ជំងឺបេះដូងមានច្រើនប្រភេទ តែក្នុងចំណោមនោះមានតែជំងឺស្ទះសរសៃឈាមបេះដូងមួយប៉ុណ្ណោះ ដែលគ្រោះថ្នាក់បំផុត និងបានសម្លាប់មនុស្សច្រើនជាងគេនៅលើពិភពលោក។ នេះបើតាមការឲ្យដឹងពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ប្រធានដេប៉ាតឺម៉ង់ជំងឺបេះដូង នៃមន្ទីរពេទ្យកាល់ម៉ែត។
១- អ្វីទៅជាជំងឺស្ទះសសៃឈាមបេះដូង?
ជំងឺស្ទះសរសៃឈាមបេះដូង ដែលយើងចំណាំហៅថា គាំងបេះដូង ជាជំងឺធ្ងន់ធ្ងរ កើតឡើងដោយសារសរសៃឈាមមួយ ឬច្រើន ដែលមានតួនាទីទៅចិញ្ចឹមបេះដូង ត្រូវស្ទះខ្លាញ់ និងកំណកឈាម។ ជំងឺស្ទះសរសៃឈាមបេះដូងស្តែងឡើងបណ្តាលមកពីកត្តាគ្រោះថ្នាក់ផ្សេងៗ ដូចជា កត្តាអាយុ ជក់បារី មានបញ្ហាតម្រងនោម មានជំងឺទឹកនោមផ្អែម ធាត់ពេក មានជាតិខ្លាញ់ច្រើន ស្ត្រេសជាដើម។
២- អាការៈគាំងបេះដូង
ចុកណែនដើមទ្រូង នៅពេលធ្វើការតិចតួច ឡើងជណ្តើរ លើករបស់ធ្ងន់ ជាសញ្ញាដំបូង នៃអាការៈគាំងបេះដូង។ នៅពេលជំងឺនេះកាន់តែវិវត្តធ្ងន់ធ្ងរ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត សុខ ជួរ ថា សូម្បីតែអ្នកជំងឺនៅស្ងៀមក៏ចុកដើមទ្រូងដែរ ដែលការចុកនេះមានរយៈពេលយូរ លើសពី ៣០នាទី និងមានអាការៈមួយចំនួនបន្ថែមទៀតដូចជា ហត់ បែកញើស អស់កម្លាំង ឬវិលមុខ។

២- វិធីសង្គ្រោះអ្នកជំងឺគាំងបេះដូង
ជំងឺគាំងបេះដូងអាចផ្តាច់យកជីវិតមនុស្សគ្រប់វិនាទី ទាមទារឲ្យព្យាបាលជាបន្ទាន់។ ប្រសិនអ្នកជំងឺចុកដើមទ្រូងខ្លាំងភ្លាម មានតែវិធីសង្គ្រោះបឋមប៉ុណ្ណោះដែលអាចជួយបាន មុននឹងបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យ តែក៏ត្រូវចៀសវាងនូវកាយវិការមិនត្រឹមត្រូវផងដែរ ព្រោះធ្វើឲ្យអ្នកជំងឺរឹតតែគ្រោះថ្នាក់ថែមទៀត។
– ឲ្យអ្នកជំងឺសម្រាក អង្គុយនៅស្ងៀម
– កុំអ្នកជំងឺធ្វើចលនា
– ឲ្យអ្នកជំងឺដកដង្ហើមឲ្យបានគ្រប់គ្រាន់ វែងៗ
– កុំទៅរោមអ្នកជំងឺជិត ធ្វើថប់ខ្យល់ អត់មានអុកស៊ីសែនដកដង្ហើម
– ទូស័ព្ទហៅឡានពេទ្យ តាមលេខ ១១៩។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]