backup og meta

ប្រទេសជាង១១០ឆ្លងCOVID-19 WHO ប្រកាស​ចាត់​ទុកជា​ជំងឺ​រាត​ត្បាត​ពិភពលោក

ប្រទេសជាង១១០ឆ្លងCOVID-19 WHO ប្រកាស​ចាត់​ទុកជា​ជំងឺ​រាត​ត្បាត​ពិភពលោក

ជាមួយ​ស្ថានភាព​រីករាល​ដាល​វីរុស Covid-19 ក្នុង​ប្រទេស​អ៊ីតាលី អ៊ីរ៉ង់ ក៏​ដូច​ជា​សហរដ្ឋ​អាមេរិក កាន់​តែ​ធ្ងន់​ធ្ងរ បង្ខំ​ឲ្យ​អង្គការ​សុខភាព​ពិភពលោក ប្រើ​សម្តី​ខ្លួន​មិន​ចង់​ប្រើ​យូរ​មក​ហើយ ដោយ​ប្រកាស​ពិភពលោក​ពេល​នេះ កំពុង​ប្រឈម​ជំងឺ​រាតត្បាត​សលក “Pandemic’។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មា​ នា​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស កាល​ពី​ថ្ងៃ​ពុធ នាយក​អង្គការ​សុខភាព​ពិភពលោក WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បាន​ប្រកាស​អាសន្ន​ជា​ថ្មី ដោយ​សម្រេច​ប្រើ​ប្រាស់​ពាក្យ “Pandemic” ជា​ផ្លូវ​ការ សំដៅ​លើ​ការ​រាត​ត្បាត​វីរុស Covid-19 ទូទាំង​សកល​លោក ក្រោយ​ប្រទេស​សរុប ១១៤ ត្រូវ​គេអះ​អាង​សុទ្ធ​តែ​រក​ឃើញ​ករណី​ឆ្លង​វីរុស Covid-19។

លោកTedros បញ្ជាក់​ថា៖ «ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មួយ​សប្តាហ៍​ទៅ​មួយ​សប្តាហ៍ ពួក​យើង​សុទ្ធ​តែ​មើល​ឃើញ ដឹង​ពី​កំណើន​ការ​ឆ្លង​វីរុស កំណើន​ការ​ស្លាប់​របស់​ពលរដ្ឋ​ជុំ​វិញ​ពិភពលោក កាន់​ឡើង​ខ្ពស់​គួរ​ឲ្យ​ព្រួយ​បារម្ភ»។ លោកថា WHO បាន​ពិនិត្យ​តាម​ដាន​ស្ថាន​ភាព​រាតត្បាត​គ្រប់​ពេល​វេលា និង​កំពុង​ព្រួយ​បារម្ភ​ខ្លាំង ដែល​ពិភពលោក​ពេល​នេះ ស្ថិត​ក្នុង​កម្រិត​ប្រកាស​អាសន្ន ដោយ​សារ​ស្ថានភាព​ធ្ងន់ធ្ងរ​​នៃ​ការ​ឆ្លង​វីរុស ក៏ដូច​ជាកម្រិត​អាសន្នខ្ពស់​ចំពោះ​ប្រទេស​មួយ​ចំនួន ដែល​ចាត់​វិធាន​ការ​យឺតយ៉ាវ ឬ​អសកម្មភាព​ក្នុង​ការ​ទប់​ស្តាប់​វីរុស Covid-19បាន។

អត្ថបទ​ពាក់​ព័ន្ធ៖ 

មន្ត្រី​កំពូល​នៃ​អង្គការ​សុខភាព​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ បញ្ជាក់​ថា ស្ថាន​នៅ​​ពេល​នេះ WHO សម្រេច​ចាត់​ទុក​ជំងឺ Covid-19 ជាជំ​ងឺ​រាត​ត្បាត​សកល​ជាផ្លូវ​ការ ដើម្បី​ឲ្យ​បណ្តា​ប្រទេស​ទាំង​អស់ សហការ​គ្នា​ប្រយុទ្ធ​ប្រឆាំង​ និង​បញ្ចប់​ការ​រាតត្បាត​វីរុស Covid-19 ។

មក​ទល់​នឹង​ពេល​នេះ ប្រទេស ១១៤ ជុំ​វិញ​ពិភពលោក សុទ្ធ​តែ​មាន​ការ​រាតត្បាត​ដោយ​វីរុស​កូរ៉ូណា​ថ្មី​នេះ ដោយ​ចំនួន​អ្នក​ឆ្លង​សរុប​ប្រមាណ​ច្រើន​ជាង ១២ ២៤០០ករណី ក្នុងនោះ​ប្រមាណ ៤ ៦០០នាក់​ស្លាប់ និងប្រមាណ ៦៥ ៨០០​បាន​ជា​សះស្បើយ។ បច្ចុប្បន្ន ប្រទេស​រង​គ្រោះ​ខ្លាំង​ជាង​គេ និង​គួរ​ឲ្យ​បារម្ភ​បំផុត គឺ​អ៊ីរ៉ង់ និង​អ៊ីតាលី ព្រោះ​មាន​ចំនួន​អ្នក​ស្លាប់​ច្រើន​បំផុត ក្រៅ​ពី​ប្រទេស​ចិន ដែល​ជា​កន្លែង​ផ្ទុះ​ការ​ឆ្លង​វីរុស។

អត្ថបទ​ពាក់​ព័ន្ធ៖ 

គិត​ត្រឹម​ព្រឹក​ថ្ងៃព្រហស្បតិ៍ ចំនួន​អ្នក​ស្លាប់​នៅ​អ៊ីរ៉ង់​មាន ៣៥៤​ករណី នៅ​អ៊ីតាលី ៨២៧​ករណី ស្រប​ពេល​ស៊ុយ​អែត ប៊ុល​ហ្គារី អៀរឡង់​ខាង​ជើង សុទ្ធ​តែ​អះអាង​មាន​ករណី​ស្លាប់​កើត​ឡើង។ ដោយ​ឡែក សហរដ្ឋ​អាមេរិក ក៏​កំពុង​ផ្ទុះ​ការ​ឆ្លង​ខ្លាំង​ដូច​គ្នា ចំនួន​អ្នក​ឆ្លង COVID-19 គិត​ត្រឹម​ព្រឹក​នេះ កើន​ដល់​ជាង ១១០០​ករណី។

ក្នុង​ករណី​មាន​សំណួរ​​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

World Health Organisation declares coronavirus pandemic as cases soar worldwide

កំណែ​ប្រែបច្ចុប្បន្ន

25/03/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Mar 25, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម