backup og meta

​អាអូន​តូច​មិន​ឡើង​រឹង សាក​អាហារ​សាមញ្ញទាំង​នេះ ​​អាចជួយបាន

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Sep 19, 2023

​អាអូន​តូច​មិន​ឡើង​រឹង សាក​អាហារ​សាមញ្ញទាំង​នេះ ​​អាចជួយបាន

មាន​អត្ថបទ​ជាច្រើន “Hello គ្រូពេទ្យ” ធ្លាប់​លើក​ឡើង​ពាក់​ព័ន្ធ​បញ្ហា​សុខភាព​ផ្លូវ​ភេទ ពិសេស​បញ្ហា​ប្រុសៗ​គ្នា​យើង​តែ​ម្តង អារឿង​អាអូន​តូច​អត់​ព្រម​ខឹង។ បញ្ហា​មួយ​នេះ អាច​កើត​ឡើង​ដោយ​សារ​សុខភាព ក៏​អាច​ដោយ​សារ​អាហារ​យើង​ញ៉ាំ​ដែរ ហេតុ​នេះ​បើ​គ្នា​យើង​ឧស្សាហ៍​មាន​បញ្ហា​លិង្គ​មិន​ឡើង​រឹង អាច​សាក​ល្បង​អាហារ​សាមញ្ញទាំង​នេះ មិន​ត្រឹម​ជួយឲ្យសុខភាព​ល្អទេ​ អាអូន​តូច​ក៏​ខ្លាំង​ដែរ។

១- កាហ្វេ

មាន​ការ​សិក្សា​ជាច្រើន អះ​អាង​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​របស់​កាហ្វេ ប៉ុន្តែ​បើ​និយាយ​រឿង​គុណ​សម្បត្តិ ក្រៅ​ពី​ជួយ​ផ្នែក​បញ្ហា​ស្មារតី កាហ្វេ​ក៏​ជា​ថ្នាំ​ដ៏​សក្តិសិទ្ធ អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​លិង្គ​មិន​ឡើង​រឹង​បាន​ដូច​គ្នា។

កាហ្វេ Java មួយ​ពែង អាច​ជួយ​ជំរុញ​ដំណើរ​ការ​មេតាបូលីស​ក្នុង​រាងកាយ បង្កើន​លំហូរ​ឈាម អាច​ដុត​ជាតិ​ខ្លាញ់​ក្នុង​រាងកាយ បង្កើត​ជា​ថាម​ពល អាចជួយ​ឲ្យ​យើង​មាន​កម្លាំង​ពេញ​មួយ​យប់ ក៏​ជា​ចំណុច​មួយ​អាច​ឲ្យ​អាអូន​តូច​ខ្លាំង​ពេញ​មួយ​យប់​ដូច​គ្នា។

កម្មវិធីពិនិត្យ​សុខភាពក្រពេញប្រូស្តាតអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាឆាប់ចេញទឹកកាម​អនឡាញ​

២- អយស្ទ័រ

ពិត​ណាស់ អ្នក​ណា​ក៏​និយាយ​ដែរ អាហារ​សមុទ្រ​ប្រភេទ​នេះ​អាច​ជួយ​ជីវិត​ផ្លូវ​ភេទ​ខ្លាំង​ក្លា​បាន ព្រោះ​អយស្ទ័រ​មាន​ផ្ទុក​ជាតិ​ស័ង្កសី និង​វីតាមីន B6 យ៉ាង​ច្រើន ដោយ​សារធាតុ​ទាំង​នេះ សុទ្ធ​តែមាន​មុខ​ងារ​មួយ​បង្កើត​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន ហើយ​បើ​ប្រុសៗ​គ្នា​យើង​មិន​សម្បូរ​អ័រម៉ូន​នេះ ច្បាស់​ជា​អាអូន​តូច​ដេក​រហូត​ហើយ។

