហែល៧៧ម៉ឺនដុល្លារ។ ប៉ុន្តែ NHS បានយល់ព្រមធ្វើការបញ្ចុះតម្លៃសម្រាប់ការព្យាបាលនេះជាមួយនឹងសហគ្រាសផលិត Novartis។
អត្ថបទពាក់ព័ន្ធ៖
- មើលទូរស័ព្ទពេលកូនខ្ចី ធ្វើឲ្យស្រវាំងភ្នែកមែនអត់?
- លម្អិតជុំវិញមូលហេតុភ្នែកឆ្លងរោគ ឈឺឡើងក្រហម រហូតដល់ពិការ
ការព្យាបាលដោយហ្សែននេះ គឺសម្រាប់ខ្សោយគំហើញដែលស្ទើរតែមើលអ្វីលែងឃើញ ដោយសារ retinal dystrophy ដែលការទទួលហែ្សន RPE65 មិនត្រឹមត្រូវពីឪពុកម្តាយ។ ហែ្សនមួយនេះគឺសំខាន់ណាស់ក្នុងផ្តល់នូវសារធាតុពណ៌ដែលកោសិកាងាយប្រតិកម្មនឹងពន្លឺត្រូវការដើម្បីស្រូបយកពន្លឺ។ ដំបូងវាអាចប៉ះពាល់ដល់ការមើលឃើញនៅពេលយប់ និងឈានទៅរកបាត់បង់គំហើញទាំងស្រុងតែម្តង។
អត្ថបទពាក់ព័ន្ធ៖
ការព្យាបាលនេះ គឺត្រូវចាក់ហ្សែន RPE65 សិប្បនិម្មិតទៅផ្នែកខាងក្រោយនៃភ្នែក។ ហ្សែនទាំងនេះគឺផ្ទុកក្នុងវីរុសមិនមានគ្រោះថ្នាក់ ដែលអាចជ្រាបចូលទៅក្នុងកោសិកា retina។ នៅពេលចូលទៅក្នុង nucleus ហ្សែននេះនឹងបង្កើតប្រតេអ៊ីន RPE65 ដែលមានសារៈសំខាន់សម្រាប់ការមើលឃើញ។
Matthew Wood វ័យ ៤៨ឆ្នាំ ជាអ្នកជំងឺម្នាក់ក្នុងចំណោមអ្នកជំងឺដែលបានទទួលបានការព្យាបាលនេះ។ លោកបានចាប់ផ្តើមបាត់បង់គំហើញតាំងពីកុមារភាព និងបានក្លាយជាជនពិការភ្នែកបើទោះជានៅពេលខ្លះលោកដូចជាអាចមើលឃើញវត្ថុធំៗ និងពន្លឺភ្លើងខ្លះក៏ដោយ។ កន្លងមកលោក Matthew Wood ត្រូវបានគេប្រាប់ថាស្ថានភាពជំងឺដូចលោកមិនមានការព្យាបាលទេ។ ចំណែកលោក Jake Ternent អាយុ២៣ឆ្នាំ ជាអ្នកជំងឺម្នាក់ទៀតដេលទទួលបានការព្យាបាលដោយហ្សែននេះដែរ។
អត្ថបទពាក់ព័ន្ធ៖ កូនទើបកើតរលាកកញ្ចក់ភ្នែក ម៉ាក់ប៉ាគួរធ្វើបែបណា?
វេជ្ជបណ្ឌិតដែលបានធ្វើការព្យាបាលលើអ្នកជំងឺទាំងពីរបាននិយាយថា អ្នកទាំងពីរអាចចំណាយពេលមួយទៅពីរខែ ដើម្បីអាចដឹងថាការព្យាបាលដោយហ្សែននេះមានឥទ្ធិពលយ៉ាងណាទៅលើគំហើញរបស់ពួកគាត់ ឬថាវាគ្រាន់តែបង្ការនូវការបាត់បង់គំហើញទាំងស្រុងនៅពេលអនាគត។
ការព្យាបាលដោយហ្សែននេះគឺអាចសក្ដិសមសម្រាប់អ្នកខ្សោយភ្នែកដែលនៅសល់គំហើញខ្លះៗ ជាពិសេសសម្រាប់កុមារដែលមានបញ្ហានេះ ដែលវាអាចជួយបញ្ឈប់នូវការបាត់បង់គំហើញទាំងស្រុង។ ទោះបីជាការព្យាបាលដោយហែ្សនមិនត្រូវបានដឹងថាមានប្រសិទ្ធភាពយូរប៉ុណ្ណាក៏ដោយ យ៉ាងណាក៏គេគិតថាវាអាចមានប្រសិទ្ធភាពបានច្រើនឆ្នាំដែរ។
អត្ថបទពាក់ព័ន្ធ៖
- Orbital fracture (ការបាក់ឆ្អឹងប្រឡង់ភ្នែក )
- មានបញ្ហាទាំងនេះ ទើបភ្នែកមើលលែងសូវឃើញដូចមុន
- មានរបួសភ្នែក កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ!
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]