យើងដឹងហើយថា វីរុស COVID-19 គឺអាចឆ្លងទៅមនុស្សគ្រប់រូប មិនរើសមុខទេ ប្រសិនបើធ្វេសប្រហែសមិនការពារខ្លួនបានល្អ។ ស្របគ្នានេះ មនុស្សមួយចំនួនអាចប្រឈមនឹងការប៉ះពាល់ដល់អាយុជីវិត ប្រសិនឆ្លងវីរុស COVID-19។
តាមការឲ្យដឹងពី អង្គការសុខភាពពិភពលោក (WHO) មនុស្សគ្រប់គ្នាអាចប្រឈមនឹងការឆ្លងវីរុស COVID-19 បាន មិនថា ចាស់ ឬក្មេងនោះទេ ប៉ុន្តែក្រុមមនុស្សដែលឆ្លងហើយមិនងាយជាគឺ៖
– មនុស្សចាស់
– មនុស្សដែលមានជំងឺប្រចាំកាយ (ជំងឺហឺត ទឹកនោមផ្អែម បេះដូង សួត។ល។)
-មនុស្សមានជំងឺអេដស៍។
ប្រភេទមនុស្សទាំងប៉ុន្មានខាងលើនេះ ងាយនឹងធ្លាក់ខ្លួនឈឺខ្លាំង ពិបាកព្យាបាល រហូតគ្រោះថ្នាក់ដល់អាយុជីវិត ក្នុងករណីដែលបានឆ្លងវីរុស COVID-19។
ដូចនេះហើយ អង្គការសុខភាពពិភពលោក បានណែនាំឲ្យមនុស្សគ្រប់វ័យទាំងអស់ ការពារខ្លួនឯងពីការឆ្លងវីរុស COVID-19 តាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដោយរក្សាអនាម័យឲ្យបានខ្ចាប់ខ្ចួនល្អ។
អត្ថបទពាក់ព័ន្ធ៖
- ព្រឹកនេះតួលេខអ្នកឆ្លង និងជាសះស្បើយពី COVID-19 នៅដដែល
- សង្ស័យសម្លៀកបំពាក់មានជាប់វីរុស COVID-19 តើត្រូវបោកគក់បែបណា?
- ៤ កន្លែងត្រូវប្រយ័ត្ន ខ្លាចឆ្លង COVID-19 ដោយមិនដឹងខ្លួន
- អង់គ្លេសនឹងផ្ដើមធ្វើតេស្ដរកវីរុស COVID-19 លើប្រជាជនទូទៅ
- ឈប់យល់ច្រឡំទៀត អាហារទាំងនេះ មិនអាចការពារ ឬព្យាបាល COVID-19 បានទេ
- ១៩ចំណុច ពន្យល់ពីពាក្យចចាមអារ៉ាមផ្សេងៗពាក់ព័ន្ធនឹងវីរុស COVID-19
- អនុវត្តប៉ុន្មានវិធីនេះ ធ្វើការពីផ្ទះក៏មានប្រសិទ្ធភាពដូចនៅកន្លែងធ្វើការដែរ
- ខេត្ត-ក្រុងទាំងនេះ មិនទាន់ព្យាបាលអ្នកជំងឺ COVID-19 ជាអស់នៅឡើយទេ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]