គាំងបេះដូងធ្លាប់តែជាបញ្ហាដែលកើតឡើងលើមនុស្សវ័យចំណាស់ ហើយចំពោះមនុស្សដែលមានអាយុក្រោម៤០ឆ្នាំ កម្រជួបអាការៈនេះណាស់។ ប៉ុន្តែ បច្ចុប្បន្ននេះ យ៉ាងហោចណាស់មានអ្នកជំងឺម្នាក់ក្នុងចំណោម៥នាក់ ដែលជួបបញ្ហាគាំងបេះដូង និងមានអាយុក្រោម ៤០ឆ្នាំ។
នៅចន្លោះឆ្នាំ២០០០ និង២០១៦ អត្រាគាំងបេះដូងលើអ្នកវ័យ២០ឆ្នាំ និង៣០ឆ្នាំ កើនឡើងត្រឹម២% ជារៀងរាល់ឆ្នាំ។ ជំងឺសរសៃឈាមបេះដូង (CHD) រួមជាមួយនឹងផលវិបាកដទៃទៀត អាចបណ្ដាលឲ្យកើតមានអាការៈគាំងបេះដូង ក៏ដូចជាអាចបង្កើនហានិភ័យនៃការស្លាប់ភ្លាមៗ។
ជាទូទៅ អាការៈគាំងបេះដូងកើតលើអ្នកជំងឺដែលមានអាយុតិចជាង៣៥ឆ្នាំ គឺដោយសារតែ៖
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
យើងអាចបង្ការបញ្ហាគាំងបេះដូងដោយរបៀបណាខ្លះ?
ដើម្បីទទួលបានសុខភាពល្អ និងរឹងមាំ យើងគួរតែចាប់ផ្ដើមអនុវត្តទម្លាប់ល្អៗមួយចំនួន ដែលអាចកាត់បន្ថយហានិភ័យនៃអាការៈគាំងបេះដូងលើមនុស្សវ័យក្មេង ដោយ៖

- ញ៉ាំរបបអាហារដែលមានតុល្យភាព និងមានជាតិសរសៃខ្ពស់
- កាត់បន្ថយការញ៉ាំអាហារប្រៃ
- កាត់បន្ថយញ៉ាំអាហារវេចខ្ចប់ស្រាប់
- តាមដានកម្រិតជាតិស្ករក្នុងឈាម កម្រិតសម្ពាធឈាម និងកូលេស្តេរ៉ូល
- បញ្ឈប់ការជក់បារី
- ហាត់ប្រាណជាប្រចាំ
ជាក់ស្ដែង បញ្ហាគាំងបេះដូង ជាស្ថានភាពសុខភាពធ្ងន់ធ្ងរ និងគ្រោះថ្នាក់ ហើយកំណើននៃអាការៈគាំងបេះដូងដែលកើតលើមនុស្សវ័យក្មេងជាសញ្ញាព្រមានមួយ ដែលយើងមិនគួរមើលរំលងឡើយ។ ដូច្នេះហើយ យើងចាំបាច់ត្រូវថែទាំសុខភាពឲ្យបានដិតដល់ ដោយរក្សាទម្លាប់រស់នៅល្អ និងសកម្ម ព្រមទាំងបញ្ឈប់សកម្មភាពមួយចំនួនដែលអាចបង្កើនហានិភ័យនៃការគាំងបេះដូង ដូចជាការជក់បារី ឬញ៉ាំគ្រឿងស្រវឹងច្រើនជ្រុលជាដើម។