វិបត្តិលូតលាស់ប្រព័ន្ធប្រសាទដ៏ធ្ងន់ធ្ងរ ឬជំងឺអូទីស្សឹម អាចកើតជះឥទ្ធិពលដល់គ្រប់គ្នា។ មិនមាននរណាម្នាក់ដឹងពីមូលហេតុនៃជំងឺនេះទេហើយកត្តាប្រឈមក៏មិនទាន់មានការកំណត់ច្បាស់លាស់ដែរ។ ប៉ុន្តែអាចមានកត្តាទាំងនេះ ដែលរុញឲ្យកូនៗ ជាពិសេសក្មេងតូច កើតជំងឺនេះ។
១-ហ្សែន
ជំងឺអូទីស្សឹមអាចកើតមានក្នុងអំបូរគ្រួសារតែមួយដែលកុមារអាចទទួលជំងឺនេះពីម្ដាយ ឬឪពុករបស់គេ។ ឧទាហរណ៍ថាបើមានម្នាក់ក្នុងចំណោមឪពុកម្ដាយមានជំងឺនេះហើយកូនគឺអាចមានកត្តាប្រឈមក្នុងការកើតមានជំងឺនេះ។ ហើយបើកើតមានចំពោះបងប្អូនក៏អ៊ីចឹងដែរ។ មិនត្រឹមតែប៉ុណ្ណោះកូនភ្លោះក៏អាចជួបប្រទះដែរ។
អ្នកជំនាញបាននិយាយថាហ្សែនគឺជាកត្តាចម្បងដែលធ្វើឲ្យមនុស្សអាចមានវិបត្តិនេះ ប៉ុន្តែវាមានសែនមួយចំនួនដែលអ្នកវិទ្យាសាស្ត្រកំពុងតាមដាន និងសិក្សាពីដើម្បីកំណត់ឲ្យបានច្បាស់ពីការវិវត្តរបស់ជំងឺនេះ។
ក្នុងករណីខ្លះទៀតជំងឺអូទីស្សឹមគឺមានទំនាក់ទំនងជាមួយជំងឺតំណពូជនៅលើក្រូម៉ូសូម X ឬ tuberous sclerosis (ជំងឺបង្កកើតមហារីក)។ ហើយករណីផ្សេងទៀតការផ្លាស់ប្ដូររបស់ហ្សែនអាចធ្វើឲ្យមនុស្សមួយចំនួនងាយ កើតជំងឺនេះណាស់។
ហ្សែនមួយចំនួនអាចប៉ះពាល់ដល់ការលូតលាស់របស់ខួរក្បាល និងទំនាក់ទំនងរបស់កោសិកាខួរក្បាលដែលអាចបង្កើនភាពធ្ងន់ធ្ងររបស់ជំងឺកាន់តែខ្លាំង។
២-ការរំញោច
បរិស្ថាន ជាកត្តាមួយដែលចូលរួមក្នុងការបង្កឲ្យមានជំងឺអូទីស្សឹមនេះ។ ថ្នាំសង្កូវដែលម្ដាយប្រើក្នុងពេលពពោះក៏អាចជះឥទ្ធិពលដែរ។ ឧទាហរណ៍ថា ការករោគដោយវីរុស ការប្រឈមនឹងខ្យល់ពុល និងការប្រើថ្នាំ thalidomide ឬ valproic acid ជាដើមដែលបង្កឲ្យកុមារមានជំងឺអូទីសឹម។
បញ្ហាជីវសាស្ត្រដទៃទៀត ក៏ជាការរំញោចនាំឲ្យកើតជំងឺនេះ ដោយមិនដឹងខ្លួនដែរ។ បញ្ហាសុខភាពដទៃទៀតដែលបង្កឲ្យមានជំងឺអូទីស្សឹមនេះមានដូចជា៖
- ជំងឺ Down Syndrome ជាវិបត្តិសេនេទិចដែលពន្យារការលូតលាស់ សមត្ថភាពក្នុងការរៀនសូត្រ និងមានរូបរាងខុសប្រក្រតីដូចជាច្រមុះកំពិត ទន់សាច់ដុំបបូរមាត់ស្ដើង ឬដៃខ្លីៗជាដើម។
- ជំងឺស្វិតសាច់ដុំ៖ គឺជាចង្កោមរោគសញ្ញានៃវិបត្តិសេនេទិចដែលធ្វើឲ្យសាច់ដុំចុះទន់ខ្សោយ និងខូចទម្រង់សាច់ដុំ។ ក្នុងជំងឺនេះហ្សែនដែលខូចវាចូលរួមក្នុងការបន្ថយមុខងាររបស់ប្រូតរអ៊ីនដែលធ្វើខូចសុខភាពសាច់ដុំ។
- ពិការខួរក្បាល ជាវិបត្តិរ៉ាំរ៉ៃរបស់ប្រព័ន្ធខួរក្បាលដែលធ្វើឲ្យមានវិបត្តិក្នុងការធ្វើចលនា និងទប់លំនឹង។
- ជំងឺស្កន់ជ្រូក (ប្រកាច់ច្រើនដង)
- វិបត្តិមេតាបូលីស
- បញ្ញាប្រព័ន្ធភាពស៊ាំ។
៣-ការយល់ឃើញមិនត្រឹមត្រូវជុំវិញជំងឺអូទីស្សឹម
មិនមានថ្នាំបង្ការការពារជំងឺនេះទេពិសេសវ៉ាក់សាំងកញ្ជ្រឹល អុតស្វាយ និងស្អូចតែម្ដងសូមកុំមានការយល់ច្រឡំ។ ការចាក់វ៉ាក់សាំង គឺល្អសម្រាប់ការពារកុមារ ទោះជាអាចមានផលវិបាកមួយចំនួនក៏ដោយ។ ដូចនេះហើយការមិនទទួលការចាក់ថ្នាំបង្ការព្រោះខ្លាចកើតជំងឺអូទីស្សឹមគឺមិនត្រឹមត្រូវទេ ព្រមទាំងប្រឈមនឹងការករោគទៀតផង។
ជំងឺអូទីស្សឹមមិនមានមូលហេតុច្បាស់លាស់ទេហើយកត្តាដែលចូលរួមក្នុងការបង្កឲ្យកើតជំងឺនេះមានដូចជាសេនេទិច បរិស្ថានជាដើម។ គ្រូពេទ្យអាចនឹងត្រូវការព័ត៌មានជាច្រើនទៀតមុនកំណត់រោគវិនិច្ឆ័យនិងផ្ដល់នូវការព្យាបាលដ៏សមស្រប។
អត្ថបទពាក់ព័ន្ធ៖
- អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម
- ទាំងនេះជាវិធីតាមដានក្មេងមានជំងឺអូទីស្សឹម ឬអត់?
- វិធីនេះមានប្រសិទ្ធភាព ជួយក្មេងអូទីស្សឹម ឲ្យចេះនិយាយ
ក្នុងករណីមានសំនួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
[embed-health-tool-heart-rate]