ប្រុសៗយើងខ្លះទំនងជាជួបបញ្ហាធ្លាក់ចុះនៃសមត្ថភាពផ្លូវភេទ ហើយក៏ចង់ឲ្យសកម្មភាពមួយនេះវិលមករកភាពប្រក្រតីវិញដែរ។ ការសិក្សាមួយចេញផ្សាយដោយព្រឹត្តិបត្រសុខភាពមួយឈ្មោះថា Nutrients កាលពីខែមិថុនា ឆ្នាំ០២១៩ បង្ហាញថាប្រុសៗយើងចង់បង្កើនសមត្ថភាពផ្លូវភេទអាចញ៉ាំគ្រាប់ផ្លែឈើត្រឹម៦០ក្រាមក្នុងមួយថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- បច្ចុប្បន្ន ភាពគ្មានកូនលើបុរសមានខ្ពស់ជាងស្រ្តី?
- ជួបរឿងអាអូនតូចមិនឡើងរឹង សាកអាហារសាមញ្ញទាំងនេះ អាចជួយបាន
ការស្រាវជ្រាវមួយធ្វើលើមនុស្សប្រុសមានសុខភាពល្អចំនួន៨៣នាក់ ដោយតាមដានទៅលើរបបអាហាររបស់អ្នកទាំងនោះដោយមាន និងគ្មានលាយគ្រាប់ផ្លែឈើ ជាមួយនឹងកសមត្ថភាពផ្លូវភេទរបស់អ្នកទាំងនោះ។
ក្រោយតាមដានចំនួន១៤សប្ដាហ៍ក្រុមអ្នកស្រាវជ្រាវបានរកឃើញថាក្រុមបុរសដែលដាក់គ្រាប់ផ្លែឈើដូចជា អាល់ម៉ុន hazelnuts និង walnuts ប្រហែល៦០ក្រាមក្នុងមួយថ្ងៃក្នុងរបបអាហារ ធ្វើឲ្យសកម្មភាពផ្លូវភេទមានការល្អប្រសើរឡើងជាងមុនដូចជាមានចំណង់ផ្លូវភេទ និងបានដល់ចំណុចកំពូលក៏ល្អជាងមុន ខណៈអ្នកមិនបានដាក់គ្រប់ផ្លែឈើក្នុងរបបអាហារមិនបានទទួលផលទាំងនេះទេ។
ថ្វីត្បិតអ្នកស្រាវជ្រាវមិនបានប្រាកដថាគ្រាប់ផ្លែឈើបានជួយដល់សកម្មភាពផ្លូវភេទរបស់បុរសយ៉ាងណានោះក៏ដោយ តែអ្នកស្រាវជ្រាវជឿថាមកពីគ្រាប់ផ្លែឈើមានផ្អុកអាស៊ីដខ្លាញ់មិនឆ្អែត និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជាកត្តាជួយជំរុញសកម្មភាពនេះ។
[embed-health-tool-bmi]