backup og meta

ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង

ដូច​ដឹង​ស្រាប់ បើធាត់​លើស​ទម្ងន់ មិន​ល្អ​ចំពោះ​សុខភាព​ទេ វាមានទំនាក់​ទំនង​​ជាមួយ​នឹងជំងឺ​កាចសាហាវ​ជាច្រើន​ អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជីវិតទៀត​ផង ដូចជា​ ជំងឺបេះដូង ទឹក​នោម​ផ្អែម​ប្រភេទ ២ ជំងឺលើស​ឈាម និងលើស​ជាតិ​ខ្លាញ់ក្នុង​ឈាមជាដើម។ មូលហេតុ​នាំ​ឲ្យ​គ្នា​យើង​ភាគ​ច្រើន​លើស​ទម្ងន់ គឺ​ដោយ​សារ​ទម្លាប់​រស់​នៅ​គ្មាន​សុខភាព​ល្អ ហេតុ​នេះគួរ​ប្រយ័ត្ន​ប្រយែង​បន្តិច។ “Hello គ្រូពេទ្យ’ ពេល​នេះ នឹង​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​ការ​ធាត់​លើស​ទម្ងន់ និង​ជំងឺ​បេះដូង​ឲ្យ​គ្នា​យើង​បាន​ដឹង។

១- ការ​ធាត់​លើស​ទម្ងន់

ធាត់​លើស​ទម្ងន់ អាច​កំណត់​បានតាមរយៈ​ការ​វាស់សន្ទស្សន៍​ម៉ាស​របស់​រាង​កាយ BMI (Body Mass Index)BMI អាច​រក​ឃើញ​ដោយ​ការ​យក​ទម្ងន់ (គិត​ជា​គីឡូក្រាម) ចែក​ជាមួយ​នឹង​កម្ពស់ (គិត​ជា​ម៉ែត្រ​ការ៉េ Kg/m2)។ BMI នៅ​ចន្លោះ​ពី ៣០-៤០ មាន​ន័យ​ថា គ្នា​យើងមាន​បញ្ហា​ធាត់​លើស​ទម្ងន់​ ហើយ​ប្រសិនលើស​ពី ៤០ ​មាន​ន័យ​ថា​ យើង​​មាន​ជំងឺ​ធាត់​ខ្លាំង​​ (Morbid obesity)។ អ្នក​វិទ្យាសាស្ត្រ និង​អ្នក​ស្រាវ​ជ្រាវ ប៉ាន់ប្រមាណ​ថា កម្រិត BMI ខ្ពស់ អាច​បង្កើន​គ្រោះ​ថ្នាក់​​ជំងឺ​បេះដូងជាច្រើន ដូច​ជា គាំង​បេះដូង និង ជំងឺខ្សោយ​បេះដូង​

២- ទំនាក់​ទំនង​រវាង​ការ​ធាត់​ខ្លាំង​ និង​បេះដូង

មាន​ការ​សង្ស័យ​ថា ជាលិកា​ខ្លាញ់​ច្រើន ជា​ពិសេស​នៅ​ជុំ​វិញចង្កេះ អាច​ប៉ះពាល់​​ផ្ទាល់ទៅ​លើ​បេះដូង និង​មុខងារបេះដូង បីទោះ​​ជា​មិន​មាន​កត្តា​ហានិភ័យ​ផ្សេង​ទៀត​ក៏​ដោយ។ ដើម្បី​បង្ហាញ​ថា ​ទ្រឹស្ដី​នេះ​ត្រឹម​ត្រូវ អ្នក​ស្រាវជ្រាវ បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​មួយ លើ​​មនុស្ស​ចាស់​​មាន​ទម្ងន់​ខុសៗ​គ្នា ដើម្បី​ស្វែង​រកសញ្ញា​ជំងឺខូច​មុខងារ​ថត​បេះដូង​ខាង​ឆ្វេង (Left ventricular Diastolic dysfunction)។ បញ្ហា​នេះ ​កើត​ឡើង​ដោយ​សារ​តែ​ការ​ផ្លាស់​ប្ដូរ​ទម្រង់​រូប​រាង​បេះដូង និង​ថតបេះដូង ដែលមាន​នាទី​ដ៏​សំខាន់​​ច្របាច់​បញ្ចេញ​ឈាម​ (ថត​ខាង​ឆ្វេង) ដែល​នាំ​​ឲ្យមិន​មាន​ឈាម​ចូល​ថត​នោះ​គ្រប់​គ្រាន់​នៅ​ពេល​ច្របាច់​ម្ដងៗ។ ជំងឺ​នេះ​ លេច​ឡើង​ដោយ​មិន​មាន​រោគ​សញ្ញា​អ្វីឡើយ ប៉ុន្តែវា​អាច​ជា​សញ្ញា​នៃ​ជំងឺ​ខ្សោយ​បេះ​ដូង​នៅ​ពេល​អនាគត។ ជំងឺ​ខ្សោយ​បេះដូង កើត​ឡើង​នៅ​ពេលសាច់​ដុំ​បេះដូង ប្រែ​ជា​ខ្សោយ ឬ​រឹង​ នាំ​ឲ្យ​​មិន​អាច​ផ្គត់​ផ្គង់​បរិមាណ​ឈាម​ និង​អុកស៊ីហ្សែនគ្រប់​គ្រាន់​ ទៅ​ដល់​សារពាង្គ​កាយ​ដែល​ត្រូវ​ការ។

អត្ថបទ​ពាក់​ព័ន្ធ៖

  • គាំងបេះដូង
  • ទាំងនេះជាប្រភេទជំងឺបេះដូងឧស្សាហ៍កើតបំផុតលើក្មេងៗ

៣- ជំងឺ​ខ្សោយ​បេះ​ដូង

ជំងឺរីក​ថត​បេះដូង​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេង​ (Left ventricular Hypertrophy) ជា​ទូទៅ​ កើត​មាន​ចំពោះ​គ្នា​យើង​​ធាត់​លើស​ទម្ងន់ និង​អាច​បង្ក​ឲ្យ​​មាន​ជំងឺ​លើស​ឈាម។ ទោះ​យ៉ាង​នេះ​ក្ដី ក្នុង​ករណី​ខ្លះ គ្នា​យើង​​​គ្នា​ជំងឺ​លើស​ឈាម ក៏​មាន​បញ្ហា​មិន​ប្រក្រតី​លើ​ថត​បេះដូង​ខាង​ក្រោម​ផ្នែក​ខាង​ឆ្វេងដូច​គ្នា ដោយ​សារ​តែ​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​ធាត់​លើស​ទម្ងន់​នេះឯង។ គ្នា​យើង​ធាត់​​ខ្លាំង ​ប្រឈម​​គ្រោះ​ថ្នាក់នឹង​​ជំងឺ​លើស​ឈាម​ រហូត​ដល់​ទៅ ៣​ដង បើ​ធៀប​នឹងគ្នា​យើង​​មាន​ទម្ងន់​ធម្មតា។ ដើម្បី​ងាយ​យល់​ពី​មូល​ហេតុ​បង្ក យើង​អាច​និយាយ​ថា ទម្ងន់​ទាប សម្ពាធ​ឈាម​ក៏​ទាប​ដែរ ហើយ​ទម្ងន់​កាន់​តែ​ធ្ងន់ សម្ពាធ​ឈាម​ក៏​កាន់​តែ​ខ្ពស់​ដូច​គ្នា។

៤- វិធី​ការពារ

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Your weight and heart disease . https://www.bhf.org.uk/heart-health/risk-factors/your-weight-and-heart-disease. Accessed August 5, 2017

The Effect of Obesity on Heart Function. https://www.cardiosmart.org/News-and-Events/2011/03/The-Effect-of-Obesity-on-Heart-Function. Accessed August 5, 2017

Obesity and Heart Disease. http://circ.ahajournals.org/content/96/9/3248. Accessed August 5, 2017

Heart Disease and Obesity. https://obesitynewstoday.com/heart-disease-and-obesity/. Accessed August 5, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/11/2019

អត្ថបទ​ដោយ គឹម កាណែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ

នៅសុខៗអាចលើសសម្ពាធឈាម បើយប់ឡើងគេងមិនលក់


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គឹម កាណែល បាន​ធ្វើ​បច្ចុប្បន្នភាព 15/11/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម