ការសម្រេចចិត្តថាកោររោមក្លៀក ឬមិនកោរគឺជាសិទ្ធក្នុងការជ្រើសរើសរបស់បុគ្គលម្នាក់ៗ។ តាមរយៈការសិក្សាថ្មីៗ និងការស្ទង់មតិខ្លះបានបង្ហាញហេតុផលជាក់លាក់មួយចំនួនថាហេតុអ្វីបុរសគួរព្យាយាមកោររោមក្លៀករបស់ខ្លួន។
ហេតុអ្វីបុរសគួរតែកោររោមក្លៀក?
ជួយឲ្យមានក្លិនល្អជាងមុន
បុរសភាគច្រើនបានជឿថាការបណ្ដុះរោមក្លៀកធ្វើឲ្យមើលទៅមានភាពជាបុរស។ ការគិតបែបនេះគឺមិនខុសនោះទេ ប៉ុន្តែគួរតែចំណាយពេលពិនិត្យមើលក្លៀកយើងម្ដងទៀត។ ប្រសិនបើរោមក្លៀកយើងដុះឡើងដូចព្រៃហេមពាន្តទៅហើយ យើងគួរតែពិចារណាឡើងវិញដែរ។ ក្នុងការស្ទង់មតិក្រៅផ្លូវការមួយបានឲ្យដឹងថា មានមនុស្សស្រីរីជាច្រើនបាននិយាយថារោមក្លៀករបស់មនុស្សប្រុសគឺមើលទៅគួរឲ្យខ្ពើម។ ម្យ៉ាងទៀតគ្នាយើងគួរដឹងថា គ្រប់រោមទាំងអស់ គឺមានសមត្ថភាពក្នុងការបង្កកជាញើស និងក្លិនបាន។
អត្ថបទពាក់ព័ន្ធ៖
- វិធីព្យាបាល “លិង្គមិនឡើងរឹង” ដែលជាសុបិន្តអាក្រក់បំផុតក្នុងជីវិតប្រុសៗ
- ប្រុសៗ មានបញ្ហាអាអូនតូចមិនឡើងរឹង អាចឆាប់ស្លាប់
- មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ
- ចង់ដឹងមេជីវិតញី និងឈ្មោល ជួបគ្នាម៉េចបាន? បង្កកំណើតដោយវិធីណា? អត្ថបទនេះអាចប្រាប់បាន
ដើម្បីបំបាត់ភាពមិនចាំបាច់
នៅត្រង់ក្លៀកគឺសម្បូរទៅដោយក្រពេញអាប៉ូគ្រីន ( apocrine) សម្រាប់ផលិតញើស។ ញើសបុរសផ្ទុកទៅដោយសារធាតុស្តេរ៉យលីពីត ប្រូតេអ៊ីន និងសារធាតុគីមីផ្សេងទៀត។ សារធាតុផ្សំច្រើនមុខរបៀបនេះ គឺត្រូវបានផ្ទុកទៅដោយព័ត៌មានជាក់លាក់មួយចំនួន។ អ្នកវិទ្យាសាស្ត្របានគិតថារោមក្លៀកគឺត្រូវបានប្រើសម្រាប់ទាក់ទាញដៃគូកាលពីសម័យបុរាណ។ ទោះយ៉ាងណាក៏ដោយសម្រាប់ស្រីៗសម័យទំនើប គឺរោមក្លៀកមិនអាចប្រើការបាននោះទេ។ ហេតុនេះយើងចាំបាច់ទុកវាធ្វើអីទៀត។
តើបុរសគួរកោររោមនៅពេលណា?
យើងនៅតែអាចទុករោមក្លៀក និងធ្វើជាសុភាពបុរសបានដដែលប្រសិនបើរោមវាមិនលេចចេញនៅពេលលើកដៃនោះ។ប្រសិនរោមក្លៀកយើងរួញនោះវានឹងត្របាញ់ចូលគ្នាដូចព្រៃស្ដុកនៅពេលដែលយើងលើកដៃឡើង។ រោមក្លៀកមិនគួរទុកឲ្យវែងរហូតដល់ជំពាក់គ្នានោះទេ។ អ្វីដែលសំខាន់បំផុតនោះគឺមិនត្រូវឲ្យក្លៀកមានក្លិនមិនល្អនោះទេ។ ប្រសិនបើរោមក្លៀករបស់យើងចូលក្នុងចំណុចណាមួយខាងលើហើយគួរតែកោរចេញដែលជាជម្រើសល្អ។
តើគួរកោររោមក្លៀកបែបណាដើម្បីឲ្យមានសុវត្ថិភាព?
កាត់តម្រឹម
ប្រសិនបើយើងគិតថាការកោររោមក្លៀកធ្វើឲ្យយើងពិបាកទទួលយក យើងអាចសាកល្បងកាត់តម្រឹមជាមុនសិន។ គ្រាន់តែប្រើកូនកន្ត្រៃកាត់វាឲ្យខ្លីតែប៉ុណ្ណោះ។ យើងនៅតែអាចទុកប្រវែងប្រហែល២–៣សង់ទីម៉ែត្រឬខ្លីទៅតាមការចូលចិត្ត។ គ្នាយើងគួរដឹងថារោមខ្លីៗនឹងមិនសូវបង្កឲ្យមានក្លិន និងញើស។
កោរ
ប្រសិនបើការកាត់តម្រឹមមិនត្រូវចិត្តយើងនោះទេ យើងគួរតែកោរចេញទៅ។ ប្រសិនបើរោមក្លៀកយើងវែងគួរតែចាប់ផ្ដើមកាត់តម្រឹមវាជាមុនសិន។ បន្ទាប់មកយើងអាចកោររោមដោយប្រើកាំបិត និងគ្រីមកោររោមដូចដែលយើងកោរពុកមាត់ដែរ។ យើងត្រូវចាំថាពេលកោររោមក្លៀកយើងត្រូវអូសកាំបិតកោរ ឬប្រដាប់កោរចុះក្រោម និងឡើងលើ ដោយជៀសវាងការអូសទៅចំហៀងដែលអាចឲ្យដាច់រលាត់ និងសល់រោមកប់ក្រោមស្បែក។ គ្នាយើងត្រូវចាំដែរថា មិនគួរកោរលើស្បែកកន្លែងដដែលច្រើនដងពេកដែរ ហើយយើងអាចសាកល្បងកោរក្រោយពេលមុជទឹករួច ព្រោះជាពេលដែលរោមមានសភាពទន់។
[embed-health-tool-bmi]