backup og meta

អ្នកជាសះស្បើយពី COVID-19 អាចប៉ះពាល់សួតទៅថ្ងៃមុខអត់?

អ្នកជាសះស្បើយពី COVID-19 អាចប៉ះពាល់សួតទៅថ្ងៃមុខអត់?

វីរុស COVID-19 ពេល​ឆ្លង​ចូល​ទៅ​ក្នុង​ខ្លួន​មនុស្ស​ វាចូលទៅ​វាយលុក​សួត​នាំឲ្យ​រលាក ដូចនេះ​ហើយ​អ្នក​ផ្ទុក​មាន​បញ្ហា​ផ្លូវ​ដង្ហើម។ តើ​បន្ទាប់ពី​ព្យាបាល COVID-19 ជា​សះស្បើយ​ហើយ​ តើ​សួត​នោះ មាន​បញ្ហា​រលាក​អ្វី​ទៀត​អត់​ទៅ​ថ្ងៃ​មុខ ព្រោះ​ថ្នាំ​ដែល​ត្រូវ​លេប​សម្រាប់​អ្នក​ជំងឺ គឺ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​អេដស៍ និង​ថ្នាំ​គ្រុន​ចាញ់?

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ស្ដីពី​បច្ចុប្បន្នភាព COVID-19 កាលពី​ម្សិលមិញ​ថា ការ​ព្យាបាល​អ្នក​ផ្ទុក COVID-19 មិន​ទាន់​មាន​ពិធីសារ ឬ​ក៏​ថ្នាំ​ប្រភេទ​នេះ ឬ​ប្រភេទ​នោះ​ច្បាស់លាស់ សម្រាប់​កំណត់​ព្យាបាល COVID-19 ជា​នោះ​ទេ។ តែ​អ្វី​ដែល​គ្រូពេទ្យ​កម្ពុជា និង​ពិភព​លោក​កំពុង​អនុវត្តន៍ គឺ​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​តាម​បទពិសោធន៍​កន្លង​មក។

លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា អ្នក​ជា​សះស្បើយ COVID-19 ពេល​ជា គឺ​ជា​ហើយ មិន​អាច​នាំឲ្យ​រលាក​សួត​ទៅ​ថ្ងៃ​មុខ​ទៀត​ទេ។ អ្នក​នាំ​ពាក្យ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​គឺ​ចាំបាច់​ណាស់​ក្នុង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ពោល​គឺ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​ជា​មន្ទីរ​ពេទ្យ​កំណត់​ដោយ​ក្រសួង​សុខាភិបាល ការ​ពិនិត្យ ព្យាបាល​អ្នក​ជំងឺ COVID-19។ ដូចនេះ​ប្រជាពលរដ្ឋ​បើ​ដឹង​ពី​ប្រភេទ​ថ្នាំ​ទាំង ២ ខាង​លើ មិន​អាច​ទៅ​រក​ទិញ​ថ្នាំ​ទាំង​នោះ​លេប​ដោយ​ខ្លួនឯង​បាន​ទេ។

កាលណា​ទៅ​ទិញ​ថ្នាំ​ផ្ដេសផ្ដាស​មក​លេប ជា​ការ​បំផ្លាញ​សុខភាព​ទៅ​វិញ​ទេ ព្រោះ​ថ្នាំ​ជា​ប្រភេទ​គីមី ផ្សំ​ឡើង​ពី​សារជាតិ​គីមី ដូចនេះ​ហើយ​មុខងារ​របស់​វា​មាន ២ មួយ​បើ​ប្រើ​ត្រឹមត្រូវ នឹង​ព្យាបាល​ជំងឺ​របស់​យើង តែ​បើ​មិន​ត្រឹមត្រូវ​ទេ​នោះ វា​នឹង​សម្លាប់​យើង​ទៅ​វិញ។

លោក​ជំទាវ​បាន​ណែនាំ​ថា បើ​បងប្អូន​សង្ស័យ​ថា​ខ្លួន​មាន​ផ្ទុក COVID-19 ហើយ ទៅ​ឱសថស្ថានរក​ទិញ​ថ្នាំ​ទាំង​នោះ​មក​លេប​ខ្លួនឯង កាន់តែ​មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ហើយ​នៅ​ពេល​នោះ​បើ​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​អាច​នឹង​ជួយ​សង្គ្រោះ​បាន​ទេ។ ព្រោះ​វីរុស COVID-19 ជា​ប្រភេទ​វីរុស​ថ្មី មិន​អាច​នឹង​ដឹង​អត្តចរិត​របស់​វា។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

21/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម