ពេលចូលសង្គម ជួបជុំកាន់តែញឹកញាប់ ផឹកកាន់តែច្រើន។ ផឹកល្មមៗ ហើយយូរៗម្ដង មិនអីទេ ប៉ុន្តែការផឹកស្រាញឹក អាចធ្វើឲ្យយើងគ្រោះថ្នាក់ដល់សុខភាព។
១- កាត់បន្ថយការផឹកស្រាមិនមែនមានន័យថាយើងមិនចូលសង្គមនោះទេ
ការផឹកស្រាដើម្បីចូលសង្គម ពេលខ្លះអាចក្លាយជាការផឹកច្រើន។ ការផឹកច្រើន មិនដូចនឹងការញៀនស្រាទេ ប៉ុន្តែវាជាដំណាក់កាលដំបូងធ្វើឲ្យឈានទៅញៀនស្រា។
ពេលដឹងថាយើងមានបញ្ហាដោយសារផឹកស្រា យើងប្រហែលជាពិបាកទទួលយក។ ប៉ុន្តែជាការសំខាន់ដែលត្រូវដឹងពីសញ្ញា និងធ្វើការសម្រេចចិត្តថាត្រូវកាត់បន្ថយការផឹកស្រាដោយរបៀបម៉េច។ យើងអាចសប្បាយជាមួយសកម្មភាពសង្គម ឬសម្រាកនៅផ្ទះដោយមិនចាំបាច់ផឹកស្រាឡើយ។ ត្រូវអប់រំខ្លួនឯងពីការញៀនស្រា និងត្រូវផឹកក្នុងកម្រិតមធ្យមដើម្បីថែទាំសុខភាពឲ្យបានប្រសើរ។
បន្ថយផឹកស្រា មិនមែនមានន័យថាលះបង់ជីវិតឈប់ចូលសង្គមឡើយ។ ខាងក្រោមនេះជាគន្លឹះខ្លះអាចសាកល្បង ពេលយើងចេញក្រៅលើកក្រោយ៖
អត្ថបទពាក់ព័ន្ធ៖ WHO ព្រមានពីគ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹង
បង្កើតវិន័យកំណត់ការផឹក
ត្រូវរក្សាគោលដៅរបស់យើងនៅក្នុងចិត្ត បើចង់បន្ថយផឹកស្រា។ វិធីខ្លះអាចជួយយើងគេចផុតពីការផឹកស្រាច្រើន៖
– មិនត្រូវផឹកមុនពេលកម្មវិធីជប់លៀង ឬពិធីជួបជុំក្នុងសង្គមដទៃទៀត៖
- មនុស្សស្រី៖ មិនត្រូវផឹកច្រើនជាង ៣ ដបក្នុងមួយថ្ងៃឡើយ ហើយមិនត្រូវផឹកច្រើនជាង ៧ ដបក្នុងមួយសប្ដាហ៍
- មនុស្សប្រុស៖ មិនត្រូវផឹកច្រើនជាង ៤ ដបក្នុងមួយថ្ងៃឡើយ ហើយមិនត្រូវផឹកច្រើនជាង ១៤ ដបក្នុងមួយសប្ដាហ៍ឡើយ
- ត្រូវផឹកជាមួយអ្នកដទៃ មិនត្រូវផឹកតែឯងឡើយ
- ត្រូវផឹកត្រឹមចំនួនដែលខ្លួនឯងកំណត់
- មិនត្រូវផឹកដើម្បីបន្ថយស្ត្រេសឡើយ
- ផឹកទឹកឲ្យច្រើនជាងស្រា ៤ ដង។
ជាតិអាល់កុល ជាសារធាតុបញ្ចុះនោម វានឹងធ្វើឲ្យយើងបាត់បង់ជាតិទឹក។ រាងកាយអាចបញ្ចេញជាតិទឹកច្រើនជាងធម្មតា ៤ ដង ពេលយើងផឹកស្រា។ ផឹកទឹកនឹងធ្វើឲ្យការផឹកស្រារបស់យើងថយល្បឿន។ ការបន្ថែមជាតិទឹក អាចជួយយើងកុំឲ្យមានអាការៈធេងធោង (Hangover) នៅព្រឹកបន្ទាប់។
កុំផឹកពោះទទេ
គួរផឹកស្រាមួយ ឬពីរកែវ ជាមួយអាហារពេលល្ងាច ឬផឹកស្រាបៀមួយកំប៉ុងជាមួយនឹងសាច់អាំង។
- ការផឹកស្រាពេលពោះទទេ ធ្វើឲ្យមានអាការៈធេងធោងច្រើននៅពេលព្រឹក។ ញ៉ាំអាហារដែលល្អសម្រាប់សុខភាព មុន ឬអំឡុងពេលផឹកស្រា ធ្វើឲ្យរាងកាយស្រូបយកជាតិអាល់កុលយឺត ធ្វើឲ្យរាងកាយមានពេលសម្រាប់ការធ្វើមេតាបូលីស (ដុតបម្លែងថាមពល)។ ខ្លាញ់ និងជាតិកាបូអ៊ីដ្រាតកំផ្លិច គឺល្អបំផុត។
- ពេលញ៉ាំអាហារចប់ គួរញ៉ាំទឹកបន្តិច។ មិនត្រូវបន្តផឹកស្រាថែមទៀតឡើយ ពេលឈប់ញ៉ាំអាហារ។ បើយើងនៅក្នុងហាងមានភ្ញៀវច្រើន គួរជាពេលដែលយើងឈប់ញ៉ាំហើយ។
អត្ថបទពាក់ព័ន្ធ៖ ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ
២- ចៀសវាងផឹកស្រា និងរកជំនួយ បើញៀនស្រា
អ្នកញៀនស្រា ជាទូទៅយល់ថាជាការពិបាកក្នុងការឈប់។ សូមធ្វើតាមគន្លឹះណែនាំខាងលើដើម្បីបន្ថយផឹក។ បើការផឹកក្លាយទៅជាបញ្ហា ធ្វើឲ្យមនុស្សម្នាក់មិនអាចគ្រប់គ្រងបាន ដូចនេះជាការល្អត្រូវរកសមាជិកគ្រួសារ ឬមិត្តភក្ដិ គ្រូ ឬនរណាម្នាក់ ដើម្បីជួយ។
អត្ថបទពាក់ព័ន្ធ៖
- មូលហេតុ ក្មេងៗមិនគួរផឹកគ្រឿងស្រវឹង
- ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ
- ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើព្យាបាលជូនទេ៕
[embed-health-tool-heart-rate]