backup og meta

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

វិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង

កន្លង​មក​យើង​ធ្លាប់​បាន​ឮ​ថា អ្នក​មានបញ្ហា​គាំង​បេះដូងជួប​គ្រោះថ្នាក់ដល់​ជីវិត​ច្រើន​ណាស់​ ហើយ​ភាគច្រើន​អ្នក​ទាំង​នោះ​គឺ​នៅ​ម្នាក់ឯង​។ ដូចនេះ​ដើម្បី​ជា​ចំណេះដឹង Helloគ្រូពេទ្យ សូមលើក​យកវិធីជួយសង្គ្រោះខ្លួនឯង ពេលគាំងបេះដូង។

លោក​វេជ្ជបណ្ឌិត​ផ្នែក​ជំងឺ​ទូទៅ​ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ជំងឺ​គាំង​បេះដូង គឺ​បណ្ដាល​មកពី​ស្ទះ​សរសៃឈាម​ផ្គត់ផ្គង់​អុកស៊ីសែន និង​អាហារូបត្ថម្ភ​ទៅ​បេះដូង (សរសៃ​ឈាម​បេះដូង)។ មូលហេតុ​ទូទៅ​មួយ​ទៀត នៃ​ការ​ស្ទះ គឺការ​កកើតកំណក​ខ្លាញ់​នៅ​លើ​ជញ្ជាំង​សរសៃ​ឈាម​ដែល​ហៅ​ថា​បន្ទះ ឬ​ជំងឺ​បេះដូង​ ដែល​នេះ​បណ្ដាល​មកពី​កូឡេស្តរ៉ុល​ក្នុង​ឈាមកើនឡើង​ខ្ពស់ ​មកពី​ការជក់​បារី ជំងឺទឹកនោម​ផ្អែម ធាត់​លើស​​ជាតិ​ខ្លាញ់​ច្រើន (បរិភោគ​ខ្លាញ់​សត្វ​ច្រើន​ជាងខ្លាញ់​មក​ពី​បន្លែ ឬគ្រាប់ធញ្ញជាតិ)  មិន​ហាត់​ប្រាណ ឬ​ប្រវត្តិ​គ្រួសារ​មាន​បញ្ហា​ស្ទះ​សរសៃ​ឈាម​បេះដូង។

អត្ថបទពាក់ព័ន្ធ៖ មិនត្រូវប្រហែស ជំងឺបេះដូងប្រភេទនេះសម្លាប់មនុស្សច្រើនជាងគេ

គាំងបេះដូងHello_គ្រូពេទ្យ

ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​បន្ត​ទៀត​ថា ជំងឺ​គាំង​បេះដូង​កើត​ឡើង​ដោយ​មិន​បាន​ដឹង​មុន​ទេ ដូចនេះ​បើ​ពេលយើង​នៅ​ម្នាក់​ឯង​មាន​ឈឺចាប់​តឹង​ណែន​ក្នុងទ្រូងខ្លាំង ហើយ​បេះដូង​លោត​ខ្លាំង​ដោយ​គ្មាន​នរណា​ម្នាក់​នៅ​ក្បែរ យើងអាច​ជួយ​សង្គ្រោះខ្លួនឯងតាមវិធី​ខាងក្រោម៖

– តាំង​ស្មារតី​ឲ្យ​នឹងន

– កុំស្លន់ស្លោ ស្រវាយកថ្នាំផ្តេសផ្តាសមកលេប

– បញ្ឈប់​រាល់​ការងារ ឬ​សកម្មភាព​កំពុង​ធ្វើ

– សម្រាក ឬដេក

– ក្អក​យ៉ាង​លឿន និង​ខ្លាំង​​បំផុត ហើយ​ក្អក​រៀងរាល់ ២ វិនាទី

– ដក​ដង្ហើម​ឲ្យ​ជ្រៅ ស្រូប​យក​អុកស៊ីសែន​ចូល​ទៅ​ក្នុង​សួត។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

10/09/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 10, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម