ការចុចជីពចរ ជាវិធីព្យាបាលមួយរបស់ជនជាតិចិន ដោយការចុចទីតាំងជីពចរនានាលើរាងកាយ ជួយបំបាត់ការឈឺក្បាល ចង់ក្អួត ឈឺខ្នង ឬបញ្ហាគេងមិនលក់ជាដើម។ ជាមួយគ្នានេះ មានការចុចជីពចរ ៤ទីតាំង អាចជួយបង្កើនមេតាប៉ូលិសក្នុងរាងកាយយើង ដោយវាអាចជួយឲ្យស្រកទម្ងន់បាន។
១. បបូរមាត់ខាងលើ
ចុចថ្មមៗលើទីតាំងនៅចន្លោះបបូរមាត់ខាងលើ និងច្រមុះ។ ត្រង់ចំណុចនេះ គេហៅថា Shuigou Spot ហើយការម៉ាស្សាចំណុចនេះ ពី ២-៣នាទី រាល់ថ្ងៃ អាចជួយជំរុញមេតាប៉ូលិស។
២. គន្លាក់ដៃខាងក្នុង
បត់ដៃឡើងយឺតៗ ដើម្បីឲ្យចំណុចជីពចរនេះ លេចឡើង ព្រោះចំណុចជីពចរនេះ នៅស្ថិតនៅក្រោមផ្នត់សន្លាក់គន្លាក់កំភួនដៃ ប្រមាណ ២,៥សង់ទីម៉ែត្រ រហូតដល់គន្លាក់ដៃខាងក្នុង។ ការប្រើមេដៃ ចុចត្រង់ចំណុចជីពចរនេះ ពី ២-៣នាទី អាចជួយជំរុញមុខងារពោះវៀន។
៣. ជីពចរត្រចៀក
ដាក់ម្រាមដៃលើគល់ថ្គាម បន្ទាប់មករុញម្រាមដៃពីគល់ថ្គាម ចុះក្រោម ហើយដាក់ម្រាមដៃ ត្រង់ចំណុចណាមានចលនាខ្លាំងជាងគេ។ ចុចត្រង់ចំណុចនោះ ពី ១-២នាទី រាល់ថ្ងៃ អាចជួយគ្រប់គ្រងការឃ្លានអាហារ។
អត្ថបទពាក់ព័ន្ធ៖ ចុចទីតាំងទាំង ១៤ លើរាងកាយនេះ អាចបំបាត់អាការៈឈឺចាប់នានា
៤. ជីពចរមេដៃ
លាបាតដៃ ហើយចុចលើជីពចរមេដៃ ដោយការចុចជីពចរមេដៃ ប្រមាណ ២នាទី រាល់ថ្ងៃ អាចជួយជំរុញមេតាប៉ូលិស ក្នុងរាងកាយរបស់យើង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]