៣- ម្ទេស

ជាតហឹរ គឺ​ជាកម្លាំង​ថាមពល​ដ៏​អស្ចារ្យ​ជួយ​ជំរុញ​តណ្ហា​ឲ្យ​ពុះ​កញ្ជ្រោល។ ក្រោយ​យើង​ញ៉ាំ​អាហារ​ហឹរ​រួច ច្បាស់​ជា​មាន​ហៀរ​សំបោរ ដោយ​សារ​សរសៃឈាម​រីក​ធំ ហើយ​ក៏​មិន​មែន​តែ​សរសៃ​ឈាម​លើ​មុខ​យើង​រីកធំ​នោះ​ដែរ សរសៃ​ឈាម​ដែល​ផ្ទុក​នៅ​ក្នុង​លិង្គ ក៏​រីក​ធំ​ដូច​គ្នា អាច​ធ្វើ​ឲ្យ​ឈាម​ហូរ​ទៅ​បំពេញ​ចន្លោះ​ប្រហោង​សរសៃ​ឈាម​ទាំង​នោះ​ភ្លាមៗ នាំ​ឲ្យ​អាអូន​តូច​យើង ងើប​ឡើង​ដោយ​មិន​បាច់​ដាស់​វា​ក៏​មាន។ លើស​ពី​នេះ ម្ទេស​ក៏​ជួយ​ឲ្យ​ដំណើរ​ការ​បេះដូង​ល្អ​ខ្លាំង ជា​ហេតុ​ប្រតិបត្តិមការ​លើ​គ្រែ​របស់​យើង​កាន់​តែ​អស្ចារ្យ មិន​មាន​អ្វី​មករំខាន​នោះ​ឡើយ។

លិង្គមិនឡើងរឹង

៤- ចេក

ក្នុង​ពពួល​អាហារ​សាមញ្ញ ចេក​ក៏​ត្រូវ​ចាត់​ទុក​ជា​អាហារ​ល្អ​បំផុត​សម្រាប់​សុខភាព​រាងកាយ​ទាំង​មូល បេះ​ដូង​សុខភាព​ល្អ របត់​ឈាម​រត់​បាន​ស្រួល នាំ​លិង្គ​ឆាប់​ឡើងរឹង​បាន។ អ្វីៗ​ទាំង​អស់​នេះ គឺ​ដោយ​សារ​ជាតិ​ប៉ូតាស្យូម​ដែល​សម្បូរ​នៅ​ក្នុង​ផ្លែ​ចេក ដែល​អាច​ជួយ​គ្រប់​គ្រង​កម្រិត​សូដ្យូម​ក្នុង​រាង​កាយ​បាន​ល្អ បញ្ឈប់​បញ្ហា​ឡើង​សម្ពាធ​ឈាម អាច​កាត់​បន្ថយ​បញ្ហា​បេះដូង​ទៀត​ផង។បើ​ប្រុសៗ​គ្នា​យើងមិន​ចូល​ចិត្ត​ចេក អាច​ទាញ​យក​ជាតិ​ប៉ូតាស្យូម​ពី​ទឹក​ក្រូច​ស្រស់ ក៏​បាន។

៥- ត្រី​សាល់ម៉ុន

អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​សម្បូរ​ក្នុង​ត្រីប្រភេទ​នេះ នឹង​ជួយ​ឲ្យ​កោសិកា​ឈាម​មិន​ស្អិត នាំ​ឲ្យ​លំហូរ​ឈាម​រត់​បាន​ល្អ ដែល​ជា​គុណ​សម្បត្តិ​មួយ​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​លិង្គ​មិនឡើង​រឹង​បាន។ ញ៉ាំ​សាច់​ត្រី ដូច​ជា​ត្រីសាល់ម៉ុន ត្រី​ធូណា នឹង​ជួយ​សរសៃ​ឈាម​វែន​មាន​សុខភាព​ល្អ គ្មានកំណក​ខ្លាញ់​ស្អិត​ជាប់​សរសៃ​ឈាម​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

៦- ខ្ទឹមបារាំង

អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ ខ្ទឹម​បារាំង ក៏​ត្រូវ​ចាត់​ទុក​ជា​អាហារ​អាច​ជួយ​ឲ្យ​លិង្គ​ឡើង​រឹង​ល្អ​ដូច​គ្នា។ ជាតិ Phytochemical Allicin ក្នុង​ខ្ទឹម​បារាំង និង​ស្លឹក​ខ្ទឹម នឹង​ជួយ​ឲ្យ​ចរន្ត​ឈាម​រត់​បាន​ល្អ កាត់​បន្ថយ​បញ្ហា​ស្ទះ​សរសៃ​ឈាម​បាន​ច្រើន។ ប៉ុន្តែ​ដោយ​សារ​ខ្ទឹម​បារាំង​មាន​ក្លិន​មិន​ល្អ អាច​ប៉ះពាល់​សកម្មភាព​លើ​គ្រែ​យើង​បាន យើងគួរ​ទំពារ​ជីរអង្កាម​ក្រោយញ៉ាំ​ខ្ទឹម​បារាំង​រួច ដើម្បី​ទទួល​បាន​ក្លិន​មាត់​ប្រហើរ សកម្មភាព​លើ​គ្រែ ក៏​កាន់​តែ​ស្និទ្ធ​ស្នាល​ខ្លាំង​ទៅ​តាម​នឹង​ដូច​គ្នា។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ សន សុភា · កែ Sep 19, 2023

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម