backup og meta

មានជំងឺលើសសម្ពាធឈាម ហើយជក់បារីទៀត កាន់តែគ្រោះថ្នាក់

មានជំងឺលើសសម្ពាធឈាម ហើយជក់បារីទៀត កាន់តែគ្រោះថ្នាក់

ជក់បារី​ប៉ះពាល់​ដល់​សម្ពាធ​ឈាម​បែប​ណា? មិន​ថា​យើង​​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ឬ​អន់​នោះ​ទេ ការ​ជក់​បារី​បង្ក​ផល​វិបាក​ច្រើន​យ៉ាង​ចំពោះ​សុខ​ភាព។ បើ​សិន​ជា​​យើង​​កំពុង​មាន​ជំងឺ​លើស​សម្ពាធ​ឈាម ហើយ​ជក់​​បារី​ទៀត​កាន់​តែ​គ្រោះ​ថ្នាក់​ថែម​ខ្លាំង​​។ ហេតុ​អ្វី?

១. អ្វី​ជា​ជំងឺ​លើស​សម្ពាធ​ឈាម​

ដើម្បី​ឲ្យ​ងាយ​យល់​យើង​អាច​ប្រៀប​ធៀប​សរសៃឈាម​អាក់​ទែ​ទៅ​នឹង​ទុយយោ​ទឹក​​ ដែល​មាន​មាន​នាទី​នាំ​ឈាម​ទៅ​កាន់​បេះ​ដូង​ និង​គ្រប់​កន្លែង​នៃ​រាង​កាយ​។ សម្ពាធ​ឈាម គឺ​ការ​កើន​ឡើង​នៃ​កម្លាំង​របស់​​ឈាម​ដែល​ដាក់​ទៅ​លើ​ជញ្ជាំង​នៃ​សរសៃឈាម​។ បើ​សិន​ជា​ឈាម​រត់​ឆ្លង​កាត់​សរសៃ​ឈាម ដោយ​មាន​កម្លាំង​ខ្លាំង​ជាង​ធម្មតា​នោះ​មាន​ន័យ​ថា​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​។

​មិន​ថា​ក្មេង ឬ​ចាស់ គួរតែ​ពិនិត្យ​សម្ពាធ​ឈាម​របស់​ខ្លួន ពិសេស​អ្នក​មាន​វ័យ​ចាប់ពី​២១​ឆ្នាំ​ឡើង​គួរ​ពិនិត្យ​យ៉ាង​តិច​ម្ដង​ក្នុង​មួយ​ឆ្នាំ និង​សម្រាប់​អ្នក​ធ្លាប់​មាន​ប្រវត្តិ​លើស​ឈាម​ គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ញឹក​ញាប់​ជាង​នេះ​។

ជំងឺ​លើស​សម្ពាធ​ឈាម​អាច​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​អាក់​ទែ និង​សរសៃឈាម​វែន​ ឬ​និយាយ​ខ្លី​ថា​ធ្វើ​ឲ្យ​ខូច​សរសៃឈាម​។ ការ​ខូច​ខាត​សរសៃឈាម​អាច​ធ្វើ​ឲ្យ​យើង​មាន​ហានិភ័យ​ជួប​បញ្ហា​គ្រោះ​ថ្នាក់​សរសៃឈាម​ខួរក្បាល ខូច​តម្រង​នោម ជំងឺ​បេះដូង និង​គាំង​បេះ​ដូង​។

ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​វិញ គ្រូពេទ្យ​អាច​ណែ​នាំ​ឲ្យ​អ្នក​ជំងឺ​ផ្លាស់​ប្តូរ​បែប​បទ​រស់នៅ​មួយ​ចំនួន ដូច​របប​អាហារ និង​ហាត់​ប្រាណ​ជា​ប្រចាំ ជា​ដើម ប៉ុន្តែ​បើ​ការ​ផ្លាស់​ប្ដូរ​នេះ​មិន​ជួយ​បានទេ គ្រូពេទ្យ​អាច​​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ប្រាស់​ថ្នាំ​ ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម​។

លើសឈាម

២. ជក់បារី​ប៉ះពាល់​បែប​ណា​លើ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​?

ជាតិ​នីកូទីន​នៅ​ក្នុង​បារី​ និង​ថ្នាំ​ជក់​​ ធ្វើ​ឲ្យ​សរសៃឈាម​រួម​តូច និង​ធ្វើ​ឲ្យ​បេះដូង​ដើរ​ញាប់ ជា​ធម្មតា ជា​ហេតុ​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ឡើង​កាន់​តែ​ខ្ពស់​។ មិន​ថា​យើង​ជក់​បារី ឬ​ស្រូប​ផ្សេង​បារី​នោះ​ទេ វា​នឹង​បង្ក​ហានិភ័យ​ក្នុង​ការ​កកើត​ឡើង​នៃ​ដុំ​កំណក​ខ្លាញ់​នៅ​ក្នុង​សរសៃ​ឈាម​​របស់​​អ្នក​ជក់ ឬ​អ្នក​ស្រូប​ផ្សេង​បារី ដែល​នេះ​ក៏​ជា​មូលហេតុ​ធ្វើឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។

​រាល់​ពេល​ជក់​បារី ​អ្នក​ជក់​បារី​នឹង​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ជា​បណ្ដោះអាសន្ន​ផង​ដែរ​។ បើ​សិន​ជា​យើង​ឈប់​ជក់​បារី ឬ​ប្រើ​ថ្នាំ​ជក់ នោះ​យើង​អាច​បន្ថយ​កម្រិត​សម្ពាធ​ឈាម និង​ហានិភ័យ​ជំងឺ​បេះ​​ដូង និង​អាការៈ​គាំង​បេះដូង​បាន​ដែរ​។

​​ក្រៅពី​បារី ការ​ផឹក​គ្រឿង​ស្រវឹង ក៏​ធ្វើ​ឲ្យ​ឡើង​សម្ពាធ​ឈាម​ដែរ​សម្រាប់​មនុស្ស​មួយ​ចំនួន ហើយ​អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​មិន​គួរ​ផឹក​ស្រាបៀរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ និង​បើ​ផឹក​ហើយ ឃើញ​ថា​សម្ពាធ​​ឈាម​ឡើង គួរតែ​ឈប់​ផឹក​​ជា​ជម្រើស​ល្អ​បំផុត​។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Smoking, High Blood Pressure and Your Health, https://www.heart.org/en/health-topics/high-blood-pressure/changes-you-can-make-to-manage-high-blood-pressure/smoking-high-blood-pressure-and-your-health

How smoking affects blood pressure, https://pubmed.ncbi.nlm.nih.gov/9162447/

High Blood Pressure, https://www.aafp.org/afp/2004/1015/p1542.html

កំណែ​ប្រែបច្ចុប្បន្ន

25/08/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកលើសឈាមធ្វើតាមប៉ុន្មានចំណុចនេះ ទើបគ្មានគ្រោះថ្នាក់

គ្រាន់តែផ្លាស់ប្ដូររបៀបរស់់នៅបែបនេះ លែងបារម្ភរឿងលេបថ្នាំលើសឈាមរាល់ថ្ងៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Aug 25, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម