backup og meta

លើសជាតិ​ខ្លាញ់ ​​អា​អូន​តូច​ប្រុសៗនឹងចុះខ្សោយ​មិនខាន

លើសជាតិ​ខ្លាញ់ ​​អា​អូន​តូច​ប្រុសៗនឹងចុះខ្សោយ​មិនខាន

ប្រហែល​មាន​អ្នកធ្លាប់​ឮ​ថា ជាតិ​ស្ករ​ខ្ពស់ លើស​ឈាម ធ្វើ​ឲ្យ​អាអូន​អត់​ឡើង​រឹង តែលើក​នេះ​ពេទ្យសូមប្រាប់​ថា សូម្បី​តែ​ជាតិ​ខ្លាញ់​ខ្ពស់ ក៏​អាច​ធ្វើឲ្យ​អាអូន​តូច​អត់​រឹង​ដូចគ្នា។ ញ៉ាំ​អី​ឲ្យ​ចេះ​គិត​ ប្រយ័ត្នប្រើ​ការ​លែង​បាន តាំង​ស្ដាយ​ក្រោយ។ “Hello គ្រូពេទ្យ” នឹង​ប្រាប់​ហេតុ​ផល​ខ្លះ​ៗ​ពី​ទំនាក់ទំនង​រវាង​ជាតិ​ខ្លាញ់កូលេស្តេរ៉ូលខ្ពស់ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ជីវិត​ផ្លូវ​ភេទ។

១- កម្រិតកូលេស្តេរ៉ូលខ្ពស់

កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ឬហៅថា Hypercholesteremia ​មិន​មែន​ជា​ជំងឺ​ទេ ប៉ុ​ន្តែ​ប្រឈម​ខ្ពស់បង្ក​ឲ្យ​កើត​ជំងឺ​ធ្ងន់​ធ្ងរ ​ដូច​ជា គាំង​បេះដូង​ សរសៃ​ឈាមបេះដូង និង​ដាច់​សសៃរ​ឈាម​ខួរ​ក្បាល ដែល​បណ្តាល​មក​ពី​ក្រិន​សរសៃ​ឈាម​អាកទែ ដោយ​សារ​កក​ស្ទះ។

បញ្ហា​នេះមិន​ងាយ​លេច​ជា​រោគ​សញ្ញា​នោះ​ទេ ហេតុនេះ មធ្យោបាយ​តែ​មួយ​គត់ ដើម្បី​ដឹង​ពី​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ឬ​អត់ ត្រូវ​ធ្វើ​តេស្ត​ឈាម។ វាអាច​កើត​នៅ​ក្នុង​គ្រួសារ ដូចនេះ ​ហ្សែន អាច​កត្តា​ធំ​ធ្វើ​ឲ្យ​លើស​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ដូច​គ្នា។ ត្រូវ​ចាំថា វា​អាច​បង្ក​​ដោយ​សារ​ទម្លាប់​រស់​នៅ​មិន​ល្អ ដូច​ជា របប​អាហារ​ប៉ះ​ពាល់​សុខ​ភាព និង​មិនសូវ​ហាត់​ប្រាណ​។

២- កូលេស្តេរ៉ូលខ្ពស់ និងជីវិតផ្លូវភេទ

ក្រៅ​ពី​ជំងឺ​ធ្ងន់ៗ​ខាង​លើ ការ​ថយ​ចុះ​លំហូរ​ឈាម​ដោយសារ​​ជាតិ​ខ្លាញ់​កូលេស្ដេរ៉ូល ក៏​ទាក់​ទង​នឹង​បញ្ហា​ផ្លូវ​ភេទ អាច​ប៉ះ​ពាល់​ឡើង​រឹង​របស់​អាអូន​ផង​ដែរ។ លំហូរឈាម​មិន​គ្រប់​គ្រាន់​ទៅ​កាន់​លិង្គ បង្ក​ឲ្យ​ប្រុសៗលេច​ឡើង​បញ្ហា​អសម្ថភាព​នេះ​ឯង។

ការ​ប្រើថ្នាំ​​ព្យាបាល​បញ្ហា​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​កោសិកា​សាច់​ដុំ​រលីងក្នុង​សរសៃ​ឈាមសម្រាក ធ្វើ​ឲ្យ​ឈាម​ហូរ​ងាយ​ស្រួល​ជាង​មុន។ ពេល​ប្រុសៗ​មាន​កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ បេះដូង​ច្របាច់​ឈាម​មិន​ស្មើ​គ្នា នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​ងើប​ឡើង​រឹង​របស់​អាអូន​តូច។

យ៉ាង​ណា បញ្ហា​នេះមិន​ផ្តោត​ចំពោះ​តែប្រុសៗ​នោះទេ ការ​ស្រាវ​ជ្រាវ​បង្ហាញថា កម្រិត​ខ្លាញ់​កូលេស្តេរ៉ូល​ខ្ពស់ ក៏​អាច​ធ្វើ​ឲ្យ​ស្រីៗ​មាន​បញ្ហា​ក្នុង​ការរួម​ភេទ។ កំណក​កូលេស្តេរ៉ូល​ច្រើន នឹង​ទៅ​ទប់​សារធាតុ​រំអិល​ នាំ​ឲ្យស្រីៗ​ឈឺ​ចាប់​អំឡុង​ពេល​រួម​ភេទ​ ជាហេតុ​បាត់​បង់ចំណង់​ផ្លូវ​ភេទ​តែម្តង។

៣- កូលេស្តេរ៉ូលខ្ពស់ និងបញ្ហាអាអូនតូចមិនឡើងរឹង

យោង​តាម​វិទ្យាសាស្ត្រ កម្រិត​ខ្លាញ់​ខ្ពស់ មាន​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជាមួយ​បញ្ហា​ប្រដាប់​ភេទ​មិន​ឡើង​រឹង។ លើស​ពី​នេះ ប្រុសៗ​មាន​សម្ពាធ​ឈាម​ខ្ពស់ គឺ​ប្រឈម​ខ្ពស់​បញ្ហានេះ។ កម្រិត​កូលេស្តេរ៉ូល​ខ្ពស់ ធ្វើ​ឲ្យ​កើត​ជំងឺ​ក្រិន​សរសៃ​ឈាម។ កម្រិត​ខ្លាញ់​អាក្រក់ (LDL) ជា​ភ្នាក់ងារ​បង្ក​ឲ្យ​កក​ស្ទះ​តាម​ជញ្ជាំង​សរសៃ​ឈាម អាច​ធ្វើ​ឲ្យ​ស្ទះ​លំហូរឈាម ដូច​គ្នា​នឹង​កម្ទេចកម្ទី​ដែល​ធ្វើ​ឲ្យ​ស្ទះ​ទុយោ​ចឹង​ដែរ។

គ្រូពេទ្យ និង​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​ពី​ការ​កើត​ជំងឺក្រិន​សរសៃ​ឈាម​បេះដូង នាំ​ឲ្យ​ប៉ះ​ពាល់​សរសៃ​ឈាម​ទាំង​អស់ ប៉ះ​ពាល់​ប្រដាប់​ភេទ​ប្រុសៗ​តែ​ម្តង។ ទាំង​ប្រុសៗ និងស្រីៗ សង្ស័យ​ថា ចំណង់​ផ្លូវ​ភេទ​ខ្លួន​កំពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​បញ្ហា​កូលេស្តេរ៉ូល គប្បី​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​ឲ្យ​ដឹង​ពី​មូល​ហេតុ​ច្បាស់​លាស់។ បើបញ្ហាមក​ពី​កូលេស្តេរ៉ូល ពេទ្យ​នឹង​ណែ​នាំ​ការ​ប្តូរ​របបអាហារ ទម្លាប់​រស់​នៅ​មួយ​ចំនួន។ យើង​ត្រូវ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​ក្នុង​ចំណី​អាហារ ឈប់​ជក់​បារី និងធ្វើ​លំហាត់​ប្រាណ ឬ​អាច​ឈាន​ដល់​ការ​ប្រើ​ថ្នាំ បើ​ចាំ​បាច់។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Is High Cholesterol Harming Your Sex Life?  http://www.foxnews.com/story/2008/08/13/is-high-cholesterol-harming-your-sex-lif-1889509206.html. Accessed August 14, 2017

High Cholesterol in Men. http://www.webmd.com/men/guide/high-cholesterol#1. Accessed August 14, 2017

Erectile Dysfunction and Cholesterol: 7 Facts Your Need to Know. https://www.accessrx.com/blog/erectile-dysfunction/erectile-dysfunction-and-cholesterol-7-facts-your-need-to-know-m0929/#. Accessed August 14, 2017

កំណែ​ប្រែបច្ចុប្បន្ន

25/03/2021

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ជំងឺទឹកនោមផ្អែម និង​រឿងលិង្គមិនឡើងរឹង មានអ្វីទាក់ទងគ្នា?

លិង្គ​អត់​ឆ្អឹង​ផង អាច​បាក់​ដែរ​ឬ​អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ Mar 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម