backup og meta

ម្រាមជើងឡើងពណ៌ស្វាយ និង​ហើមឈឺអាចជារោគសញ្ញាថ្មីរបស់វីរុស COVID-19

ម្រាមជើងឡើងពណ៌ស្វាយ និង​ហើមឈឺអាចជារោគសញ្ញាថ្មីរបស់វីរុស COVID-19

ម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម​អាច​ជា​រោគសញ្ញា​ថ្មី​នៃការ​ឆ្លង​វីរុស COVID-19​ នេះ​តាម​ការបញ្ជាក់​​របស់​គ្រូពេទ្យ ហើយសមាគម​ជំងឺ​សើស្បែក​ហៅ​រោគសញ្ញា​នេះ​ថា COVID toes។ ក្រៅ​ពី​រោគសញ្ញា​នេះ នៅមាន​អាការៈ​បាត់បង់​ក្លិន និង​ភ្នែកក្រហម (Conjunctivitis)ផង​ដែរ​

សារព័ត៌មាន​ Businessinsider ចុះផ្សាយ​កាលពីថ្ងៃទី២៣ ថា​ដើម្បី​តាមដាន​លើ​រោគសញ្ញា​នេះ​ សាកលវិទ្យាល័យ​ផ្នែក​ជំងឺ​សើស្បែក​សហរដ្ឋអាមេរិក​បាន​ទទួល​​បញ្ជី​ឈ្មោះ​អ្នកជំងឺ​COVID-19 ដែល​អាច​មាន​រោគសញ្ញា​នេះ​ជាង​២០០នាក់ ហើយ​ប្រហែល​ពាក់កណ្ដាល​នៃ​អ្នក​ជំងឺ​មាន​ដំបៅ​នៅ​នឹង​ដៃ​ ឬ​ជើង។

វេជ្ជបណ្ឌិត Esther Freeman អ្នក​ជំនាញ​ផ្នែក​ជំងឺ​សើស្បែក​ និង​ជំងឺ​ឆ្លង​នៅ​មន្ទីរពេទ្យ Massachusetts បាន​លើក​ឡើង​ថា​បើ​មាន​រោគសញ្ញា​នេះ គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ពី​មូលហេតុ និង​អាច​ជួយ​ទប់​ស្កាត់​ហានិភ័យ​នៃ​ការ​ចម្លង​វីរុស COVID-19 បើ​មិន​អាច​រក​ឃើញ​មូលហេតុ​ផ្សេង​នៃ​ការ​មាន​រោគសញ្ញា​នេះ។

រោគសញ្ញា​ម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម មិន​ដឹង​ច្បាស់​ថា​បណ្ដាល​មកពី​អ្វី​ទេ ប៉ុន្តែ​មាន​ការ​សន្មត​មួយចំនួន​។ មួយ​ដំបៅ​នេះ​អាច​កើត​មាន​ដោយសារ​វីរុស​ COVID-19 ​បង្ក​ការ​រលាក​ក្នុង​រាងកាយ។ មួយ​ទៀត​គឺ​វីរុស​នេះ​អាច​បង្ក​ឲ្យ​រលាកសរសៃឈាម។ មូលហេតុ​មួយ​ទៀត​ ដំបៅ​នេះ​អាច​បណ្ដាល​មកពី​កំណកឈាម​ក្នុង​សរសៃឈាម​នៅ​ស្បែក។

ប៉ុន្តែ​ការ​សន្និដ្ឋាន​អាច​ជា​ការ​ពិត អ្នក​ជំងឺ​មួយ​ចំនួន​អាច​មាន​រោគសញ្ញា COVID toes នេះ​ដោយ​មូលហេតុ​ណាមួយ ខណៈ​អ្នក​ជំងឺ​មួយ​ចំនួន​អាច​បង្ក​ដោយ​មូលហេតុ​ផ្សេងៗ​ក្នុង​ចំណោម​បី​ខាងលើ។

ម៉្យាងទៀត អ្នកជំងឺឆ្លង​​វីរុស COVID-19 អាច​មាន​រោគសញ្ញា​ម្រាមជើង​ហើម និង​ឈឺ​ ដែល​​ភាគច្រើន​ជាអ្នកជំងឺ​មានវ័យ​​ក្មេងៗ។ អ្នក​ក្នុង​ចំណោម​អ្នក​ជំងឺ​មាន​រោគម្រាមជើង​ឡើង​ពណ៌ស្វាយ និង​ហើម​គឺ​មាន​សុខភាព​ល្អ និង​មាន​រោគសញ្ញា​តិចតួច ឬគ្មាន​រោគសញ្ញា​ផ្សេងតែម្ដង។

អត្ថបទពាក់ព័ន្ធ៖

វេជ្ជបណ្ឌិត Lindy Fox សាស្ត្រាចារ្យ​ផ្នែក​សើស្បែក​នៅ​សាកលវិទ្យាល័យ​កាលីហ្វ័រញ៉ា​ណែនាំ​ឲ្យ​អ្នក​មាន​រោគសញ្ញា​ COVID toes នេះ​ធ្វើ​តេស្ដ​រក​វីរុសCOVID-19​​ និង​តេស្ដ​រក​អង់ទីករ។ អ្នក​ស្រី Fox ក៏​បាន​សម្គាល់​ថា​រោគសញ្ញា​លើ​ម្រាម​ជើង​នេះ​ មិនមែន​មាន​ន័យថា​អ្នកមាន​អាការៈនេះវិវត្តទៅជា​​រោគសញ្ញា​ធ្ងន់ធ្ងរ​ផ្សេងទៀត​របស់​វីរុស COVID-19 ទេ។ រោគសញ្ញា​ម្រាម​ជើង​នេះ​អាច​កើត​មាន​ពេល​កំពុង​មាន​រោគសញ្ញា​ផ្សេង ឬ​ក្រោយ​ពី​រោគសញ្ញា​មាន​ភាព​ប្រសើរ​ឡើង​។

រោគសញ្ញា​នេះ​ភាគ​ច្រើន​អាច​កើត​មាន​ដោយ​មិន​ទាក់ទង​នឹង​វីរុស COVID-19 ដែរ​ជាពិសេស​ក្នុង​រដូវ​រងា ឬ​តំបន់​ដែល​អាកាសធាតុ​ត្រជាក់។ ប៉ុន្តែ​ចំនួន​អ្នក​ឆ្លង​វីរុស COVID-19 ដែល​មាន​រោគសញ្ញា​នៅ​ម្រាម​ជើង​នេះក៏​កើត​​មាន​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ដូចជា​ប្រទេស​អេស្ប៉ាញ និង​អ៊ីតាលី​ដែល​មាន​អាកាសធាតុ​ក្ដៅដែរ​។ នេះ​ហើយ​ធ្វើ​ឲ្យ​គ្រូពេទ្យ​ពិចារណា​ថា​ករណី​នេះ​អាច​ពាក់ព័ន្ធ​នឹង​វីរុស COVID-19

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.businessinsider.com/covid-toes-frostbite-coronavirus-skin-lesion-discolored-swollen-feet-2020-4

កំណែ​ប្រែបច្ចុប្បន្ន

24/04/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Apr 24, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម