រដ្ឋាភិបាលប្រទេសអង់គ្លេសគ្រោងនឹងធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជន២០ ០០០គ្រួសារនៅសប្តាហ៍ក្រោយនេះដើម្បីដឹងថាតើវីរុសបានឆ្លងដល់តំបន់ណាខ្លះទូទាំងប្រទេស។
លោក Matt Hancock មន្ត្រីសុខាភិបាលបានលើកឡើងកាលពីថ្ងៃទី២២ ខែមេសាថាការស្រាវជ្រាវនេះនឹងជួយរដ្ឋាភិបាលយល់ពីការឆ្លងនៃវីរុសនេះកាន់តែច្បាស់។
សរុបរួមមកមាន២០ ០០០គ្រួសារទូទាំងប្រទេសអង់គ្លេសចូលរួមក្នុងការសិក្សាសាកល្បងនេះ ហើយចំនួននេះនឹងឡើងរហូតដល់៣០០ ០០០គ្រួសារទូទាំងប្រទេសអង់គ្លេសក្នុងរយៈពេល១២ខែបន្ទាប់ទៀត។
អត្ថបទពាក់ព័ន្ធ៖ អង់គ្លេសនឹងចាប់ផ្តើមតេស្ដវ៉ាក់សាំងវីរុស COVID-19 ថ្មីមួយទៀតនៅសប្តាហ៍នេះ
អ្នកចូលរួមនឹងផ្តល់នូវសំណាកយកចេញពីច្រមុះ និងបំពង់កដោយខ្លួនឯងសម្រាប់៥សប្ដាហ៍ដំបូងដែលនឹងបង្ហាញថាអ្នកទាំងនោះមានវីរុសឬយ៉ាងណា និងបន្តផ្តល់ជារៀងរាល់ខែវិញសម្រាប់ឆ្នាំបន្ទាប់។
មនុស្សពេញវ័យប្រហែល១ ០០០គ្រួសារនឹងផ្តល់សំណាកឈាមដើម្បីដឹងថាពួកគេមានអង់ទីករឬអត់ក្រោយពីការឆ្លងវីរុស COVID-19 ពីមុនមក។ តេស្ដទាំងនេះនឹងត្រូវដំណើរការដោយក្រុមហ៊ុនទិន្និន័យសុខាភិបាលសហរដ្ឋអាមេរិកដែលធ្លាប់សហការជាមួយរដ្ឋាភិបាលអង់គ្លេសពីមុន និងវិភាគនៅមន្ទីរពិសោធន៍នៅប្រទេសអង់គ្លេស។
គិតមកដល់ថ្ងៃនេះ ប្រទេសអង់គ្លេសមានអ្នកឆ្លងវីរុស COVID-19ចំនួន ១៣៣ ៤៩៥ករណី ក្នុងនោះអ្នកជាសះស្បើយ ៦៨៣នាក់ និងអ្នកស្លាប់ ១៨ ១០០នាក់។
អត្ថបទពាក់ព័ន្ធ៖
- អ្នកវិទ្យាសាស្រ្តអាមេរិកបារម្ភថាវីរុស COVID-19 អាចក្លាយជាជំងឺឆ្លងតាមរដូវ
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
- អាមេរិកផ្អាកផ្ដល់ថវិកាដល់ WHO ក្រោយលោកត្រាំ រិះគន់អង្គការនេះខ្លាំងៗរឿងCOVID-19
- វ៉ាក់សាំងប្រឆាំងCOVID-19 របស់ចិន ឈានដល់ដំណាក់កាលតេស្តលើកទី២
- អ្នកវិទ្យាសាស្រ្តអង់គ្លេស សង្ឃឹមផលិតវ៉ាក់សាំងប្រឆាំង COVID-19 បាននៅខែកញ្ញា
- អ្នកឆ្លងCOVID-19 ៦ពាន់នាក់នឹងតេស្តថ្នាំមួយប្រភេទនៅផ្ទះ ក្រោមការតាមដានពីចម្ងាយ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]