backup og meta

ឧបករណ៍តេស្ដឈាមថ្មីអាចរកឃើញជំងឺមហារីកជាង៥០ប្រភេទ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ឧបករណ៍តេស្ដឈាមថ្មីអាចរកឃើញជំងឺមហារីកជាង៥០ប្រភេទ

    អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ការ​ធ្វើ​តេស្ដ​ឈាម​ថ្មី​អាច​រក​ឃើញ​ជំងឺ​មហារីក​៥០​ប្រភេទ​ខុសៗគ្នា​ និង​អាច​​រក​មើល​ជំងឺ​មហារីក​ដំណាក់កាល​ដំបូងទៀតផង។

    តេស្ដ​នេះ​គឺ​ផ្អែក​ទៅ​លើ​ DNA ដែល​ដុំសាច់​មហារីក​បញ្ចូល​ទៅ​ក្នុង​ឈាម ជាពិសេស​គឺ​តេស្ដ​នេះ​ផ្ដោត​ទៅ​លើ​ការ​ផ្លាស់ប្តូរ​គីមីរបស់​DNA​ដែលគេ​ហៅថា ទម្រង់​ methylation។ តេស្ដ​នេះ​មិន​ត្រឹម​តែ​អាច​រក​ឃើញ​ថា​អ្នក​ណា​មាន​ជំងឺ​មហារីក​ទេ ប៉ុន្តែ​នៅ​អាច​ឲ្យ​ដឹង​ពី​ប្រភេទ​ជំងឺ​មហារីក​ទៀត។

    វេជ្ជបណ្ឌិត Geoffrey Oxnard នៃ​វិទ្យាស្ថាន​ជំងឺ​មហារីក Boston’s Dana-Farber​បាន​លើក​ឡើង​ថា​តេស្ដ​នេះ​កំពុងស្ថិតក្នុង​ការ​សាកល្បង​។ តេស្ដ​នេះ​ប្រើ​លើ​អ្នក​ដែល​មាន​ហានិភ័យ​នឹង​ជំងឺ​មហារីក​ដើម្បី​ឲ្យ​ដឹង​ថា​អាច​រក​ឃើញ​ជំងឺ​មហារីក និង​រក​វិធី​ដែល​ត្រូវ​ព្យាបាល​នៅ​ពេល​រក​ឃើញ​ជំងឺ​មហារីក។

    នៅ​ក្នុង​សារព័ត៌មាន​ Annals of Oncology អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ថា​តេស្ដ​នេះ​គឺ​បង្កើត​ឡើង​ដោយ​ប្រើ​ប្រាស់​ម៉ាស៊ីន​ឆ្លាត​វៃ​មួយ​ប្រភេទ​សិក្សាទៅលើដំណើរការ algorithm។ ម៉ាស៊ីន​នេះ​គឺ​ចាប់យក​ទម្រង់​នៅ​ក្នុង​ទិន្នន័យ និង​រៀន​ចាត់​ជា​ក្រុម​ទៅ​តាម​ប្រភេទ​ផ្សេងៗ។

    ដំបូង​អ្នក​វិទ្យាសាស្ត្រ​បាន​បញ្ចូល​ទិន្នន័យ​ទាក់​ទង​នឹង​ទម្រង់ methylation នៃ​DNA ដែល​យក​ចេញ​ពី​សំណាក​ឈាម​អ្នក​ជំងឺ ២ ៨០០នាក់ មុន​នឹង​បន្ត​បញ្ចូល​ទិន្នន័យ​ពី​អ្នក​ចូលរួម ៣ ០៥៣នាក់ ក្នុង​នោះ​១ ៥៣១នាក់​មាន​ជំងឺ​មហារីក និង​១ ៥២១នាក់ មិន​មាន​ជំងឺ​មហារីក។ ការ​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​នេះ​ធ្វើ​ឲ្យ​ម៉ាស៊ីន​បែង​ចែក​សំណាក​ទៅ​តាម​ក្រុម​នីមួយៗ​ដោយ​ផ្អែក​លើ​ទម្រង់ methylation។ បន្ទាប់​មក​អ្នក​វិទ្យាសាស្ត្របង្រៀន​ម៉ាស៊ីន​ឲ្យ​ចាប់​ប្រភេទ​ជំងឺ​មហារីក។

