backup og meta

​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ

​ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ

មនុស្សច្រើនជាង​១០ភាគរយ នៃមនុស្ស​ពេញ​វ័យ​នៅ​ទូទាំង​ពិភព​លោក​បាន​រងគ្រោះ​ដោយសារ​បញ្ហាក្អក​រយៈពេល​វែង ដោយមិន​ដឹង​ពី​មូល​ហេតុ។ ថ្មីៗនេះ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ​ Manchester ប្រទេសអង់គ្លេស​បានធ្វើតេស្តព្យាបាលអ្នកមានជំងឺ​ក្អក​ចំនួន​២៥៣​នាក់ មាន​អាយុ​គិតជា​មធ្យម​១៤,៥​ឆ្នាំ ​មកពី​អង់គ្លេស និង​សហរដ្ឋអាមេរិក​។

ការ​សិក្សា​នេះ គឺ​ធ្វើ​ឡើង​ដោយ​ចែក​​អ្នក​ជំងឺ​ជា​ពីរ​ក្រុម ដោយ​មួយ​ក្រុម​ប្រើ​ប្រាស់​ថ្នាំ Placebo (ថ្នាំ​ដែល​គេ​យក​មក​សិក្សា​ធ្វើ​តេស្ត​លើ​មនុស្ស​ដែល​គ្មាន​សកម្មភាព​ព្យាបាល​) និង​មួយ​ក្រុម​ទៀត​ប្រើ​ប្រាស់​ថ្នាំ​ថ្មី​នេះដែល​មាន​ឈ្មោះ​ថា Gefapixant (MK – 7264) រយៈពេល ១២ សប្ដាហ៍ ក្នុង​កម្រិត ៧,៥ មិល្លីក្រាម ២០ មិល្លីក្រាម និង ៥០ មិល្លីក្រាម។

អត្ថបទពាក់ព័ន្ធ៖

លទ្ធផល​​បង្ហាញ​ឲ្យ​ឃើញ​ថា ថ្នាំ​ Gefapixant (MK – 7264) ​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​រោគ​សញ្ញា​ក្អក​ពិត​មែន។ នៅ​មុន​ពេល​សិក្សា អ្នក​ជំងឺ​ទាំង​នោះ​ក្អក ពី ២៤ ទៅ ២៩ ដង​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​ក្រោយ​ពេល​ប្រើ​ថ្នាំ​នេះ អ្នក​ជំងឺទាំង​នោះ​បាន​កាត់​​បន្ថយ​ការ​ក្អក​មក​ត្រឹម ១១​ដង​ក្នុង​មួយ​ម៉ោង​ប៉ុណ្ណោះ។

យោង​តាម​សាស្ត្រាចារ្យ Jacky Smith អ្នក​ដឹក​នាំ​គម្រោងនេះ បាន​និយាយ​ថា ការ​សិក្សា​គឺ​សំដៅ​ទៅ​លើ​អ្នក​ជំងឺ​ដែល​រង​ផល​ប៉ះពាល់​ដោយ​បញ្ហា​ក្អក ហើយ​គ្រូពេទ្យ​នៅ​ពេល​បច្ចុប្បន្ន​មិន​អាច​ជួយ​បាន។ ​ការ​សិក្សា​ដំបូង​នេះ បាន​បង្ហាញ​​ថា ការ​ព្យាបាល​ដោយ​ថ្នាំGefapixant (MK – 7264) គឺ​មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធភាព ក្នុង​ការ​ប្រើ​ប្រាស់​រយៈពេល​វែង។

អត្ថបទពាក់ព័ន្ធ៖ 

ប៉ុន្តែ​បើ​យោង​តាម​លោក​ស្រី​វេជ្ជ​បណ្ឌិត Gabrielle Macaulay ដែល​ធ្លាប់​ព្យបាល​អ្នក​ជំងឺ​ក្អក ជា​ច្រើន​នាក់​មក​ហើយ​នោះ បាន​និយាយ​ថា ជា​ការ​ពិត​ដែល​ថ្នាំ​នេះ អាច​ជួយ​ដល់​អ្នក​រង​ផល​ប៉ះពាល់​ដោយ​រោគ​សញ្ញា​ក្អក ក៏​ប៉ុន្តែ​លោក​ស្រី​ក៏​បាន​ព្រមាន​ដែរ​ថា​ថ្នាំ​នេះ​អាច​នឹង​បង្ក​គ្រោះ​ថ្នាក់ ប្រសិន​បើ​វា​ត្រូវ​បាន​ឲ្យ​​អ្នក​ជំងឺ​ប្រើ ជំនួស​ឲ្យ​ថ្នាំ​ដែល​សម​ស្រប​នឹង​ស្ថាន​ភាព​ជំងឺ​ផ្សេងៗ​ដែល​បង្ក​ឲ្យ​​កើត​ជា​អាការៈ​ក្អក។

ជា​ធម្មតា​ប្រសិន​បើ​នរណា​ម្នាក់​ក្អក​យូរ​ជាង ៣សប្ដាហ៍ គួរ​តែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​មើល​ នេះបើ​តាម​ការ​លើក​ឡើង​របស់​អ្នក​ជំនាញ។ គួរ​បញ្ជាក់​ដែរ​ថា អាការៈ​ក្អក​អាច​ជា​រោគ​សញ្ញា​បង្ហាញ​ពី​បញ្ហា​សុខភាព​ជា​ច្រើនយ៉ាង​ រួម​ទាំង ជំងឺ​ស្ទះ​សួត​រ៉ាំរ៉ៃ (Chronic obstructive Pulmonary disease) ឬ ក៏​អាច​ជា​ជំងឺ​មហារីក​ទៀត​ផង។ ​បើ​តាម​ការ​ស្រាវ​ជ្រាវ​នៅ​ចក្រភព​អង់គ្លេស ជំងឺ​មហារីក​សួត បាន​ឆក់​យក​ជីវិត​មនុស្ស ៣៥ ៣០០ នាក់​ជា​រៀង​រាល់​ឆ្នាំ ក៏ព្រោះ​តែ​ការ​ធ្វើ​រោគ​វិនិច្ឆ័យរក​ឃើញយឺត​ពេល។

អត្ថបទគួរអាន៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbc.com/news/health-51587992

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម