មានអត្ថបទជាច្រើន “Hello គ្រូពេទ្យ” ធ្លាប់លើកឡើងពាក់ព័ន្ធបញ្ហាសុខភាពផ្លូវភេទ ពិសេសបញ្ហាប្រុសៗគ្នាយើងតែម្តង អារឿងអាអូនតូចអត់ព្រមខឹង។ បញ្ហាមួយនេះ អាចកើតឡើងដោយសារសុខភាព ក៏អាចដោយសារអាហារយើងញ៉ាំដែរ ហេតុនេះបើគ្នាយើងឧស្សាហ៍មានបញ្ហាលិង្គមិនឡើងរឹង អាចសាកល្បងអាហារសាមញ្ញទាំងនេះ មិនត្រឹមជួយឲ្យសុខភាពល្អទេ អាអូនតូចក៏ខ្លាំងដែរ។
មានការសិក្សាជាច្រើន អះអាងទាំងគុណសម្បត្តិ និងគុណវិបត្តិរបស់កាហ្វេ ប៉ុន្តែបើនិយាយរឿងគុណសម្បត្តិ ក្រៅពីជួយផ្នែកបញ្ហាស្មារតី កាហ្វេក៏ជាថ្នាំដ៏សក្តិសិទ្ធ អាចជួយដោះស្រាយបញ្ហាលិង្គមិនឡើងរឹងបានដូចគ្នា។
កាហ្វេ Java មួយពែង អាចជួយជំរុញដំណើរការមេតាបូលីសក្នុងរាងកាយ បង្កើនលំហូរឈាម អាចដុតជាតិខ្លាញ់ក្នុងរាងកាយ បង្កើតជាថាមពល អាចជួយឲ្យយើងមានកម្លាំងពេញមួយយប់ ក៏ជាចំណុចមួយអាចឲ្យអាអូនតូចខ្លាំងពេញមួយយប់ដូចគ្នា។
ពិតណាស់ អ្នកណាក៏និយាយដែរ អាហារសមុទ្រប្រភេទនេះអាចជួយជីវិតផ្លូវភេទខ្លាំងក្លាបាន ព្រោះអយស្ទ័រមានផ្ទុកជាតិស័ង្កសី និងវីតាមីន B6 យ៉ាងច្រើន ដោយសារធាតុទាំងនេះ សុទ្ធតែមានមុខងារមួយបង្កើតកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន ហើយបើប្រុសៗគ្នាយើងមិនសម្បូរអ័រម៉ូននេះ ច្បាស់ជាអាអូនតូចដេករហូតហើយ។
៣- ម្ទេស
ជាតហឹរ គឺជាកម្លាំងថាមពលដ៏អស្ចារ្យជួយជំរុញតណ្ហាឲ្យពុះកញ្ជ្រោល។ ក្រោយយើងញ៉ាំអាហារហឹររួច ច្បាស់ជាមានហៀរសំបោរ ដោយសារសរសៃឈាមរីកធំ ហើយក៏មិនមែនតែសរសៃឈាមលើមុខយើងរីកធំនោះដែរ សរសៃឈាមដែលផ្ទុកនៅក្នុងលិង្គ ក៏រីកធំដូចគ្នា អាចធ្វើឲ្យឈាមហូរទៅបំពេញចន្លោះប្រហោងសរសៃឈាមទាំងនោះភ្លាមៗ នាំឲ្យអាអូនតូចយើង ងើបឡើងដោយមិនបាច់ដាស់វាក៏មាន។ លើសពីនេះ ម្ទេសក៏ជួយឲ្យដំណើរការបេះដូងល្អខ្លាំង ជាហេតុប្រតិបត្តិមការលើគ្រែរបស់យើងកាន់តែអស្ចារ្យ មិនមានអ្វីមករំខាននោះឡើយ។

៤- ចេក
ក្នុងពពួលអាហារសាមញ្ញ ចេកក៏ត្រូវចាត់ទុកជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយទាំងមូល បេះដូងសុខភាពល្អ របត់ឈាមរត់បានស្រួល នាំលិង្គឆាប់ឡើងរឹងបាន។ អ្វីៗទាំងអស់នេះ គឺដោយសារជាតិប៉ូតាស្យូមដែលសម្បូរនៅក្នុងផ្លែចេក ដែលអាចជួយគ្រប់គ្រងកម្រិតសូដ្យូមក្នុងរាងកាយបានល្អ បញ្ឈប់បញ្ហាឡើងសម្ពាធឈាម អាចកាត់បន្ថយបញ្ហាបេះដូងទៀតផង។បើប្រុសៗគ្នាយើងមិនចូលចិត្តចេក អាចទាញយកជាតិប៉ូតាស្យូមពីទឹកក្រូចស្រស់ ក៏បាន។
៥- ត្រីសាល់ម៉ុន
អាស៊ីដខ្លាញ់អូមេហ្គា ៣ ដែលសម្បូរក្នុងត្រីប្រភេទនេះ នឹងជួយឲ្យកោសិកាឈាមមិនស្អិត នាំឲ្យលំហូរឈាមរត់បានល្អ ដែលជាគុណសម្បត្តិមួយអាចជួយដោះស្រាយបញ្ហាលិង្គមិនឡើងរឹងបាន។ ញ៉ាំសាច់ត្រី ដូចជាត្រីសាល់ម៉ុន ត្រីធូណា នឹងជួយសរសៃឈាមវែនមានសុខភាពល្អ គ្មានកំណកខ្លាញ់ស្អិតជាប់សរសៃឈាមឡើយ។
អត្ថបទពាក់ព័ន្ធ៖
៦- ខ្ទឹមបារាំង
អ្វីគួរឲ្យភ្ញាក់ផ្អើលនោះ ខ្ទឹមបារាំង ក៏ត្រូវចាត់ទុកជាអាហារអាចជួយឲ្យលិង្គឡើងរឹងល្អដូចគ្នា។ ជាតិ Phytochemical Allicin ក្នុងខ្ទឹមបារាំង និងស្លឹកខ្ទឹម នឹងជួយឲ្យចរន្តឈាមរត់បានល្អ កាត់បន្ថយបញ្ហាស្ទះសរសៃឈាមបានច្រើន។ ប៉ុន្តែដោយសារខ្ទឹមបារាំងមានក្លិនមិនល្អ អាចប៉ះពាល់សកម្មភាពលើគ្រែយើងបាន យើងគួរទំពារជីរអង្កាមក្រោយញ៉ាំខ្ទឹមបារាំងរួច ដើម្បីទទួលបានក្លិនមាត់ប្រហើរ សកម្មភាពលើគ្រែ ក៏កាន់តែស្និទ្ធស្នាលខ្លាំងទៅតាមនឹងដូចគ្នា។