តេស្ដូសេ្ដរ៉ូនគឺជាអ័រម៉ូនមួយប្រភេទជួយឲ្យបុរសៗមានភាពរឹងមាំ ទាំងសុខភាពរាងកាយ និង សុខភាពផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះក៏មានមុខងារជួយដល់ដំណើរផលិតមេជីវិឈ្មោលកាន់តែល្អប្រសើរផងដែរ។
តេស្ដូសេ្ដរ៉ូនគឺជាអ័រម៉ូនមួយប្រភេទជួយឲ្យបុរសៗមានភាពរឹងមាំ ទាំងសុខភាពរាងកាយ និង សុខភាពផ្លូវភេទ មិនត្រឹមតែប៉ុណ្ណោះក៏មានមុខងារជួយដល់ដំណើរផលិតមេជីវិឈ្មោលកាន់តែល្អប្រសើរផងដែរ។

ជាទូទៅ បុរសៗអាចថយចុះកម្រិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ពេលឈានចូលដល់វ័យ៤៥ឆ្នាំឡើងទៅ ប៉ុន្ដែករណីខ្លះក៏អាចថយចុះលឿនជាងនេះបានដែរ គឺអាចនៅខ្ទង់វ័យ៣០ឆ្នាំ នោះក៏ដោយសារទម្លាប់រស់នៅ និងការគ្រប់គ្រងរបបអាហារមិនបានល្អ។
របបអាហារខាងក្រោមនេះធ្វើឲ្យប៉ះពាល់ដល់អ័រម៉ូនភេទរបស់បុរស៖
សណ្ដែកសៀង ឬផលិតផលផលិតចេញពីសណ្ដែកសៀង គឺជាអាហារដែលប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន ដែលបុរសៗមិនគួរញ៉ាំជាប្រចាំឡើយ ព្រោះសណ្ដែកសៀងមានផ្ទុកសារសារធាតុ ម្យ៉ាងឈ្មោះថា Isoflavones។
Isoflavones សារធាតុម្យ៉ាងនៅពេលចូលក្នុងរាងកាយវានឹងបំប្លែងខ្លួនទៅជា Phytoestrogens ជាសារធាតុដែលអាចរំខានដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។ សណ្ដែកសៀង ១ពែងមានផ្ទុក Isoflavones ចំនួន ៦ក្រាម។
គ្រឿងស្រវឹងអាចប៉ះពាល់ដល់សុខភាពយើងច្រើន ក្នុងនោះក៏ប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនភេទបុរសផងដែរ។ តាមការសិក្សាបានបង្ហាញថា បុរសៗដែលចូលចិត្ដផឹកគ្រឿងស្រវឹងលើសពី៣ដងក្នុងមួយសប្ដាហ៍ ប្រឈមការថយចុះអ័រម៉ូន តេស្ដូស្ដេរ៉ូន ៣៥% បើធៀបជាមួយអ្នកមិនបានផឹកគ្រឿងស្រវឹង។
អាហារកែរច្នៃដែលសម្បូរទៅដោយពពួកកាបូអ៊ីដ្រាត និងពពួកខ្លាញ់អាក្រក់ បង្កផលប៉ះពាល់ទៅលើការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូន។
លោក សាស្ដ្រាចារ្យ Kelton Tremellen ផ្នែកវេជ្ជសាស្រ្ដ នៃសាកលវិទ្យាល័យ Adelaide ប្រទេសអូស្ដ្រាលីមានប្រសាសន៍ថា ការញ៉ាំអាហារដែលសម្បូរខ្លាញ់ និង កាបូអ៊ីដ្រាត គឺងាយប្រឈមធាត់លើសទម្ងន់ ហើយអត្រានៃអ្នកលើសទម្ងន់អាចប្រឈមនឹងការថយចុះការផលិតអ័រមូនតេស្ដូស្ដេរ៉ូនដល់ទៅ ២៥%។
ជាមួយគ្នានោះដែរពពួកភេសជ្ជៈផ្អែមៗ អាហារផ្អែមៗ ក៏ជាមូលហេតុធ្វើឲ្យប៉ះពាល់ដល់ដំណើរការផលិតអ័រម៉ូនតេស្ដូស្ដេរ៉ូនដែរ។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Testosterone-Associated Dietary Pattern Predicts Low Testosterone Levels and Hypogonadism https://www.ncbi.nlm.nih.gov/pmc/articles/PMC6266690/
Foods That Affect Testosterone Levels https://nutritionfacts.org/2017/05/16/foods-that-affect-testosterone-levels/
Signs That You Have Low Testosterone https://www.midss.org/health/testosterone-boosting-foods
Straight Talk About Soy https://www.hsph.harvard.edu/nutritionsource/soy/#:~:text=Soy%20is%20unique%20in%20that,but%20with%20much%20weaker%20effects.
Exposure to exogenous estrogen through intake of commercial milk produced from pregnant cows https://pubmed.ncbi.nlm.nih.gov/19496976/#:~:text=Results%3A%20After%20the%20intake%20of,testosterone%20significantly%20decreased%20in%20men.
កំណែប្រែបច្ចុប្បន្ន
12/01/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