backup og meta

មកដឹងពីរោគសញ្ញានៅដំណាក់កាលសំខាន់ៗ នៃជំងឺទាចទឹក

មកដឹងពីរោគសញ្ញានៅដំណាក់កាលសំខាន់ៗ នៃជំងឺទាចទឹក

គ្នា​យើង​ត្រូវ​ដឹង​ថា ជំងឺ​ទាច​ទឹក គឺ​ជា​ជំងឺ​មួយ​ដែល​មិន​អាច​កើត​ឡើង​បាន​ដោយ​ឯក​ឯង​ទេ វា​កើត​ឡើង​បាន​ដោយ​សារ​តែ​អ្នក​ជំងឺ​មាន​ជំងឺ​​ដទៃ​ផ្សេង​ទៀត​ជា​អ្នក​​បង្ក​ដូចជា​ក្រិន​ថ្លើម រលាក​ថ្លើម ឬ​ជំងឺ​មហារីក​ជា​ដើម។ ទោះ​ជំងឺ​ទាច​ទឹក​មិន​កើត​ឡើង​ដោយ​ឯង​ក៏​ដោយ វា​ក៏​មាន​បញ្ចេញ​រោគសញ្ញា​ឲ្យ​គ្រូពេទ្យ​ងាយ​ដឹង​បាន​ដែរ។

ទាក់ទង​នឹង​ជំងឺ​ទាច​ទឹក​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី បាន​ឲ្យ​ដឹង​ថា ជំងឺ​ទាច​ទឹក គឺ​ជា​វត្ត​មាន​ទឹក​ដក់​នៅ​ក្នុង​ស្រោម​ពោះ និង​គ្មាន​ឈាម ហើយ​ជំងឺ​នេះ មិន​មែន​ជា​ជំងឺ​តំណ​ពូជ​ទេ។ ចំពោះ​រោគ​សញ្ញា​ជំងឺ​ទាច​ទឹក គឺ​វា​អាស្រ័យ​ទៅ​លើ​មូល​ហេតុ​របស់​ជំងឺ​នីមួយៗ​ដែល​បង្ក​ឡើង ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​អាច​កំណត់​ដឹង​ថា មាន​កើត​ជំងឺ​ទាច​ទឹក​បាន​ដោយ​សារ​សភាព​របស់​អ្នក​ជំងឺ និង​រោគ​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ចេញ​មក តាម​២​ដំណាក់​កាល​ដូច​ជា៖

ដំណាក់​កាល​ដំបូង- ដំបូង​ឡើយ អ្នក​ជំងឺ​អាច​មាន​អាការៈ​ដូច​ជា ហើម​ដៃ ឬ​ហើម​ជើង រាង​កាយ​ស្លេក​ស្លាំង លឿង​ភ្នែក (បណ្ដាល​មក​ពី​ជំងឺ​ថ្លើម) តឹង​ពោះ ឧស្សាហ៍​ហត់ និង​ថប់​ដង្ហើម។ ម៉្យាង​ទៀត ពេទ្យ​អាច​ដឹង​ដោយ​សារ​ការ​ពិនិត្យ​ដោយ​ឲ្យ​អ្នក​ជំងឺ​គេង​ផ្អៀង រួច​សង្កេត​មើល​ទៅ​លើ​ពោះ និង​យក​ដៃ​ស្ទាប ឬ​គោះ​ស្ដាប់​សម្លេង​ទឹក​នៅ​ក្នុង​ពោះ។ លើស​ពី​នេះ ដើម្បី​ឲ្យ​បាន​ដឹង​កាន់​តែ​ច្បាស់ ខាង​គ្រូពេទ្យ​អាច​ប្រើ​វិធីសាស្ត្រ​បែប​ទំនើប ដោយ​ការ​ឆ្លុះ​អេកូ​ ធ្វើ​ការ​ថត​ ឬ​ស្កែន។

ដំណាក់​កាល​ធ្ងន់ធ្ងរ- ឈាន​ចូល​ដំណាក់​កាល​នេះ អ្នក​ជំងឺ​ចាប់​ផ្ដើម​ធ្វើ​ទុក្ខ ពិបាក​នៅ​ក្នុង​ខ្លួន​ជា​ខ្លាំង។ រោគ​សញ្ញា​មួយ​ចំនួន ត្រូវ​បាន​ចេញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​ដូច​ជា ពោះ​របស់​អ្នក​ជំងឺ​ចាប់​ផ្ដើម​ធំ តឹង និង​មាន​សភាព​ភ្លឺ​រលោង។ ផ្ចិត​ប៉ោង​ឡើង​ធំ ខុស​ពី​ធម្មតា ជាដើម។

លោក​វេជ្ជបណ្ឌិត បន្តថា សម្រាប់​ការ​ព្យាបាល​ជំងឺ​ទាច​ទឹក គឺ​គេ​ព្យាបាល​ទៅ​តាម​មូល​ហេតុ​ដែល​បង្ក​រោគ​របស់​ជំងឺ​នេះ។ បើ​កាល​ណា​កើត​ជំងឺ​នេះ វា​អាច​បណ្ដាល​ឲ្យ​អ្នក​ជំងឺ​ថម​ថយ​កម្លាំង រាង​កាយ​ស្គម​ស្គាំង ពិបាក​នៅ​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ អ្នក​ជំងឺ​ត្រូវ​ចំណាយ​លុយ​ច្រើន​ក្នុង​ការ​ព្យាបាល ហើយ​បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ​នោះ ជំងឺ​ទាច​ទឹក​អាច​ផ្ដាច់​យក អាយុ​ជីវិត​បាន​ផង​ដែរ។ ​

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

23/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

មូលហេតុ​លម្អិតម៉េចបានដល់ថ្នាក់​ក្រិន​ថ្លើម ព្យាបាលលែងជា

ប្រយ័ត្ន!​ មានជំងឺទាំងនេះ អាចបណ្ដាលឲ្យកើតជាទាចទឹក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 23, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម