មនុស្សមួយចំនួននិយាយថាពពួកសារធាតុស្តេរ៉យគឺមានសុវត្ថិភាពទាំងស្រុងក្នុងការប្រើប្រាស់ ខណៈដែលអ្នកដទៃផ្សេងទៀតបានណែនាំថាសារធាតុស្តេរ៉យអាចបំផ្លាញរាងកាយអ្នកបាន ហើយថែមទាំងស្លាប់បានទៀតផង។ ប្រសិនបើអ្នកចង់ដឹងថែមទៀតអំពីសារធាតុស្តេរ៉យ អត្ថបទនេះនឹងជួយពន្យល់អ្នកហើយ។
តើអ្វីទៅជាសារធាតុស្តេរ៉យ?
សារធាតុស្តេរ៉យ ដែលត្រូវបានគេស្គាល់ថាជាអ័រម៉ូន គឺជា “ឱសថដែលបង្កើតឡើងដោយមនុស្ស” ដែលពួកវាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការភ្ញោចសរីរាង្គ ជាលិកា និងកោសិកានៅក្នុងរាងកាយ។ ដូចគ្នានេះដែរ រាងកាយយើងត្រូវការសុខភាពល្អ ជាហេតុធ្វើឲ្យអរម៉ូនស្តេរ៉យអាចលូតលាស់ និងអាចបង្កកំណើតបាន។ ស្តេរ៉យមានពីរប្រភេទដែលអ្នកអាចនឹងមិនដឹង។ ពួកវាទាំងនោះគឺគ័រទីកូស្តេរ៉យ (corticosteroids) និងអាណាបូលិច–អង់ដ្រូជែននិចស្តេរ៉យ (anabolic-androgenic steroids) (ដែលហៅខ្លីថា អាណាបូលិច)។ អានអត្ថបទខាងក្រោម ពួកយើងអាចដឹងពីប្រភេទស្តេរ៉យទាំងពីរនេះ។
គ័រទីកូស្តេរ៉យ៖ អ្វីដែលអ្នកត្រូវដឹង?
គ័រទីកូស្តេរ៉យ ត្រូវបានស្គាល់ថាជាថ្នាំសម្រាប់ព្យាបាលជំងឺរលាកនៅក្នុងរាងកាយដោយពន្យឺតឬបញ្ឈប់ដំណើរការប្រព័ន្ធភាពស៊ាំ។ តាមធម្មតា គ័រទីកូស្តេរ៉យ ជួយព្យាបាលប្រភេទជំងឺដូចជា គ័រទីកូស្តេរ៉យ ជួយ ព្យាបាលប្រភេទនៃសភាពបញ្ហាដែលបណ្តាលឲ្យមានការហើម និងរលាក់ មានដូចជា ជំងឺរលាកសន្លាក់ (Rheumatoid arthritis) ជំងឺហឺត ជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD) ជំងឺ multiple sclerosis (ជំងឺលើប្រព័ន្ធប្រសាទមួយប្រភេទ) ជំងឺ lupus ប្រភេទជំងឺប្រព័ន្ធការពាររាងកាយប្រឆាំងរាងកាយខ្លួនឯងដទៃទៀត និងកន្ទួលរមាស់ និងបញ្ហាស្បែកមួយចំនួនទៀត (ជំងឺត្រអក)។ ក្នុងករណីដែលអ្នកជំងឺមានប្រតិកម្មអាលែកហ្ស៊ីអ្វីមួយ គ្រូពេទ្យអាចនឹងណែនាំឲ្យប្រើថ្នាំនេះផងដែរ។
ទម្រង់ថ្នាំគ័រទីកូស្តេរ៉យមានច្រើនប្រភេទដូចជា ប្រភេទ ថ្នាំគ្រាប់ ឬទឹក ថ្នាំបាញ់ច្រមុះ (Nasal spray) ថ្នាំហឺត ថ្នាំចាក់ ក្រែមលាបស្បែក និងថ្នាំចាក់ចូលតាមសរសៃ។
លើសពីនេះ ថ្នាំប្រភេទនេះក៏មានផលរំខានដែរ ដោយផ្អែកលើកម្រិតប្រើថ្នាំ និងរយៈពេលប្រើ។ ប្រសិនប្រើក្នុងរយៈពេលខ្លី ថ្នាំនេះអាចបណ្ដាលឲ្យ ហើមមុខ ឡើងមុន ឡើងទម្ងន់ ចង្អោរ ប្រែប្រួលអារម្មណ៍ ពិបាកគេង ដុះរោមមិនធម្មតា និងសម្ពាធឈាមមិនប្រក្រតី។ ក្រៅពីនេះរាងកាយអ្នកអាចនឹងមានផលរំខានធ្ងន់ធ្ងរមួយចំនួនទៀតរួមមាន ខ្សោយសាច់ដុំ បញ្ហាភ្នែក មានហានិភ័យកើតជំងឺទឹកនោមផ្អែមខ្ពស់ ប្រសិនបើប្រើក្នុងរយៈពេលយូរ។ ដូចគ្នាដែរ ប្រសិនបើអ្នកប្រើថ្នាំនេះយូរជាងបីខែ នេះនឹងអាចមានបញ្ហាពុកឆ្អឹង ដែលនាំអោយឆ្អឹងងាយបាក់។ ចំពោះកុមារដែលប្រើថ្នាំក្នុងរយៈពេលយូរ នាំឲ្យការលូតលាស់យឺតជាងក្មេងទូទៅ។
អាណាបូលិច–អង់ដ្រូជេនិចស្តេរ៉យ (អាណបូលិច)៖ អ្វីដែលអ្នកត្រូវដឹង?
មនុស្សជាច្រើនបានហៅអាណាបូលិច–អង់ដ្រូជេនិចស្តេរ៉យថាជាអាណាបូលិច។ ពួកវាគឺជាអ័រម៉ូនភេទប្រុស ដែលជួយកសាងបង្កើតសាច់ដុំឲ្យកាន់តែធំ។ ពួកវាតាមធម្មតាត្រូវបានប្រើប្រាស់សម្រាប់ភ្ញោចការផលិតនៃអ័រម៉ូន តេស្តូស្តេរ៉ូន នៅលើមនុស្ស។ ដូចគ្នានេះដែរ គ្រូពេទ្យនឹងអោយអ្នកប្រើថ្នាំនេះដើម្បីព្យាបាលជំងឺ មហារីក អេដស៍ ឬជំងឺផ្សេងទៀត។ ថ្នាំពេទ្យនេះត្រូវបានប្រើប្រាស់ដោយលេបតាមមាត់ ឬដោយចាក់បញ្ចូលទៅក្នុងសាច់ដុំ។
លើសពីនេះ ថ្នាំនេះអាចបង្កជាផលរំខានពេលប្រើផងដែរ ដូចជា ឡើងមុនខ្លាំង ឬចាល់សារធាតុទឹក និងនាំឲ្យបញ្ឈប់ការផលិតអ័រម៉ូន តេស្តូស្តេរ៉ូន នៅក្នុងរាងកាយ។ ចំពោះមនុស្សប្រុសថ្នាំនេះអាចធ្វើឲ្យពងស្វាសតូច ចំនួនមេជីវិតឈ្មោលទាប ដោះរីកធំ និងមិនអាចមានកូនបាន។ ចំពោះមនុស្សស្រីវិញ ផលរំខានអាចបណ្ដាលឲ្យទំពែកអស់សក់ដែលមានលំនាំដូចបុរស រដូវមិនទៀងទាត់ មានដុះរោមមុខ និងសំឡេងជ្រៅគ្រលរខ្លាំង។ ចំពោះមនុស្សវ័យជំទង់វិញ ថ្នាំនេះអាចធ្វើឲ្យប៉ះពាល់ដល់ការលូតលាស់របស់ឆ្អឹង និងកម្ពស់របស់ពួកគេបាន។
សំរាប់ការប្រើថ្នាំរយៈពេលយូរ អាចនឹងបណ្ដាលឲ្យប៉ះពាល់ថ្លើម បេះដូង និងតម្រងនោម ហើយជាពិសេសចំពោះអ្នកជំងឺដែលប្រើក្នុងកម្រិតខ្ពស់ អាចនាំឲ្យផ្លាស់ប្ដូរអារម្មណ៍ ខឹង និងឆេវឆាវ។
ប្រសិនបើអ្នកចង់ប្រើថ្នាំពពួកស្តេរ៉យ សូមពិគ្រោះជាមួយគ្រូពេទ្យដើម្បីដឹងព័ត៌មានបន្ថែម។ គ្រូពេទ្យនឹងផ្ដល់ឱវាទខ្លះទៅអ្នក ដោយផ្អែកលើស្ថានភាពជំងឺរបស់អ្នកដើម្បីទទួលបានផលព្យាបាលប្រសើរបំផុត។ ទោះយ៉ាងនេះក្ដី ប្រសិនបើអ្នកប្រើថ្នាំនេះ មិនត្រូវបញ្ឈប់ប្រើថ្នាំភ្លាមៗទេ ព្រោះវានាំឲ្យអស់កម្លាំង រសាប់រសល់ ឬធ្លាក់ទឹកចិត្ត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]