    វេជ្ជបណ្ឌិត Oxnard បាន​លើក​ឡើង​ទៀត​ថា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​គឺ​ត្រូវមើល​ទៅលើ​ free-floating DNA ​សម្រាប់​ភាព​មិន​ប្រក្រតី​ផ្សេងៗ​របស់​ទារក​ក្នុង​ផ្ទៃ។ វិធី​នេះ​គឺ​ធ្លាប់ប្រើប្រាស់រួចហើយ ប៉ុន្តែ​តើធ្វើ​យ៉ាង​ណា​ដើម្បី​រក​ឃើញ​ជំងឺ​មហារីក​នៅ​ក្នុង​ free-floating DNA ឲ្យ​បាន​ច្បាស់នោះ​គឺ​ជា​អ្វី​ដែល​ម៉ាស៊ីន​កំពុង​នឹង​រៀន។

    អត្ថបទគួរអាន៖ 

  • លម្អិត​ខ្ទេច​រឿង​ស្រីៗ “ធ្លាក់ស” ខុស​ប្រក្រតី មាន​ពណ៌​ ធុំ​ក្លិន និង​ការ​ឆ្លងរោគ
  • បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!
  • អ្នក​វិទ្យាសាស្ត្រ​ក៏​បាន​ឲ្យម៉ាស៊ីន​សិក្សាទៅ​លើ​សំណាក​ផ្សេង​ពី​ខាង​លើ​ដែល​យក​ពី​អ្នក​ចូលរួម ១ ២៦៤នាក់ ក្នុង​នោះ​ពាក់កណ្ដាល​មាន​ជំងឺ​មហារីក។ លទ្ធផល​បង្ហាញ​ថា​តិច​ជាង​១%​នៃ​អ្នក​មិន​មាន​ជំងឺ​មហារីក​គឺ​ត្រូវ​បាន​ម៉ាស៊ីន​រក​ឃើញ​ថា​មាន​ជំងឺដែល​លទ្ធផលនេះគឺ​មិនត្រឹមត្រូវ។ ប៉ុន្តែ​សម្រាប់​អ្នក​មាន​ជំងឺ​មហារីក​វិញ អ្នក​វិទ្យាសាស្ត្រ​រកឃើញ​ថា​ក្នុង​ចំណោម​ប្រភេទ​មហារីក​ជាង​៥០​ប្រភេទ ម៉ាស៊ីន​ធ្វើ​ការ​រកឃើញបាន​ត្រូវ​រហូត​ដល់​៤៤% ទោះបី​ជា​អ្នកវិទ្យាសាស្ត្រ​បាន​សង្កត់​ធ្ងន់​ថា​តួលេខ​នេះ​នឹង​មាន​ភាព​ប្រែប្រួល​នៅ​ពេល​ប្រើ​ប្រាស់​ទៅ​លើ​មនុស្ស​ទូទៅ​បើ​ប្រៀប​ទៅ​នឹង​អ្នក​ដែល​គេ​ដឹង​ថា​មាន​ជំងឺ​មហារីក។

    ការ​រកឃើញ​នេះ​គឺ​កាន់​តែ​មាន​ភាពប្រសើរ​ឡើង​នៅ​ពេល​ជំងឺ​មហារីក​ចូលដល់​ដំណាក់កាល​ធ្ងន់ធ្ងរ។ ជារួម ម៉ាស៊ីន​អាច​ចាប់​រក​ជំងឺ​មហារីក​បាន​ត្រឹមត្រូវ​១៨%​សម្រាប់​អ្នក​មាន​ជំងឺ​មហារីក​ដំណាក់កាល​ទី១ និង​៩៣%​សម្រាប់​អ្នក​មាន​ជំងឺ​មហារីក​ដំណាក់កាល​ទី៤។ អ្នកវិទ្យាសាស្ត្រ​បាន​និយាយ​ទៀត​ថា​លទ្ធផល​នេះ​គឺ​ផ្តល់​នូវ​វិធីសាស្ត្រ​ថ្មី​ក្នុង​ការ​រក​ជំងឺ​មហារីក​ដែល​មាន​ការ​លំបាក​ក្នុង​ការ​រក។ ឧទាហរណ៍ ម៉ាស៊ីន​អាច​ចាប់​បាន​អ្នក​ជំងឺ​មហារីក​លំពែង​ដំណាក់កាល​ទី១​បាន​ត្រឹមត្រូវ​៦៣% និង​កើន​ឡើង​ដល់១០០%សម្រាប់​អ្នក​ជំងឺ​មហារីក​ដំណាក់កាល​ទី​៤។

    អត្ថបទពាក់ព័ន្ធ៖

    បន្ថែម​ពីនេះ​ទៀត អ្នកវិទ្យាសាស្ត្រ​ក៏​បាន​រក​ឃើញ​ថា​ម៉ាស៊ីន​នេះ​អាច​ឲ្យ​ជួយ​ក្នុង​ការ​រក​មើល​ប្រភេទ​ជំងឺ​មហារីក។ ៩៦%​នៃ​សំណាក​ដែល​គេ​ជឿ​ថា​មាន​ជំងឺ​មហារីក​ តេស្ដ​នេះ​អាច​ផ្តល់​ការ​ព្យាករណ៍​ទៅ​លើ​ប្រភព​មហារីកនេះ​ដែល៩៣%​នៃ​ការ​ព្យាករណ៍​នេះ​គឺ​ត្រឹមត្រូវ។

    វេជ្ជបណ្ឌិត David Crosby ប្រធាន​ផ្នែក​រក​ឃើញ​ជំងឺមហារីក​នៅ​ដំណាក់​កាល​ដំបូង​នៅ​ប្រទេសអង់គ្លេស​បាន​ឲ្យ​ដឹង​ថា​ការ​រក​ឃើញ​ជំងឺ​មហារីក​នៅ​ដំណាក់​កាល​ដំបូង​គឺ​សំខាន់​ណាស់​ព្រោះ​ជំងឺ​អាច​មាន​ឱកាស​ព្យាបាល​បាន។ ទោះបីជា​តេស្ដ​នេះ​កំពុង​ស្ថិតនៅ​ដំណាក់កាល​ដំបូង​នៃ​ការ​អភិវឌ្ឍន៍​ក៏​ដោយ ប៉ុន្តែ​លទ្ធផល​ដំបូង​គឺ​មាន​ភាព​ប្រសើរ​ណាស់។ ប្រសិនជា​អ្នកវិទ្យាសាស្ត្រ​អាច​ធ្វើ​ឲ្យ​តេស្ដ​នេះ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការរក​ឃើញ​ជំងឺ​មហារីក​ក្នុង​ដំណាក់កាល​ដំបូង តេស្ដ​នេះ​អាច​នឹង​ក្លាយ​ជា​ឧបករណ៍​រក​ជំងឺមហារីក​ដំណាក់កាល​ដំបូង។ លោក David ក៏​បាន​បន្ត​ទៀត​ថា​គេ​នៅ​ត្រូវ​ការ​ការ​សិក្សា​បន្ថែម​ដើម្បី​ជួយ​អភិវឌ្ឍ​សមត្ថភាព​តេស្ដ​នេះ​ក្នុង​ការ​រក​ជំងឺ​មហារីក​ដំណាក់កាល​ដំបូង និង​សិក្សា​បន្ថែម​ទៅ​លើ​ការ​ប្រើ​ប្រាស់​ជាក់​ស្តែង​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម