backup og meta

Transesophageal Echocardiogram (​អេកូបេះដូង)

Transesophageal Echocardiogram (​អេកូបេះដូង)

និយមន័យ

១- អ្វី​ទៅ​ជា​អេកូបេះដូង?

អេ​កូ​បេះ​ដូ​ងគឺ​ជាវិ​ធីដែល​ប្រើ​​​​ឧ​បករណ៍​ផ្លាស់​ប្ដូរអេកូ​ទៅ​ជា​រូប​ភាពដែល​ជួយ​គ្រូ​ពេទ្យ​រក​រោគ​វិនិច្ឆ័យ​បាន​ស្រួល​។ ដំបូង​ឧ​បករណ៍​នេះ គេ​ហៅ​ថា​ជា​ឧបករណ៍​បញ្ចូន​សញ្ញា​ដែល​បញ្ជូន​រលក​សំឡេង​ខ្ពស់ទៅ​កាន់​ផ្នែក​ខុសៗ​គ្នា​នៃ​បេះ​ដូង បន្ទាប់​មកចាប់យក​អេ​កូ​នៃ​រលក​សម្លេង​ទាំង​នេះ។ ទី​បញ្ចប់អេ​កូ​ទាំង​នេះ​ត្រូវ​បាន​ប្ដូរ​ទៅ​ជា​រូប​ភាព​នៃ​បេះដូងតាម​កញ្ចក់វី​ដេ​អូ​។

អេ​កូ​បេះ​ដូង​មាន​៤​ប្រភេទ​ខុសៗ​គ្នាមាន​ដូច​ជា អេ​កូ​ឆ្លុះ​ទ្រូង (TTE) អេកូ​ពេល​កំពុង​ហាត់ប្រាណ អេកូ doppler អេ​កូ​ឆ្លុះ​បេះ​ដូងកាត់​​តាមបំពង់អាហារ (TEE)។

បើ​ប្រៀប​ធៀប​ជាមួយ​អេកូ TTE វិញ អេកូ TEE ផ្តល់​រូបភាព​បេះដូង​បាន​ច្បាស់​ជាង​ព្រោះ​ក្នុង​អេកូ TTE ប្រដាប់ស្ទង់​ធ្វើ​ការ​តែ​ពី​ខាង​ក្រៅ​ប្រអប់​ទ្រូង​ប៉ុណ្ណោះ រីឯអេកូ TEE វិញឆ្លុះ​តាម​ខាង​ក្នុង​បំពង់​អាហារតែ​ម្តង។ ក្រៅ​ពី​នេះ​ប្រដាប់​ស្ទង់​អាច​ដាក់​ជិត​បេះដូង​ជាង​ជាហេតុ​នាំ​ឲ្យ​ការ​ចាប់​​យក​រលក​សំឡេង​ក៏​កាន់​តែ​ច្បាស់​ដោយ​មិន​មាន​ការ​រាំង​ស្ទះ​ពី​សួត​និង​ឆ្អឹង​ប្រអប់​ទ្រូង​ឡើយ។

ចំណែកឯ stress test និង​ការ​ថត​ចង្វាក់​បេះដូង (EKG or ECG) គ្រូពេទ្យ​ក៏​អាច​សុំ​ធ្វើ​អេកូ​បន្ថែម​ពី​លើ​ដែរ​ដើម្បី​បាន​ព័ត៌មាន​ពី​បេះដូង​អ្នក​កាន់​តែ​ច្បាស់​និង​ធ្វើ​រោគ​វិនិច្ឆ័យ​បាន​លម្អិត។

២- ហេតុ​អ្វី​បាន​ជា​គេ​ធ្វើអេកូ​បេះដូង​ (TEE)?

វីធី​អេកូបេះដូង​នេះ​ជាធម្មតាធ្វើ​​ពេលដែល​យើង​​មាន​រោគ​វិ​និ​ច្ឆ័យ​នៃ​បញ្ហា​បេះ​ដូងមួយ​ ឬ​​ច្រើន ដូច​ជាទាក់ទង​នឹង​សមត្ថភាព​នៃ​ការ​ច្រ​បាច់ឈាមនៃ​សន្ទះឬ​ថត​បេះដូង។ មួយ​វិញទៀត បើ​ឪពុកម្ដាយ​ទារក​សង្ស័យ​ថា​កូន​មាន​ជំ​ងឺ​បេះ​ដូង​ពី​កំ​ណើត គ្រូពេទ្យ​អា​ចប្រើវិធី​នេះ​បានដើម្បី​បញ្ចាក់បាន។

គ្រូពេទ្យ​នឹង​សុំ​ធ្វើ​អេកូ​បេះដូង TEE ប្រសិន​បើ៖

  • អេកូ​បេះដូង​ធម្មតា TTE មិន​ច្បាស់។ លទ្ធ​ផល​អេកូ​មិន​ច្បាស់​អាច​មក​ពីរូបរាង​របស់​ទ្រូង ជំងឺសួត ឬ​ក៏​ខ្លាញ់​ក្នុង​ខ្លួន​ច្រើន​ពេក។
  • មាន​កន្លែង​ដែល​ត្រូវ​ពិនិត្យ​មើល​ឲ្យ​កាន់​តែ​លម្អិត។

អត្ថបទពាក់ព័ន្ធPacemaker Insertion (វះកាត់ដាក់ថ្មបេះដូង)

ស្វែងយល់មុនធ្វើតេស្ត

៣- តើ​ខ្ញុំ​ត្រូវ​ដឹង​អ្វី​ខ្លះ​មុន​នឹង​ធ្វើ​អេកូបេះដូង?

យោង​តាម​អ្នក​ឯក​ទេស​ជា​ច្រើន​បាន​និយាយថាការ​ពិនិត្យបេះ​ដូង​ជាប្រចាំ​គឺ​មិន​ចាំ​បាច់ទេ ទោះជា​អ្នក​ជំ​ងឺ​ភាគ​ច្រើនសុំ​គ្រូ​ពេទ្យ​ធ្វើ​ដោយខ្លួន​ឯងក៏ដោយ។

ក្រៅ​ពី​អេកូ​បេះដូង​ក៏​មាន​វិធី​ផ្សេង​ទៀត​ដែរ​ដូច​ជា៖

  • ស្កេន MRI បេះដូង ពេល​ដែល​គ្រូពេទ្យ​ត្រូវ​ការ​រូបភាព​លម្អិត​ និង​ជាក់លាក់​នៃ​ផ្នែក​ខាង​ក្នុង​បេះដូង។ តេស្ត​នេះ​ប្រើ​ដែន​ម៉ាញ៉េទិច រលកវិទ្យុសកម្ម និង​កុំព្យូទ័រ។
  • តេស្តសារធាតុបញ្ចេញ​កាំរស្មី (Radionuclide test) ប្រើ​ដើម្បី​វាស់​ចលនា​ឈាម​ហូរ​និង​ដំណើរការ​បេះដូង។ តេស្ត​បែប​នេះ​គ្រូពេទ្យ​នឹងចាក់​សារធាតុ​វិទ្យុសកម្ម​ទៅក្នុង​ខ្លួន​ហើយ​ប្រើ​កាម៉េរ៉ាថត​រូប​ភាព​ពេល​ដែល​សារធាតុ​នោះ​ធ្វើ​ចលនា​ជុំវិញ​បេះដូង​របស់​អ្នក។

សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​ដឹង​ថា​តេស្ត​មួយ​ណា​សក្ដិសម​នឹងយើង​​បំផុត។

អត្ថបទពាក់ព័ន្ធ៖

ដំណើរការធ្វើតេស្ត

៤- តើ​ខ្ញុំ​ត្រូវ​រៀប​ចំ​អ្វី​ខ្លះ​មុន​ធ្វើអេកូបេះដូង?

មាន​រឿង​មួយ​ចំនួន​ដែល​យើង​​គួរ​ត្រៀម​មុន​នឹង​ធ្វើ​តេស្តអេកូបេះដូង​នេះ។ ដំបូងយើង​មិន​អាច​ញ៉ាំអាហារ ​ឬ​ផឹក​អ្វី​ឡើយមុន​ធ្វើ​តេស្ត ២ទៅ៣ម៉ោង។ ចំណុច​ទីយើង​​ត្រូវ​ពាក់​ស្បែក​ជើង​ដែល​ស្រួល​សម្រាប់​ខ្លួនឯបើ​សិន​ជា​ត្រូវ​រត់​លើ​ម៉ាស៊ីន​ពេល​ធ្វើ​តេស្ត។ ចំណុច​ចុង​ក្រោយ​គឺ​យើង​ត្រូវ​មាន​មនុស្ស​ជូន​ទៅ​ផ្ទះ​វិញ​ដោយសារ​បន្ទាប់​ពី​ត្រូវ​ថ្នាំ​សណ្តំរួច យើង​មិន​អាច​បើកបរដោយ​ខ្លួន​ឯង​បាន​ទេ។

៥- តើ​នឹង​មាន​អ្វី​កើត​ឡើង​កំឡុង​ពេល​ធ្វើ អេកូបេះដូង?

ដើម្បី​ធ្វើ​អេកូ TEE អ្នក​ជំនាញ​តែង​ត្រូវ​ការ​ជំនួយ​ការ​មួយ​ចំនួន។ បើ​សិន​ជា​យើង​មាន​ស្ថាន​ភាព​ដូច​ជាលើស​ទម្ងន់ ឬ​ជំងឺសួត​រាំរ៉ៃដែល​អាច​ធ្វើ​ឲ្យ​មើល​បេះដូង​មិន​បាន​ល្អនោះ គ្រូពេទ្យ​នឹង​សុំ​ចាក់​ថ្នាំ​ពណ៌​តាម​សរសៃឈាម​ដែលវា​ជួយ​បង្ហាញ​លទ្ធផល​ដំណើរការ​បេះដូង​កាន់​តែ​ច្បាស់។

ដើម្បី​ស៊ក​ឧបករណ៍​ស្ទង់​កាន់​តែ​ស្រួល​និង​សម្រួល​កុំ​ឲ្យ​យើង​​ចង់​ក្អួត គ្រូពេទ្យ​​នឹង​បាញ់​ស្រ្ពាយថ្នាំ​ស្ពឹក ថ្នាំ​ខ្ពុរ​មាត់ ឬ​ថ្នាំ​គ្រាប់​ផ្អែមៗ ដើម្បី​ឲ្យ​បំពង់​ក​ស្ពឹក។ មិន​តែ​ប៉ុណ្នោះគេ​ក៏​ចាក់​ថ្នាំ​តាម​សរសៃវ៉ែន​នៅ​ដៃ​​ផង​ដែរ ដែល​អំឡុង​ពេល​ធ្វើ​តេស្ត​គេ​នឹង​ដាក់​ថ្នាំ​កាត់​បន្ថយ​ទឹក​មាត់​ក៏​ដូចជា​ថ្នាំ​សណ្តំ​តាម​នោះ​ផង​។ យើង​​មិន​មែន​ស្ពឹក​ទាំង​មូល​នោះ​ទេ​គ្រាន់​តែ​អាច​មាន​អារម្មណ៍​ថា​ងុយ​ដេក​រលីវៗនិង​សម្រាក។ តេស្ត​នេះ​នឹង​ប្រមូល​ពត៌មាន​អំពី​ចង្វាក់​បេះដូង ចង្វាក់​ដង្ហើម សម្ពាធ​ឈាម និង​បរិមាណ​អុកស៊ីសែន​នៅ​ក្នុង​ឈាម។

ដំណាក់​កាល​នៃ​អេកូបេះដូង​រួម​មាន ដំបូង​យើង​​ត្រូង​គេង​ចំហៀង​ខាង​ឆ្វេង ងើយ​ក្បាល​ឡើង​លើ​បន្តិចដើម្បី​កុំ​ឲ្យ​ធ្មេញ​ទង្គិច​ជាមួយឧបករណ៍​ហើយប្រដាប់​ការពារ​មាត់​ក៏​ត្រូវ​ដាក់​ដែរ។ បន្ទាប់​មក​គ្រូពេទ្យ​នឹង​សង្កត់​អណ្តាត​ចេញ​ពី​កន្លែង​ដែល​ត្រូវ​រំអិល​ចុង​ឧបករណ៍​ស្ទង់​ដើម្បី​ឲ្យ​ងាយ​ស្រួល​ក្នុង​ការ​ស៊ក​ចូល​ក្នុង​មាត់។ ដំណាក់កាល​ចុង​ក្រោយ​គឺយើង​​ត្រូវ​លេប​ដើម្បី​រំកិល​ទុយយោ​រហូត​ទៅ​ដល់​បំពង់​អាហារ។ រួចរាល់​ហើយ​គ្រូពេទ្យនឹង​ចាប់​ផ្តើម​ថត​រូប​រលក​សម្លេង​ពេល​ដែល​ឧបករណ៍​ធ្វើ​ចលនា។ តែ​ក្នុង​អំឡុង​ពេល​ធ្វើអេកូបេះដូង​ យើង​មិន​អាច​ឮឬ​ដឹង​ពី​រលក​សំឡេង​​នោះ​ទេ។

សូម​ចាំ​ថាយើង​លេប​តែ​ពេល​ដែល​គ្រូពេទ្យ​ប្រាប់​តែ​ប៉ុណ្នោះ។ គ្រូបេទ្យ​​នឹងបូម​ទឹក​មាត់​យើង​​ចេញ (suction) ឬ​ក៏​វា​ហូរ​ចេញ​ដោយ​ខ្លួន​ឯង។ ក្រៅ​ពី​មាន​អារម្មណ៍​ថា​ចង់​ក្អួត មិន​ស្រណុក​ក្នុង​ខ្លួនពេល​ដែល​ឧបករណ៍​ក្នុង​មាត់ យើង​​នឹង​មិន​មាន​ការ​ឈឺ​ចាប់​អ្វី​នោះ​ទេ។ ការធ្វើអេកូបេះដូង​អាច​មាន​រយៈពេល​ជាង ២ម៉ោង តែ​គេ​អាច​ដាក់​ឧបករណ៍​ក្នុង​មាត់​រយៈពេល ១០​ទៅ​២០នាទី

៦- តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពេល​ធ្វើ​អេកូបេះដូង​?

ប្រសិន​ជា​លទ្ធផល​ចេញ​មក​ល្អ នោះយើង​​មិន​ត្រូវ​ការ​ធ្វើ​តេស្ត​អ្វី​ផ្សេង​នោះ​ទេ។ តែ​បើ​លទ្ធផល​ចេញ​មក​មិន​ប្រក្រតី ដើម្បី​រក​លទ្ធផល​ឲ្យ​កាន់​តែ​ជាក់លាក់ គ្រូពេទ្យឯកទេសបេះដូងនឹង​ណែនាំ​តេស្ត​ផ្សេង​ទៀត​ដូច​ជា ធ្វើ​អេកូ​បេះដូង​ម្តង​ទៀត​ប៉ុន្មាន​ខែ​ក្រោយ​ទៀត ឬ​ក៏​ស្កេន​បេះដូង (CT) ឬ​ថត​សរសៃ​ឈាម​ចិញ្ចឹម​បេះដូង (coronary angiogram)។ បន្ទាប់​ពី​ស្វែង​រក​សញ្ញា​រួច​អស់​ហើយ គ្រូពេទ្យ​នឹង​ចាប់​ផ្តើម​ចេញ​ការ​ព្យាបាល​ដល់​យើង។

អត្ថបទពាក់ព័ន្ធ៖ Congestive Heart Failure (ខ្សោយ​បេះដូង)

យល់ដឹងពីលទ្ធផល

៧- តើ​លទ្ធផល​ខ្ញុំ​មាន​ន័យ​ដូចម្តេច​ខ្លះ?

គ្រូពេទ្យ​ឯកទេស​បេះដូង​នឹង​ចេញ​លទ្ធផល​ឲ្យ​ភ្លាម​បន្ទាប់ពី​ធ្វើ​តេស្ត​រួច។

លទ្ធផល​ធម្មតា៖ ថត​បេះដូង​និង​ជញ្ជាំង​បេះដូង​មាន​ទំហំ​និង​កម្រាស់​ធម្មតាហើយ​មាន​ចលនា​ធម្មតា​ដែរ។ ឯសន្ទះ​ប្រឺស​វិញ​មាន​សភាព​ប្រក្រតីគ្មាន​ការ​លេច​ឬត្បៀត​នោះ​ទេ។ គ្មាន​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ហើយ​បរិមាណ​ឈាម​ច្របាច់​ពី​ថតខាងក្រោមខាងឆ្វេង​ក្នុង​មួយ​ចង្វាក់ (ejection fraction) មាន​សភាព​ធម្មតា។ ពុំ​មាន​ទឹក​លើស​នៅក្នុង​ថង់​ជុំ​វិញ​បេះដូង ឯសាច់ដុំ​ជុំ​វិញ​បេះដូង​ក៏​មិន​ឡើង​ក្រាស់​ដែរ។ មិន​មាន​ដុំ​សាច់​ឬ​ឈាម​កក​នៅ​ក្នុង​ថត​បេះដូង​ទេ។

លទ្ធផលមិនប្រក្រតី៖ ថត​បេះដូង​រីក​ធំ ជញ្ជាំង​បេះដូង​ឡើង​ក្រាស់​ឬ​ស្តើង​ជាង​ធម្មតា។ កាល​ណា​ជញ្ជាំង​បេះដូង​ក្រាស់មានន័យ​ថាឈាម​មិន​អាច​ហូរ​ទៅ​កាន់​សាច់ដុំ​បេះដូងបាន​ល្អ​ឬ​ធ្លាប់​គាំង​បេះដូង​ពី​មុន​មក។ ហើយ​បើ​ជញ្ជាំង​ស្តើង​វិញអាច​បង្ហាញ​ពី​ការ​ប៉ោង​ថត​ខាងក្រោម​នៃ​បេះដូង (ventricular aneurysm)។ សាច់ដុំ​ជញ្ជាំង​បេះដូងធ្វើ​ចលនា​មិន​ប្រក្រតី​ព្រោះ​តែ​ឈាម​រត់​មក​ចិញ្ចឹម​មិន​បាន​គ្រប់គ្រាន់ដោយសារ​ត្បៀត​សរសៃ​អាក់ទែរ​កូរូណា។ សន្ទះ​ប្រឺស​មួយ​ឬ​ច្រើន​បិទបើក​មិន​បាន​ល្អឬ​មាន​សភាព​មិន​ប្រក្រតី។ មាន​សញ្ញា​នៃ​ការ​ឆ្លង​មេរោគ ហើយ​បរិមាណ​ឈាម​ច្របាច់​ពី​ថត​បេះដូង​ខាង​ក្រោម​ខាង​ឆ្វេង (ejection fraction) តិច​ជាង​ធម្មតា។ មាន​ទឹក​ដក់​ជុំ​វិញ​បេះដូង (pericardial effusion)។ សាច់ដុំ​ជុំ​វិញ​បេះដូង​ក្រាស់​ពេក ឬ​មាន​ដុំ​សាច់ កំណកឈាម​នៅ​ក្នុង​បេះដូង។

លទ្ធផល​អាច​ខុសៗ​គ្នា​អាស្រ័យ​លើ​មន្ទីរ​ពិសោធន៍​និង​មន្ទីរ​ពេទ្យ។ សូម​ពិភាក្សារ​ជាមួយ​គ្រូពេទ្យ​ដើម្បីព័ត៌មាន​លំអិត។

អត្ថបទពាក់ព័ន្ធ៖

ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Lichen planus. http://www.healthline.com/health/lichen-planus#Complications7. Accessed July 24, 2016.

Lichen planus. http://www.mayoclinic.org/diseases-conditions/oral-lichen-planus/basics/lifestyle-home-remedies/con-20028031. Accessed July 24, 206.

កំណែ​ប្រែបច្ចុប្បន្ន

21/01/2020

អត្ថបទ​ដោយ Leng Pechsovatey

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ក្រុមអ្នកស្រាវជ្រាវថា ផឹកស្រាតិចតួចទៅមធ្យមផ្តល់ផលល្អដល់សុខភាពបេះដូង

បើមិនចង់គាំងបេះដូងពេលហាត់ប្រាណទេនោះ គួរជៀសវាងកំហុសឆ្គងទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Jan 21, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម